លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

តើអ្នកបានត្រៀមខ្លួនសម្រាប់ពេលមានវិបត្តិសេដ្ឋកិច្ចហើយឬនៅ?

តើអ្នកបានត្រៀមខ្លួនសម្រាប់ពេលមានវិបត្តិសេដ្ឋកិច្ចហើយឬនៅ?

យើង​មិន​តក់​ស្លុត​ទេ ពេល​ឃើញ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ក្នុង​ពិភព​លោក​នេះ​ធ្វើ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច។ ហេតុ​អ្វី? ដោយ​សារ​យើង​កំពុង​រស់​នៅ​ចុង​បញ្ចប់​នៃ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ ហើយ​គម្ពីរ​បាន​ព្រមាន​យើង​ថា​កុំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ទៅ​លើ​«​ទ្រព្យ​ដែល​មិន​ទៀង​»​ឡើយ។ (​១ធី. ៦:១៧; ២ធី. ៣:១​) តើ​គំរូ​របស់​ស្ដេច​យេហូសាផាត​អាច​បង្រៀន​យើង​អ្វី​ស្ដី​អំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច?

ពេល​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ពី​ពួក​សត្រូវ យេហូសាផាត​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ (​២ប្រ. ២០:៩​-​១២​) គាត់​ក៏​បាន​ជួយ​បណ្ដា​ជន​ឲ្យ​ត្រៀម​ខ្លួន​ទុក​ជា​មុន ដោយ​សង់​បន្ទាយ​ដ៏​រឹង​មាំ និង​ដាក់​ទ័ព​នៅ​ក្នុង​ក្រុង។ (​២ប្រ. ១៧:១, ២, ១២, ១៣​) ដូច​យេហូសាផាត យើង​ក៏​គួរ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ហើយ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ដើម្បី​ប្រឈម​មុខ​នឹង​គ្រា​លំបាក​ដែរ។

សូម​ទស្សនា​វីដេអូ តើ​អ្នក​បាន​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ​ឬ​ទេ? រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពេល​មាន​គ្រោះ​មហន្តរាយ?

  • តើ​តាម​របៀប​ណា​យើង​អាច​ត្រៀម​ខ្លួន​ដើម្បី​ជួយ​អ្នក​ឯ​ទៀត?