លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | យ៉ូហាន ៣​-​៤

លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​ដល់​ស្ដ្រីជន​ជាតិ​សាម៉ារី​ម្នាក់

លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​ដល់​ស្ដ្រីជន​ជាតិ​សាម៉ារី​ម្នាក់

៤:៦​-​២៦, ៣៩​-​៤១

តើ​អ្វី​ធ្វើ​ឲ្យ​លោក​យេស៊ូ​អាច​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ?

  • ៤:៧—លោក​បាន​ចាប់​ផ្ដើម​ការ​សន្ទនា​ដោយ​សុំ​ទឹក​ពិសា ជា​ជាង​មាន​ប្រសាសន៍​អំពី​រាជាណាចក្រ​ព្រះ ឬ​ប្រាប់​ថា​លោក​គឺ​ជា​មេស្ស៊ី

  • ៤:៩—លោក​មិន​បាន​វិនិច្ឆ័យ​ស្ដ្រីជន​ជាតិ​សាម៉ារី​ដោយ​ផ្អែក​ទៅ​លើ​សញ្ជាតិ​របស់​នាង​នោះ​ទេ

  • ៤:៩, ១២—ពេល​នាង​បាន​លើក​ឡើង​ចំណុច​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត លោក​នៅ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រធានបទ​ដែល​កំពុង​ពិភាក្សា

  • ៤:១០—លោក​បាន​លើក​ឡើង​ឧទាហរណ៍​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ស្ដ្រី​នោះ

  • ៤:១៦​-​១៩—ទោះ​ជា​នាង​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌​ក៏​ដោយ លោក​យេស៊ូ​បាន​ប្រព្រឹត្ដ​ដោយ​ថ្លៃ​ថ្នូរ​ចំពោះ​នាង

តើ​កំណត់​ហេតុ​នេះ​បង្ហាញ​យ៉ាង​ណា​អំពី​សារៈសំខាន់​នៃ​ការ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ?