របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្នកបានទទួលប្រយោជន៍ពីការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឬទេ?
តើអ្នកមានទម្លាប់អានគម្ពីរនិងពិចារណាយោបល់ពីសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឬទេ? បើមិនមែនទេ តើអ្នកអាចធ្វើឲ្យវាទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកបានទេ? មនុស្សជាច្រើន អានគម្ពីរនៅពេលព្រឹក ពេលពួកគេទើបភ្ញាក់ពីគេង។ ដូច្នេះពួកគេអាចឆ្លុះបញ្ចាំងពីគំនិតទាំងនោះនៅពេលដែលពួកគេធ្វើកិច្ចការប្រចាំថ្ងៃ។ (យ៉ូស ១:៨; ទំនុក ១១៩:៩៧) តើតាមរបៀបណាអ្នកប្រហែលជាទទួលប្រយោជន៍កាន់តែច្រើនពីខគម្ពីរ? ដោយអានខគម្ពីរមុននិងក្រោយដើម្បីស្គាល់អំពីព្រឹត្ដិការណ៍ដែលកើតឡើង។ ព្យាយាមគិតពីកំណត់ហេតុក្នុងគម្ពីរដែលបញ្ជាក់ចំណុចសំខាន់។ រួចមកអនុវត្តគោលការណ៍ពីគម្ពីរក្នុងជីវិតរបស់អ្នក។ ពេលដែលបណ្ដាំរបស់ព្រះមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់អ្នក នោះវានឹងដឹកនាំជីវិតរបស់អ្នក ហើយអ្នកនឹងទទួលប្រយោជន៍យ៉ាងពិតប្រាកដ។—ទំនុក ១១៩:១០៥
ក្រុមគ្រួសារបេតអែលនៅទូទាំងពិភពលោកពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ នៅពេលបរិភោគអាហារពេលព្រឹក។ នៅឆ្នាំមុនៗ ការពិភាក្សាជាច្រើននេះបានត្រូវផ្សាយតាមJWទូរទស្សន៍ដែលនៅផ្នែកកម្មវិធីប្រជុំ។ តើអ្នកបានមើលកម្មវិធីទាំងនោះម្ដងទៀតចុងក្រោយនៅពេលណា? ប្រហែលជាព័ត៌មានខ្លះគឺចំនឹងអ្វីដែលអ្នកពិតជាត្រូវការ។ ជាឧទាហរណ៍ តើកំណត់ហេតុអំពីឡុតជួយអ្នកយ៉ាងណាពេលអ្នកធ្វើការសម្រេចចិត្ត?
សូមទស្សនាវីដេអូកុំស្រឡាញ់ពិភពលោក (១យ៉ូន. ២:១៥) រួចមកសូមឆ្លើយសំណួរដូចតទៅនេះ៖
-
តើគោលការណ៍គម្ពីរអ្វី ដែលជាមូលដ្ឋានសម្រាប់ការគោរពប្រណិប័តន៍នៅព្រឹកនេះ?
-
តើកំណត់ហេតុរបស់ឡុត បង្ហាញអំពីគ្រោះថ្នាក់ដែលមកពីការស្រឡាញ់ពិភពលោក ឬអ្វីៗក្នុងពិភពលោកនេះយ៉ាងដូចម្ដេច?—លោ ១៣:១២; ១៤:១២; ១៩:៣, ១២, ១៣, ២៤-២៦
-
តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថា យើងស្រឡាញ់ព្រះយេហូវ៉ាមិនមែនពិភពលោកឬអ្វីៗក្នុងពិភពលោកនេះ?