លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | លោកុប្បត្ដិ ៦​-​៨

«គាត់ធ្វើការនោះសំរេចទាំងអស់»

«គាត់ធ្វើការនោះសំរេចទាំងអស់»

៦:៩, ១៣​-​១៦, ២២

សូម​ស្រមៃ​គិត​អំពី​កិច្ច​ការ​ទាំង​អស់​ដែល​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​ធ្វើ​ដើម្បី​សង់​ទូក​ដោយ​គ្មាន​ឧបករណ៍​ទំនើប​និង​គ្មាន​ជំនាញ​ក្នុង​ការ​សាង​សង់។

  • រូប​រាង​ទូក​គឺ​ធំ​សម្បើម​ណាស់ បណ្ដោយ​ប្រហែល​១៣៣​ម៉ែត្រ ទទឹង​២២​ម៉ែត្រ និង​កម្ពស់​១៣​ម៉ែត្រ

  • ពួក​គេ​ត្រូវ​កាប់​រំលំ​ដើម​ឈើ ចាំង​យក​ទំហំ​ដែល​ពួក​គេ​ត្រូវ​ការ ហើយ​លើក​ដាក់​ទៅ​កន្លែង​ត្រឹម​ត្រូវ

  • ត្រូវ​ពរ​ជ័រ​ទាំង​ក្នុង​ទាំង​ក្រៅ​ទូក​ដ៏​ធំ​សម្បើម​នោះ

  • ក្រុម​គ្រួសារ​ណូអេ​ត្រូវ​ប្រមូល​ស្បៀងអាហារ​ឲ្យ​គ្រប់​គ្រាន់​សម្រាប់​ពួក​គាត់​និង​សត្វ​ទាំង​ឡាយ សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ

  • គម្រោង​សាង​សង់​ទំនង​ជា​ត្រូវ​ការ​ពេល​៤០​ទៅ​៥០​ឆ្នាំ​ទើប​រួច​រាល់

តើ​កំណត់​ហេតុ​នេះ​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច ពេល​យើង​ពិបាក​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​យើង​ធ្វើ?