ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ | ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចបម្រើផ្សាយ
ចូរជួយសិស្សគម្ពីរអ្នកឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា
ព្រះយេហូវ៉ាចង់ឲ្យយើងបម្រើលោកដោយសារសេចក្ដីស្រឡាញ់។ (ម៉ាថ. ២២:៣៧, ៣៨) សេចក្ដីស្រឡាញ់ចំពោះព្រះនឹងផ្ដល់កម្លាំងឲ្យសិស្សគម្ពីរដើម្បីធ្វើការកែប្រែ ហើយកាន់ជំហររឹងមាំពេលជួបទុក្ខលំបាក។ (១យ៉ូន. ៥:៣) សេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះព្រះនឹងជំរុញចិត្តពួកគេឲ្យទទួលការជ្រមុជទឹក។
សូមជួយសិស្សគម្ពីររបស់អ្នកឲ្យឃើញថាព្រះស្រឡាញ់ពួកគេ។ សួរសំណួរដូចជា៖ «តើនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេហូវ៉ា?» ឬ«តើតាមរបៀបណានេះបង្ហាញថាព្រះស្រឡាញ់អ្នក?»។ សូមជួយពួកគេឲ្យឃើញរបៀបដែលព្រះយេហូវ៉ាកំពុងជួយពួកគេផ្ទាល់។ (២ប្រ. ១៦:៩) ប្រាប់បទពិសោធន៍អំពីរបៀបដែលព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានចំៗណាមួយរបស់អ្នក ហើយលើកទឹកចិត្តពួកគេឲ្យកត់សម្គាល់របៀបដែលព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកគេដែរ។ យើងសប្បាយណាស់ ពេលឃើញសិស្សគម្ពីរតបឆ្លើយចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ហើយបង្ហាញថាពួកគេចង់មានចំណងមិត្តភាពជិតស្និទ្ធជាមួយលោក។
សូមទស្សនាវីដេអូ ចូរជួយសិស្សគម្ពីរអ្នកឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើហ្គិចបានជួបការពិបាកអ្វី?
-
តើនីតាបានជួយហ្គិចតាមរបៀបណា?
-
តើហ្គិចបានយកឈ្នះការពិបាកនោះយ៉ាងដូចម្ដេច?