ការគោរពប្រណិប័តន៍ពិតបានត្រូវរៀបចំឡើងវិញ!
វិហារដែលអេសេគាលបានឃើញក្នុងគំនិតបានពង្រឹងទំនុកចិត្ដរបស់និរទេសជនស្មោះត្រង់ដែលជាជនជាតិយូដាដែលនៅសល់ ថានឹងមានការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ ដំណាលគ្នានោះ ការឃើញក្នុងគំនិតនេះបានរំលឹកពួកគេអំពីខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត។
ពួកសង្ឃមានតួនាទីបង្រៀនបណ្ដាជនអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ា
ឧទាហរណ៍ខ្លះៗប្រាប់អំពីរបៀបដែលខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបង្រៀនយើងឲ្យចេះសម្គាល់របស់ស្អាតស្អំ និងរបស់មិនស្អាតស្អំ។ (kr ទំ. ១២២-១៣២)
បណ្ដាជនត្រូវគាំទ្រពួកអ្នកដែលនាំមុខ
តើមានវិធីណាខ្លះដែលយើងអាចបង្ហាញការគាំទ្រចំពោះពួកអ្នកចាស់ទុំនៅក្នុងក្រុមជំនុំ?