លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | កូរិនថូស​ទី២ ១១​-​១៣

​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​របស់​ប៉ូល

​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​របស់​ប៉ូល

១២:៧​-​១០

ក្នុង​គម្ពីរ បន្លា​ច្រើន​តែ​បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប ហើយ​ប្រហែល​ជា​សំដៅ​លើ​មនុស្ស​ដែល​បង្ក​រឿង​ឬ​របួស ឬ​ក៏​របស់​ដែល​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ (​ជន. ៣៣:៥៥; សុភ. ២២:៥; អេស. ២៨:២៤​) ពេល​ប៉ូល​បាន​សរសេរ​អំពី​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​របស់​គាត់ គាត់​ប្រហែល​ជា​សំដៅ​លើ​សាវ័ក​ក្លែង​ក្លាយ។ ប៉ូល​ក៏​ប្រហែល​ជា​សំដៅ​លើ​អ្នក​ឯ​ទៀត​ដែល​អះអាង​ថា​គាត់​មិន​មែន​ជា​សាវ័ក​ពិត​ប្រាកដ និង​រិះ​គន់​កិច្ច​ការ​របស់​គាត់។ តើ​បទ​គម្ពីរ​ខាង​ក្រោម​នេះ​បង្ហាញ​យ៉ាង​ណា​ថា​មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​ប៉ូល​មាន​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​?

តើ​អ្វី​ជា​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​របស់​អ្នក?

តើ​តាម​របៀប​ណា​អ្នក​អាច​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ?