ការមកទស្សនាបេតអែល
យើងសូមអញ្ជើញលោកអ្នកយ៉ាងកក់ក្ដៅឲ្យមកទស្សនាការិយាល័យសាខារបស់យើង ដែលយើងច្រើនតែហៅថាបេតអែល។ ការិយាល័យខ្លះរបស់យើង ក៏មានការតាំងពិព័រណ៍ដែលអាចទស្សនាដោយខ្លួនឯង។
ប្រេស៊ីល
ព័ត៌មានសម្រាប់ការមកទស្សនាបេតអែល
ពិព័រណ៍
គម្ពីរនិងអ្នកនិពន្ធគម្ពីរ។ ពិព័រណ៍នេះលើកកិត្តិយសព្រះយេហូវ៉ាដែលជាអ្នកនិពន្ធគម្ពីរ ហើយពិព័រណ៍នេះក៏លើកឡើងគោលរឿងចម្បងនៃគម្ពីរផងដែរ ពោលគឺរាជាណាចក្រព្រះ។ អ្នកមកទស្សនាអាចឃើញរបៀបដែលគម្ពីរបានត្រូវរក្សាឲ្យនៅគង់វង្សរហូតមកដល់សម័យយើង និងរបៀបដែលព្រះយេហូវ៉ាបានរក្សាការពារព័ត៌មានដើមក្នុងគម្ពីរ ទោះជាពួកអ្នកប្រឆាំងព្យាយាមបំផ្លាញគម្ពីរក៏ដោយ។
ពិព័រណ៍ខាងប្រវត្តិសាស្ត្រ។ ពិព័រណ៍នេះបង្ហាញអំពីរបៀបដែលព្រះយេហូវ៉ាបានឲ្យពរដល់កិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះនៅប្រទេសប្រេស៊ីលជាង១២០ឆ្នាំ។ អ្នកមកទស្សនាអាចឃើញការស្រាវជ្រាវខាងប្រវត្តិសាស្ត្រដែលទើបតែបានរកឃើញព័ត៌មានថ្មីអំពីការចាប់ផ្ដើមនិងការរីកចម្រើននៃកិច្ចផ្សព្វផ្សាយនៅទីនោះ ទោះជាមានការប្រឆាំងនិងបៀតបៀនក៏ដោយ។
អាសយដ្ឋាននិងលេខទូរស័ព្ទ