លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ២​ក

ការពន្យល់ទំនាយអេសេគាល

ការពន្យល់ទំនាយអេសេគាល

អត្ថន័យ​នៃ​ពាក្យ​ទំនាយ

ក្នុង​គម្ពីរ ពាក្យ​ភាសា​ហេប្រឺ​ណា​វ៉ា​បាន​ត្រូវ​បក​ប្រែ​ថា​«​ទំនាយ​»​ ជា​ចម្បង​ពាក្យ​នេះ​សំដៅ​ទៅ​លើ​ការ​ប្រកាស​ដំណឹង ការ​វិនិច្ឆ័យ សេចក្ដី​បង្រៀន ឬ​បង្គាប់​ពី​ព្រះ។ បន្ថែម​ទៅ​ទៀត ពាក្យ​នេះ​ក៏​អាច​សំដៅ​ទៅ​លើ​ការ​ប្រកាស​ទុក​ជា​មុន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។ ទំនាយ​អេសេគាល​រួម​បញ្ចូល​អ្វី​ទាំង​អស់​នោះ។—អេគ. ៣:១០, ១១; ១១:៤​-​៨; ១៤:៦, ៧; ៣៧:៩, ១០; ៣៨:១​-​៤

របៀប​ផ្ដល់​ទំនាយ

  • ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត

  • ឧទាហរណ៍

  • ការ​សម្ដែង

ទំនាយ​ក្នុង​សៀវភៅ​អេសេគាល​រួម​បញ្ចូល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត ឧទាហរណ៍ រឿង​ប្រៀប​ប្រដូច និង​ការ​សម្ដែង។

ការ​សម្រេច​ទំនាយ

ពេល​ខ្លះ ទំនាយ​ក្នុង​សៀវភៅ​អេសេគាល​មិន​គ្រាន់​តែ​កើត​ឡើង​ម្ដង​ទេ តែ​ក៏​កើត​ឡើង​នៅ​ពេល​ក្រោយ​ដែរ។ ជា​ឧទាហរណ៍ ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ​បាន​កើត​ឡើង​លើក​ដំបូង ពេល​ដែល​រាស្ត្រ​របស់​ព្រះ​ត្រឡប់​ទៅ​ស្រុក​សន្យា​វិញ។ ប៉ុន្តែ ដូច​បាន​រៀប​រាប់​ក្នុង​ជំពូក​ទី​៩​នៃ​សៀវភៅ​នេះ ទំនាយ​នៃ​ការ​រៀបចំ​ឡើង​វិញ​ភាគ​ច្រើន​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​នឹង​កើត​ឡើង​ម្ដង​ទៀត​នៅ​ថ្ងៃ​អនាគត។

ពេល​មុន យើង​ចាត់​ទុក​ចំណុច​មួយ​ចំនួន​ក្នុង​ទំនាយ​អេសេគាល​ជា​មូលដ្ឋាន​សម្រាប់​អ្វី​ដែល​ជា​និមិត្តរូប និង​អ្វី​ដែល​ពិត​ប្រាកដ។ ប៉ុន្តែ ក្នុង​សៀវភៅ​នេះ​មិន​រៀប​រាប់​ថា​បុគ្គល​ណា​មួយ វត្ថុ​ណា​មួយ ទី​កន្លែង ឬ​ហេតុ​ការណ៍​ណា​មួយ​ជា​និមិត្តរូប​ដែល​តំណាង​អ្វី​ដែល​ពិត​ប្រាកដ​នៅ​សព្វ​ថ្ងៃ​នេះ​ទេ លើក​លែង​តែ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​បទ​គម្ពីរ។ * ផ្ទុយ​ទៅ​វិញ សៀវភៅ​នេះ​លើក​ឡើង​នូវ​ការ​សម្រេច​ធំ​ជាង​នៃ​ទំនាយ​ជា​ច្រើន​ក្នុង​សៀវភៅ​អេសេគាល។ បន្ថែម​ទៅ​ទៀត សៀវភៅ​នេះ​រៀប​រាប់​អំពី​មេ​រៀន​ដែល​យើង​អាច​រៀន​ពី​ដំណឹង​ដែល​អេសេគាល​ប្រកាស ព្រម​ទាំង​រៀន​ពី​មនុស្ស ទី​កន្លែង និង​ព្រឹត្តិការណ៍​ដែល​គាត់​បាន​រៀប​រាប់។

^ វគ្គ 12 ដើម្បី​ដឹង​ថែម​ទៀត​អំពី​អ្វី​ដែល​ជា​និមិត្តរូប​និង​អ្វី​ដែល​ពិត​ប្រាកដ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥ ទំ.៥​-​៧ វ.៧​-​១២; និង​«​សំណួរ​ពី​អ្នក​អាន​»​ ទំ.១៥​-​១៦ ក្នុង​ទស្សនាវដ្ដី​ដូច​គ្នា។