លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្តសាសនិក

តើអ្នកអាចផ្ដល់ពេលវេលានិងកម្លាំងរបស់អ្នកឬទេ?

តើអ្នកអាចផ្ដល់ពេលវេលានិងកម្លាំងរបស់អ្នកឬទេ?

ដូច​អេសាយ​បាន​ទាយ​ទុក យើង​កំពុង​ឃើញ​ការ​កើន​ឡើង​ដែល​មិន​ធ្លាប់​មាន​នៅ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ផ្នែក​នៅ​ផែនដី។ (​អេ. ៥៤:២​) ដោយ​សារ​កំណើន​នេះ យើង​ត្រូវ​សាង​សង់​សាល​ប្រជុំ សាល​សន្និបាត និង​ការិយាល័យ​សាខា​ថ្មី​ៗ។ ក្រោយ​សាង​សង់ អគារ​ទាំង​នេះ​ត្រូវ​ការ​ការ​ថែ​ទាំ ហើយ​នៅ​ទី​បំផុត​អគារ​ខ្លះ​ត្រូវ​ការ​ជួស​ជុល។ ដូច្នេះ តើ​យើង​មាន​ឱកាស​អ្វី​ខ្លះ​ដើម្បី​ផ្ដល់​ពេល​វេលា​និង​កម្លាំង​របស់​យើង​ជូន​ព្រះ​យេហូវ៉ា?

  • យើង​អាច​ចូល​រួម​ពេល​ក្រុម​ផ្សព្វ​ផ្សាយ​របស់​យើង​ត្រូវ​សម្អាត​សាល​ប្រជុំ

  • យើង​អាច​ស្ម័គ្រ​ចិត្ត​ទទួល​ការ​អប់រំ​ដើម្បី​ថែ​ទាំ​សាល​ប្រជុំ

  • យើង​អាច​ដាក់​ពាក្យ​សុំ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់ (​DC​-​50​) ដើម្បី​ជួយ​ម្ដង​ម្កាល​ក្នុង​គម្រោង​សាង​សង់​និង​ថែ​ទាំ​នៅ​ជិត​លំនៅ​របស់​យើង។

  • យើង​អាច​ដាក់​ពាក្យ​សុំ​បម្រើ​ស្ម័គ្រ​ចិត្ត (​A​-​19​) ហើយ​ស្ម័គ្រ​ចិត្ត​ជួយ​មួយ​សប្ដាហ៍​ឬ​ច្រើន​ជាង​ក្នុង​តំបន់​ការិយាល័យ​សាខា​នៅ​បេតអែល ឬ​នៅ​អគារ​របស់​ការិយាល័យ​ឯ​ទៀត

សូម​ទស្សនា​វីដេអូ​គម្រោង​សាង​សង់​ថ្មី ឈុត​ខ្លី រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តាំង​ពី​ឆ្នាំ​២០១៤​មក តើ​យើង​បាន​ប្រើ​វីដេអូ​ច្រើន​ដល់​កម្រិត​ណា?

  • ដើម្បី​រៀបចំ​វីដេអូ​ដែល​យើង​ត្រូវ​ការ​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​យើង តើ​មាន​គម្រោង​សាង​សង់​ថ្មី​អ្វី ហើយ​តើ​នេះ​នឹង​ចាប់​ផ្ដើម​និង​បញ្ចប់​នៅ​ពេល​ណា?

  • តើ​អ្នក​ស្ម័គ្រ​ចិត្ត​អាច​ជួយ​ក្នុង​គម្រោង​នេះ​យ៉ាង​ដូច​ម្ដេច?

  • បើ​យើង​ចង់​ជួយ​ក្នុង​ការ​សាង​សង់​នៅ​ក្រុង​រ៉ាម៉ា​ភូ ហេតុ​អ្វី​យើង​គួរ​ដាក់​ពាក្យ (​DC​-​50​) ហើយ​ជួយ​ក្នុង​គម្រោង​សាង​សង់​របស់​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់​ដែល​មាន​នៅ​ជិត​លំនៅ​យើង?

  • តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​កំពុង​«​ណែនាំ​»​ឲ្យ​ធ្វើ​គម្រោង​នេះ?

  • ទោះ​ជា​យើង​មិន​អាច​ជួយ​ខាង​សាង​សង់​ដោយ​ផ្ទាល់​ក៏​ដោយ តើ​យើង​អាច​គាំទ្រ​គម្រោង​នេះ​យ៉ាង​ណា?