លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ជំនួយដើម្បីជៀសវាងពីការបង្អែបង្អង់

ជំនួយដើម្បីជៀសវាងពីការបង្អែបង្អង់

ជា​ជាង​ធ្វើ​កិច្ចការ​ដែល​គាត់​អាច​ឬ​គួរ​ធ្វើ មនុស្ស​ដែល​បង្អែ​បង្អង់​ទុក​កិច្ចការ​ទាំង​នោះ​សិន។ យេហ៊ូ​មិន​បាន​បង្អែ​បង្អង់​ទេ ពេល​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ភារកិច្ច​ឲ្យ​គាត់​បំផ្លាញ​ក្រុម​គ្រួសារ​របស់​អាហាប់​ចោល។ (​២បស. ៩:៦, ៧, ១៦​) មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ប្រហែល​ជា​នៅ​ពីរ​បី​ឆ្នាំ​ខាង​មុខ​ទៀត​»។ ​«​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ចាប់​ផ្ដើម​មាន​ទម្លាប់​អាន​គម្ពីរ​ជា​ទៀង​ទាត់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​»។ ​«​ខ្ញុំ​នឹង​ដាក់​ពាក្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ពេល​ដែល​ខ្ញុំ​មាន​ការ​ងារ​ល្អ​ជាង​»។ បទ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​បង្អែ​បង្អង់​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​យើង។

តើ​តាម​របៀប​ណា​ខ​គម្ពីរ​ខាង​ក្រោម​នេះ អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​បង្អែ​បង្អង់?