សាក្សី​ព្រះ​យេហូវ៉ា​កំពុង​អញ្ជើញ​មនុស្ស​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ប្រជុំ​កោះ​ឃុក

កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ កញ្ញា ២០១៧

ពាក្យ​ផ្សាយ​គំរូ

ពាក្យ​ផ្សាយ​គំរូ​សម្រាប់​ទស្សនាវដ្ដី​ប៉ម​យាម និង​សេចក្ដី​ពិត​អំពី​គម្ពីរ​និង​វិទ្យា​សាស្ដ្រ។ សូម​ប្រើ​ពាក្យ​គំរូ​ទាំង​នេះ​ដើម្បី​បង្កើត​ពាក្យ​ផ្សាយ​របស់​ខ្លួន។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ!

វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​បាន​ពង្រឹង​ទំនុក​ចិត្ដ​របស់​និរទេស​ជន​ស្មោះ​ត្រង់​ដែល​ជា​ជន​ជាតិ​យូដា​ដែល​នៅ​សល់ ថា​នឹង​មាន​ការ​រៀប​ចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។

របៀបរស់នៅជាគ្រិស្ដសាសនិក

ហេតុ​អ្វី​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត?

ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ។ តើ​អ្នក​តែង​តែ​រំពឹង​គិត​អំពី​ឯកសិទ្ធិ​ក្នុង​ការ​ស្គាល់​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក​ឬ​ទេ?

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ព្រះ​នឹង​ផ្ដល់​ពរ​ដល់​ស្រុក​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ

វិហារ​ដែល​អេសេគាល​បញ្ជាក់​ថា​នឹង​មាន​ការ​រៀប​ចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ ហើយ​នឹង​នាំ​ឲ្យ​មាន​របៀប​រៀប​រយ ការ​សហការ និង​សន្ដិ​សុខ។

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​បាន​រង្វាន់

កំណត់​ហេតុ​អំពី​ជន​ជាតិ​ហេប្រឺ​បី​នាក់​អាច​ជួយ​យើង​ឲ្យ​តាំង​ចិត្ដ​កាន់​តែ​ខ្លាំង​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​ពេល​ជួប​ការ​បៀត​បៀន

លោក​យេស៊ូ​គ្រិស្ដ​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ ពេល​លោក​បាន​ជួប​ការ​បៀត​បៀន។ តើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​ទោះ​ជា​មាន​ការ​បង្ខិត​បង្ខំ​ឬ​ទេ?

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​ពេល​សាច់​ញាតិ​ណា​ម្នាក់​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព

ពេល​ដែល​សាច់​ញាតិ​ណា​ម្នាក់​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព នោះ​ល្បង​ល​ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ?

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ

តើ​អ្នក​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ជា​និច្ច​ឬ​ទេ?

ដានីយ៉ែល​បាន​បម្រើ​ព្រះ​ជា​និច្ច។ គាត់​មិន​បាន​ឲ្យ​អ្វី​ក៏​ដោយ មក​បង្អាក់​ទម្លាប់​គោរព​ប្រណិប័តន៍​របស់​គាត់​ឡើយ។

របៀបរស់នៅជាគ្រិស្ដសាសនិក

ចូរ​បង្ហាត់​បង្រៀន​ពួក​គេ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ជា​និច្ច

តាំង​ពី​ពេល​ចាប់​ផ្ដើម សូម​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ថ្មី​ឲ្យ​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​ជា​ទៀង​ទាត់ ហើយ​ដោយ​មាន​ចិត្ដ​ខ្នះ​ខ្នែង។ សូម​ជួយ​សិស្ស​គម្ពីរ​របស់​អ្នក​ឲ្យ​ទៅ​ជា​អ្នក​ផ្សាយ​ដ៏​ប៉ិន​ប្រសប់។