របៀបរស់នៅជាគ្រិស្ដសាសនិក
តើអ្វីជាស្នេហ៍ពិត?
ព្រះយេហូវ៉ាបានរៀបចំអាពាហ៍ពិពាហ៍ជាចំណងមួយដែលត្រូវជាប់ជារៀងរហូតរវាងបុរសម្នាក់និងស្ដ្រីម្នាក់។ (លោ. ២:២២-២៤) ប្ដីប្រពន្ធអាចលែងលះគ្នាបានតែក្នុងករណីមួយប៉ុណ្ណោះ គឺការប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (ម៉ាឡ. ២:១៦; ម៉ាថ. ១៩:៩) ដោយសារព្រះយេហូវ៉ាចង់ឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល នោះលោកបានផ្ដល់គោលការណ៍ផ្សេងៗដែលអាចជួយគ្រិស្ដសាសនិកឲ្យជ្រើសរើសគូអាពាហ៍ពិពាហ៍ដោយឈ្លាសវៃ និងរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យមានសុភមង្គល។—សាស្ដ. ៥:៤-៦
សូមឆ្លើយសំណួរដូចតទៅនេះ៖
-
ហេតុអ្វីជាការសំខាន់ដែលខ្ញុំ«មិនក្មេងពេក»ពេលរៀបការ?—១កូ. ៧:៣៦; ១៣:១១; ម៉ាថ. ១៩:៤, ៥
-
ទោះជាខ្ញុំពេញវ័យល្មមនឹងរៀបការក៏ដោយ តើខ្ញុំអាចទទួលផលប្រយោជន៍អ្វីខ្លះបើនៅលីវមួយរយៈពេលសិន?—១កូ. ៧:៣២-៣៤, ៣៧, ៣៨
-
បើខ្ញុំសម្រេចចិត្ដរៀបការ ហេតុអ្វីជាការសំខាន់ដែលគូអនាគតរបស់ខ្ញុំជាអ្នកដែលបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់មួយរយៈពេលហើយ?—១កូ. ៧:៣៩
-
តើបទគម្ពីរដូចតទៅនេះ អាចជួយបងស្រីម្នាក់យ៉ាងដូចម្ដេចឲ្យយល់អំពីគុណសម្បត្ដិដែលគូអនាគតរបស់នាងត្រូវមាន?—ទំនុក. ១១៩:៩៧; ១ធី. ៣:១-៧
-
តើសុភាសិត ៣១:១០-៣១អាចជួយបងប្រុសម្នាក់យ៉ាងដូចម្ដេចឲ្យជ្រើសរើសប្រពន្ធល្អ?
-
ហេតុអ្វីយើងគួរស្គាល់«អ្វីក្នុងចិត្ដ»របស់បុគ្គលម្នាក់មុនស្បថសម្រាប់រៀបការជាមួយនឹងបុគ្គលនោះ? (១ពេ. ៣:៤)
-
តើអ្វីជាស្នេហ៍ពិត? (១កូ. ១៣:៤-៨)