មេរៀនទី០៣
តើអ្នកអាចទុកចិត្តគម្ពីរឬទេ?
គម្ពីរមានសេចក្ដីសន្យានិងមានយោបល់ល្អជាច្រើន។ អ្នកទំនងជាចង់ដឹងអំពីអ្វីដែលគម្ពីរបង្រៀន តែអ្នកក៏ប្រហែលជាមិនហ៊ានជឿភ្លាមៗដែរ។ តើអ្នកគួរទុកចិត្តសេចក្ដីសន្យានិងយោបល់ដែលមកពីគម្ពីរជាសៀវភៅបុរាណទេ? តើអ្នកពិតជាអាចជឿអ្វីដែលគម្ពីរចែងអំពីការមានជីវិតសប្បាយរីករាយនៅឥឡូវនេះនិងនៅអនាគតឬទេ? មនុស្សរាប់លាននាក់ជឿអ្វីដែលគម្ពីរចែង។ សូមពិចារណាមើលមូលហេតុដោយខ្លួនអ្នកផ្ទាល់។
១. តើគម្ពីរជាសៀវភៅដែលរៀបរាប់អំពីរឿងពិតឬរឿងប្រឌិត?
ក្នុងគម្ពីរមាន«ពាក្យពិតយ៉ាងត្រឹមត្រូវ»។ (អ្នកទូន្មាន ១២:១០) គម្ពីររៀបរាប់អំពីព្រឹត្តិការណ៍ពិតនិងមនុស្សពិត។ (សូមអាន លូកា ១:៣; ៣:១, ២) អ្នកប្រវត្តិវិទ្យានិងអ្នកបុរាណវត្ថុវិទ្យាជាច្រើននាក់បានបញ្ជាក់ថាអ្វីដែលគម្ពីរបានរៀបរាប់អំពីពេលវេលា មនុស្ស ទីកន្លែង និងព្រឹត្តិការណ៍ គឺសុទ្ធតែជាព័ត៌មានត្រឹមត្រូវ។
២. ហេតុអ្វីយើងអាចនិយាយថាគម្ពីរមិនដែលហួសសម័យ?
ជាច្រើនដង គម្ពីរប្រាប់ទុកជាមុនអំពីអ្វីដែលមនុស្សមិនទាន់ដឹងនិងមិនទាន់ស្គាល់។ ជាឧទាហរណ៍ ស្ដីអំពីវិទ្យាសាស្ត្រ ពេលដែលគម្ពីរបានកត់ទុកអំពីរឿងទាំងនោះ មនុស្សនៅសម័យនោះមិនជឿទេ។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រនៅសម័យនេះបញ្ជាក់ថាអ្វីដែលគម្ពីរប្រាប់គឺត្រឹមត្រូវ។ គម្ពីរ«រមែងទុកចិត្តបាននៅពេលឥឡូវនិងជារៀងរហូត»។—ចម្រៀងសរសើរព្រះ ១១១:៨
៣. ហេតុអ្វីយើងអាចទុកចិត្តអ្វីដែលគម្ពីរប្រាប់អំពីអនាគត?
គម្ពីរមានទំនាយ aដែលប្រាប់ទុកជាមុន«អំពីអ្វីដែលមិនទាន់មកដល់»។ (អេសាយ ៤៦:១០) គម្ពីរបានប្រកាសទុកជាមុនយ៉ាងត្រឹមត្រូវអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន យូរមុនព្រឹត្តិការណ៍ទាំងនោះកើតឡើង។ គម្ពីរក៏បានរៀបរាប់យ៉ាងល្អិតល្អន់អំពីស្ថានភាពផ្សេងៗក្នុងពិភពលោកនៅសព្វថ្ងៃដែរ។ ក្នុងមេរៀននេះ យើងនឹងពិចារណាអំពីទំនាយខ្លះក្នុងគម្ពីរ។ អ្វីៗដែលកើតឡើងគឺដូចអ្វីដែលគម្ពីរបានទាយទុកមែន!
