សារៈសំខាន់នៃពិធីបុណ្យរំលងចំពោះគ្រិស្តសាសនិក
បណ្ដាជនអ៊ីស្រាអែលត្រូវស្ដាប់បង្គាប់ការណែនាំរបស់ព្រះយេហូវ៉ា ទើបអាចរួចផុតពីគ្រោះថ្នាក់ដែលបណ្ដាលមកពីសេចក្ដីវេទនាទីដប់។ (និក្ខ. ១២:២៨) នៅរាត្រីនៃថ្ងៃទី១៤ ខែណែសាន ក្រុមគ្រួសារបានជួបជុំគ្នានៅក្នុងផ្ទះរៀងៗខ្លួន។ ពួកគេត្រូវសម្លាប់កូនចៀមឬកូនពពែឈ្មោលដែលឥតខ្ចោះ។ ឈាមរបស់សត្វនោះត្រូវប្រោះលើក្របទ្វារ។ បន្ទាប់មក ពួកគេត្រូវដុតសត្វទាំងមូល ហើយបរិភោគឲ្យរហ័ស។ ម្យ៉ាងទៀត មិនត្រូវឲ្យអ្នកណាម្នាក់ចេញពីផ្ទះឡើយ រហូតដល់ព្រឹក។—និក្ខ. ១២:៩-១១, ២២
តើការស្ដាប់បង្គាប់ការពារយើងសព្វថ្ងៃនេះតាមរបៀបជាក់លាក់ណាខ្លះ?