លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | លូកា ១៩​-​២០

ចូរ​ទាញ​មេ​រៀន​ពី​ឧទាហរណ៍​អំពី​១០​មិណា

ចូរ​ទាញ​មេ​រៀន​ពី​ឧទាហរណ៍​អំពី​១០​មិណា

១៩:១២​-​២៤

តើ​ឧទាហរណ៍​នេះ​បង្ហាញ​អំពី​លក្ខណៈ​ផ្សេង​ៗ​អ្វី​ខ្លះ?

  1. ១. ម្ចាស់​ជា​តំណាង​លោក​យេស៊ូ

  2. ២. ខ្ញុំ​បម្រើ​ជា​តំណាង​អ្នក​កាន់​តាម​លោក​យេស៊ូ និង​ដែល​ព្រះ​បាន​រើស​តាំង

  3. ៣. ប្រាក់​ដែល​ម្ចាស់​បាន​ប្រគល់​ឲ្យ​ខ្ញុំ​បម្រើ ជា​តំណាង​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ក្នុង​ការ​បង្រៀន​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក

ឧទាហរណ៍​នេះ​ព្រមាន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង បើ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង និង​ដែល​កាន់​តាម​គ្រិស្ដ​បណ្ដុះ​បុគ្គលិក​លក្ខណៈ​ដូច​ខ្ញុំ​បម្រើ​ទុច្ចរិត។ លោក​យេស៊ូ​តម្រូវ​ឲ្យ​អ្នក​កាន់​តាម​លោក​ប្រើ​ធន​ធាន​ទាំង​អស់​របស់​ពួក​គេ​ដើម្បី​បង្រៀន​មនុស្ស​កាន់​តែ​ច្រើន​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក។

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​យក​តម្រាប់​គ្រិស្ដ​សាសនិក​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​ស្ដី​អំពី​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ដ?