លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​១៨​-​២៤ ខែ​សីហា

សុភាសិត ២៧

ថ្ងៃ​ទី​១៨​-​២៤ ខែ​សីហា

ចម្រៀង​លេខ​១០២ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. តើ​មិត្ត​ពិត​អាច​ជួយ​យើង​ឲ្យ​ទទួល​ប្រយោជន៍​តាម​របៀប​ណា​ខ្លះ?

​(​១០​នាទី​)

មិត្ត​ពិត​នឹង​ជូន​ឱវាទ​ពេល​ដែល​យើង​ត្រូវ​ការ (​សុភ. ២៧:៥, ៦; w​១៩.០៩ ទំ.៥ វ.១២​)

មិត្ត​ពិត​ប្រហែល​ជា​អាច​ជួយ​យើង​ច្រើន​ជាង​សាច់​ញាតិ​ទៅ​ទៀត​ (​សុភ. ២៧:១០; it​-​2​-​E ទំ.៤៩១ វ.៣​)

មិត្ត​ពិត​អាច​មាន​ឥទ្ធិពល​ល្អ​មក​លើ​យើង (​សុភ. ២៧:១៧; w​២៣.០៩ ទំ.១០ វ.៧​)

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • សុភ. ២៧:២១—តើ​តាម​របៀប​ណា​ការ​សរសើរ​អាច​ល្បង​ល​យើង? (​w​០៦ ១/១១ ទំ.១០ វ.១៣​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ម្ចាស់​ផ្ទះ​ដែល​មិន​កាន់​សាសនា​គ្រិស្ត។​ (​lmd មេ​រៀន​ទី​៦ ចំណុច​ទី​៥​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ សូម​ប្រើ​វីដេអូ​មួយ​ពី​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៨ ចំណុច​ទី​៣​)

៦. សុន្ទរកថា

​(​៥​នាទី​)​ ijwyp អត្ថបទ​ទី​៧៥—ប្រធានបទ​៖ ចុះ​បើ​មិត្ត​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត? (​th ចំណុច​ហាត់​រៀន​ទី​១៤​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១០៩

៧. ​«​បង​ប្អូន​ដែល​កើត​មក​ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»​

​(​១៥​នាទី​) ការ​ពិគ្រោះ។

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​យើង​អាច​រក​ឃើញ​មិត្ត​ភក្តិ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​ចំណោម​បង​ប្អូន​ទាំង​នោះ។ ទោះ​បី​ជា​យើង​រាក់​ទាក់​ជា​មួយ​បង​ប្អូន​ជា​ច្រើន​នៅ​ក្នុង​ក្រុម​ជំនុំ​ក៏​ដោយ តែ​តើ​មាន​បង​ប្អូន​ប៉ុន្មាន​នាក់​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​យើង? ចំណង​មិត្តភាព​រឹង​មាំ​មាន​មូលដ្ឋាន​ទៅ​លើ​ការ​ចេះ​យល់​ចិត្ត​គ្នា ទុក​ចិត្ត​គ្នា និយាយ​គ្នា​អស់​ពី​ចិត្ត ធ្វើ​អ្វី​ជា​មួយ​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ដូច្នេះ ការ​បង្កើត​មិត្តភាព​ជា​មួយ​អ្នក​ឯ​ទៀត និង​ការ​រក្សា​ចំណង​មិត្តភាព​នោះ​ត្រូវ​ការ​ពេល​វេលា​និង​ការ​ព្យាយាម។

សូម​អាន សុភាសិត ១៧:១៧ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • ហេតុ​អ្វី​គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​យើង​បង្កើត​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​នៅ​ឥឡូវ​នេះ មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម?

សូម​អាន កូរិនថូស​ទី​២ ៦:១២, ១៣ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​តាម​របៀប​ណា​ការ​ធ្វើ​តាម​បទ​គម្ពីរ​នេះ​អាច​ជួយ​យើង​ឲ្យ​រាប់​អាន​មិត្ត​ភក្ដិ?

សូម​បង្ហាញ​វីដេអូ«​មាន​ពេល​កំណត់​សម្រាប់​អ្វី​ៗ​ទាំង​អស់​»​ ការ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ត្រូវ​ការ​ពេល​វេលា។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ចំណង​មិត្តភាព​ពី​វីដេអូ​នេះ?

ដើម្បី​រាប់​អាន​មិត្ត​ភក្តិ​ថ្មី អ្នក​អាច​ញញឹម​ឬ​សួរ​សុខ​ទុក្ខ​គាត់​ដោយ​រាក់​ទាក់ ហើយ​ក្រោយ​មក អ្នក​អាច​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​គាត់​ដោយ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ ការ​ធ្វើ​ដូច្នេះ​ត្រូវ​ការ​ពេល​វេលា ដូច្នេះ​សូម​មាន​ចិត្ត​អត់​ធ្មត់។ តែ​បើ​អ្នក​បន្ត​ពង្រឹង​ចំណង​មិត្តភាព អ្នក​អាច​មាន​មិត្ត​ជា​រៀង​រហូត។

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ lfb មេ​រៀន​ទី​១០​-​១១

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១១៨ និង​សេចក្ដី​អធិដ្ឋាន