ប្រអប់ការពន្យល់បន្ថែម ១៦ខ
ការដកដង្ហើមធំ ការស្រែកថ្ងូរ ការគូសសញ្ញាសម្គាល់ និងការប្រហារ តើកើតឡើងនៅពេលណានិងតាមរបៀបណា?
ការបើកបង្ហាញដែលបានត្រូវកត់ទុកនៅអេសេគាលជំពូកទី៩ ក៏កើតឡើងនៅសម័យយើងដែរ។ ការយល់ដឹងអំពីព្រឹត្តិការណ៍ផ្សេងៗដែលទាក់ទងនឹងការបើកបង្ហាញនោះ អាចជួយយើងឲ្យប្រឈមមុខនឹងទីបញ្ចប់នៃរបៀបរបបពិភពលោកនេះដោយមានទំនុកចិត្ត។
‹ការដកដង្ហើមធំនិងការស្រែកថ្ងូរ›
ពេលណា: ក្នុងអំឡុងគ្រាចុងក្រោយបង្អស់មុនគ្រាទុក្ខវេទនាជាខ្លាំង
តាមរបៀបណា: តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត មនុស្សដែលមានចិត្តស្មោះត្រង់បង្ហាញថាពួកគេស្អប់ខ្ពើមអំពើដ៏ទុច្ចរិតក្នុងពិភពលោកនេះ។ ពួកអ្នកទាំងនេះ ពេញចិត្តទទួលយកដំណឹងល្អដែលរាស្ត្រព្រះផ្សព្វផ្សាយ និងបន្តបំពាក់បុគ្គលិកលក្ខណៈដូចគ្រិស្ត ប្រគល់ខ្លួនជូនព្រះ ទទួលការជ្រមុជទឹក និងគាំទ្របងប្អូនរបស់គ្រិស្តយ៉ាងស្មោះត្រង់
‹ការគូសសញ្ញាសម្គាល់›
ពេលណា: ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង
តាមរបៀបណា: បុរសដែលមានប្រដាប់ដាក់ទឹកខ្មៅតំណាងឲ្យលោកយេស៊ូគ្រិស្ត ពេលលោកមកក្នុងនាមជាចៅក្រមនៃប្រជាជាតិទាំងឡាយ។ មនុស្សមួយក្រុមធំនឹងត្រូវវិនិច្ឆ័យថាជាចៀមឬទទួលសញ្ញាសម្គាល់នៅលើថ្ងាស។ នេះបញ្ជាក់ថាពួកគេនឹងរួចរស់ជីវិតនៅសង្គ្រាមអាម៉ាគេដូន
‹ការប្រហារ›
ពេលណា: នៅសង្គ្រាមអាម៉ាគេដូន
តាមរបៀបណា: លោកយេស៊ូគ្រិស្តនិងកងទ័ពនៅស្ថានសួគ៌ដែលរួមបញ្ចូលបណ្ដាទេវតានិងពួក១៤៤.០០០នាក់ដែលគ្រប់គ្រងជាមួយលោក នឹងបំផ្លាញពិភពលោកទុច្ចរិតនេះទាំងស្រុង ហើយរំដោះអ្នកគោរពប្រណិប័តន៍ពិត រួចនាំចូលពិភពលោកថ្មីដ៏សុចរិត