ថ្ងៃទី៤-១០ ខែមីនា
ចម្រៀងសរសើរព្រះ ១៦-១៧
ចម្រៀងលេខ១១១ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. «ឱព្រះយេហូវ៉ា អ្វីល្អៗទាំងអស់ក្នុងជីវិតខ្ញុំគឺមកពីលោក»
(១០នាទី)
ការមានចំណងមិត្តភាពជាមួយអស់អ្នកដែលបម្រើព្រះយេហូវ៉ានាំឲ្យយើងមានអំណរ (ចសព. ១៦:២, ៣; w១៨.១២ ទំ.២៣-២៤ វ.១១)
ការមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាជួយយើងឲ្យមានចិត្តស្ងប់ (ចសព. ១៦:៥, ៦; w១៤ ១៥/២ ទំ.២៩ វ.៤)
ចំណងមិត្តភាពជាមួយព្រះយេហូវ៉ាជួយការពារយើងពីបញ្ហាផ្សេងៗ ហើយធ្វើឲ្យយើងមានសេចក្ដីសុខសាន្ត (ចសព. ១៦:៨, ៩; w០៨ ១/២ ទំ.៨ វ.២-៣)
ដូចដាវីឌ យើងមានជីវិតដែលមានន័យខ្លឹមសារដោយសារយើងបម្រើព្រះយេហូវ៉ា ជាអ្នកដែលផ្ដល់អ្វីល្អៗទាំងអស់ដែលយើងមានក្នុងជីវិតរបស់យើង។
សូមសួរខ្លួនអ្នកថា ‹តើជីវិតរបស់ខ្ញុំល្អប្រសើរជាងយ៉ាងណាពេលខ្ញុំស្គាល់សេចក្ដីពិត?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ១៧:៨—តើគម្ពីរចង់មានន័យយ៉ាងណាពេលនិយាយអំពី«ប្រស្រីភ្នែក»? (it-2-E ទំ.៧១៤)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ១៧:១-១៥ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(១នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ស្នើផ្ដល់លិខិតអញ្ជើញសម្រាប់ពិធីរំលឹក។ (th ចំណុចហាត់រៀនទី១១)
៥. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ស្នើផ្ដល់លិខិតអញ្ជើញសម្រាប់ពិធីរំលឹក។ ក្រោយម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមណែនាំនិងពិគ្រោះអំពីវីដេអូចូរនឹកចាំមរណភាពលោកយេស៊ូ។ (th ចំណុចហាត់រៀនទី៩)
៦. ចាប់ផ្ដើមការសន្ទនា
(២នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ ស្នើផ្ដល់លិខិតអញ្ជើញសម្រាប់ពិធីរំលឹក។ (th ចំណុចហាត់រៀនទី២)
៧. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) lff មេរៀនទី១៤ ពាក្យផ្ដើម និងចំណុចទី១-៣ (th ចំណុចហាត់រៀនទី៦)
ចម្រៀងលេខ២០
៨. តើតាមរបៀបណាយើងអាចត្រៀមខ្លួនសម្រាប់ពិធីរំលឹក?
(១៥នាទី) ការពិគ្រោះ។
យើងចង់ធ្វើតាមបង្គាប់លោកយេស៊ូ ដូច្នេះ នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា យើងនឹងធ្វើពិធីរំលឹកមរណភាពរបស់លោកយេស៊ូ ដើម្បីនឹកចាំអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលព្រះយេហូវ៉ានិងលោកយេស៊ូបានបង្ហាញចំពោះមនុស្សជាតិ។ (លូក. ២២:១៩; យ៉ូន. ៣:១៦; ១៥:១៣) តើតាមរបៀបណាយើងអាចត្រៀមខ្លួនសម្រាប់ពិធីដ៏ពិសេសនេះ?
-
សូមចូលរួមក្នុងសកម្មភាពពិសេសដើម្បីចែកចាយលិខិតអញ្ជើញសម្រាប់សុន្ទរកថាពិសេស និងពិធីរំលឹក។ សរសេរបញ្ជីឈ្មោះរបស់បុគ្គលដែលអ្នកចង់អញ្ជើញឲ្យចូលរួម ហើយទាក់ទងពួកគេ។ បើមនុស្សដែលអ្នកចង់អញ្ជើញរស់នៅក្រៅតំបន់ផ្សាយរបស់អ្នក សូមរកពេលវេលានិងទីតាំងនៃកិច្ចប្រជុំដែលនៅជិតពួកគេតាមគេហទំព័រjw.org
-
ក្នុងអំឡុងខែមីនានិងខែមេសា សូមបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយ។ តើអ្នកអាចត្រួសត្រាយជំនួយ១៥ម៉ោងឬ៣០ម៉ោងឬទេ?
-
ថ្ងៃទី១៨ ខែមីនា សូមចាប់ផ្ដើមអានអំពីព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងក្នុងអំឡុងសប្ដាហ៍ចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី។ អ្នកអាចសម្រេចចិត្តថាអ្នកនឹងអានប៉ុន្មានជំពូកជារៀងរាល់ថ្ងៃតាម«កាលវិភាគអំណានគម្ពីរសម្រាប់ពិធីរំលឹកឆ្នាំ២០២៤» នៅទំព័រ៦-៧
-
នៅថ្ងៃនៃពិធីរំលឹក សូមទស្សនាវីដេអូកម្មវិធីការគោរពប្រណិប័តន៍ពេលព្រឹកនៅjw.org
-
នៅពិធីរំលឹក សូមស្វាគមន៍អ្នកថ្មីដែលបានចូលរួម និងបងប្អូនដែលអសកម្ម។ ក្រោយចប់កម្មវិធី សូមឆ្លើយសំណួរផ្សេងៗដែលពួកគាត់ឆ្ងល់។ រួចណាត់ជួបពួកគាត់ដើម្បីជួយពួកគាត់ឲ្យរៀនថែមទៀត
-
មុននិងក្រោយពិធីរំលឹក សូមបន្តរំពឹងគិតអំពីថ្លៃលោះ
សូមបង្ហាញវីដេអូ ចូរនឹកចាំមរណភាពលោកយេស៊ូ។ រួចសួរអ្នកស្ដាប់ថា៖
តើយើងអាចប្រើវីដេអូនេះក្នុងអំឡុងពេលចែកចាយលិខិតអញ្ជើញសម្រាប់ពិធីរំលឹកយ៉ាងដូចម្ដេច?
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.៦ វ.១៨-២៤ ប្រអប់នៅទំ.៥៤