អត្ថន័យនៃការបង្ហាញសេចក្ដីស្រឡាញ់ជាគ្រិស្ដសាសនិក
ពេលអ្នកណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត សេចក្ដីស្រឡាញ់ជាគ្រិស្ដសាសនិកមិនគ្រាន់តែតម្រូវឲ្យយើងមិនតបតដោយការអាក្រក់ប៉ុណ្ណោះទេ តែក៏តម្រូវឲ្យយើងធ្វើល្អចំពោះគាត់ផងដែរ។ «ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យអាហារគាត់បរិភោគ ហើយប្រសិនបើគាត់ស្រេក ចូរឲ្យគាត់ផឹកចុះ ព្រោះបើធ្វើដូច្នេះ អ្នកនឹងគររងើកភ្លើងនៅលើក្បាលគាត់»។ (រ៉ូម ១២:២០) អំពើល្អដែលយើងបង្ហាញទៅអ្នកណាម្នាក់ដែលបានប្រព្រឹត្តមិនល្អមកលើយើង ប្រហែលជាអាចធ្វើឲ្យអ្នកនោះស្តាយក្រោយចំពោះអ្វីដែលគាត់បានធ្វើ។
តើអ្នកមានអារម្មណ៍យ៉ាងណាពេលអ្នកណាម្នាក់ដែលអ្នកបានធ្វើឲ្យឈឺចិត្តដោយអចេតនាប្រព្រឹត្តតបដោយសប្បុរសមកវិញ?