លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | លោកុប្បត្តិ ៣២​-​៣៣

តើអ្នកកំពុងបោកចំបាប់ដើម្បីទទួលពរឬទេ?

តើអ្នកកំពុងបោកចំបាប់ដើម្បីទទួលពរឬទេ?

៣២:២៤​-​២៨

ដើម្បី​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​យើង យើង​ត្រូវ​តែ​ខំ​ប្រឹង​យ៉ាងខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​បម្រើ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ (​១កូ. ៩:២៦, ២៧​) ពេល​បម្រើ​ព្រះយេហូវ៉ា យើង​គួរ​តែ​ប្រព្រឹត្ត​ដូច​យ៉ាកុប ពេល​គាត់​ព្យាយាម​បោក​ចំបាប់​ជា​មួយ​ទេវតា។ យើង​បង្ហាញ​ថា យើង​ស្វែង​រក​ពរ​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ដោយ . . .

  • រៀប​ចំ​យ៉ាង​ល្អ​សម្រាប់​កិច្ច​ប្រជុំ

  • ចូល​រួម​យ៉ាង​ទៀង​ទាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ

  • ខំ​ជួយ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​តាម​សមត្ថភាព​ដែលខ្លួនអាចធ្វើបាន

មិន​ថា​អ្នក​ប្រហែល​ជា​មាន​ស្ថានភាព​ពិបាក​យ៉ាង​ណា​នោះ​ទេ សូមអធិដ្ឋាន​ជា​និច្ច​ដើម្បី​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក ហើយ​សុំ​លោក​ឲ្យ​ពរ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ដើម្បី​បម្រើ​លោក។

សូម​សួរ​ខ្លួន​អ្នក​ថា​៖ ‹ក្នុង​ជីវិត​របស់​ខ្ញុំ តើ​ខ្ញុំ​អាច​ខំ​ប្រឹង​ថែម​ទៀត​ដើម្បី​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ?›។