បង្កើនចំណេះ
សូមមើលចំណុចដែលវិទ្យាសាស្ត្រសម័យនេះនិងគម្ពីរមានភាពស្របគ្នា ហើយសូមពិចារណាអំពីទំនាយមួយចំនួនដ៏គួរឲ្យចាប់អារម្មណ៍ក្នុងគម្ពីរ។
៤. ចំណុចដែលវិទ្យាសាស្ត្រនិងគម្ពីរស្របគ្នា
នៅសម័យបុរាណ មនុស្សស្ទើរតែទាំងអស់ជឿថាមានអ្វីមួយទ្រផែនដី។ លេងវីដេអូ។
សូមកត់សម្គាល់អ្វីដែលបានកត់ទុកក្នុងសៀវភៅយ៉ូបប្រហែល៣.៥០០ឆ្នាំមុន។ សូមអាន យ៉ូប ២៦:៧ រួចពិភាក្សាសំណួរនេះ៖
-
គម្ពីររៀបរាប់ថាផែនដីបានត្រូវដាក់ក្នុងលម្ហដោយ«មិនភ្ជាប់នឹងអ្វីឡើយ»។ បើគិតពីអ្វីដែលមនុស្សជឿនៅសម័យនោះ ហេតុអ្វីនេះគឺអស្ចារ្យ?
ប្រហែលជា២០០ឆ្នាំមុន ទើបមនុស្សយល់ច្បាស់អំពីវដ្ដទឹក។ ប៉ុន្តែ សូមកត់សម្គាល់អ្វីដែលគម្ពីរប្រាប់ប្រហែល៣.៥០០ឆ្នាំមុន។ សូមអាន យ៉ូប ៣៦:២៧, ២៨ រួចពិភាក្សាសំណួរដូចតទៅ៖
-
ហេតុអ្វីការរៀបរាប់ដ៏ស្រួលយល់ក្នុងគម្ពីរអំពីវដ្ដទឹកធ្វើឲ្យអ្នកកោតស្ងើច?
-
តើបទគម្ពីរដែលអ្នកទើបនឹងអានលើកទឹកចិត្តអ្នកឲ្យទុកចិត្តគម្ពីរឬទេ?
៥. គម្ពីរប្រាប់ទុកជាមុនអំពីព្រឹត្តិការណ៍សំខាន់ៗ
សូមអាន អេសាយ ៤៤:២៧–៤៥:២ រួចពិភាក្សាសំណួរនេះ៖
-
តើគម្ពីរប្រាប់យ៉ាងល្អិតល្អន់អំពីអ្វីខ្លះ តាំងពី២០០ឆ្នាំមុនក្រុងបាប៊ីឡូនដួលរលំ?
b ពួកគេយកបានក្រុងនោះដោយប្រើវិធីបង្វែរទឹកទន្លេដែលការពារក្រុងនោះចេញ។ បន្ទាប់មក ពួកគេចូលក្រុងនោះតាមទ្វារដែលចំហចោល។ រួចមក ពួកគេបានដណ្ដើមយកក្រុងនោះដោយមិនចាំបាច់ច្បាំង។ រហូតដល់សព្វថ្ងៃនេះ អស់ជាង២.៥០០ឆ្នាំហើយ ដែលក្រុងបាប៊ីឡូននៅសល់តែសំណង់បាក់បែក។ ឥឡូវសូមពិចារណាអ្វីដែលគម្ពីរបានប្រាប់ទុកជាមុន។
ប្រវត្តិសាស្ត្របញ្ជាក់ថាស៊ីរូសដែលជាស្ដេចស្រុកពើស៊ីនិងកងទ័ពរបស់គាត់ បានដណ្ដើមយកក្រុងបាប៊ីឡូននៅឆ្នាំ៥៣៩ មុនគ.ស.។សូមអាន អេសាយ ១៣:១៩, ២០ រួចពិភាក្សាសំណួរនេះ៖
-
តើអ្វីដែលកើតឡើងចំពោះក្រុងបាប៊ីឡូនបានធ្វើឲ្យទំនាយនេះក្លាយជាការពិតយ៉ាងដូចម្ដេច?
៦. គម្ពីរប្រាប់ទុកជាមុនអំពីអ្វីៗដែលយើងឃើញសព្វថ្ងៃនេះ
គម្ពីរហៅសម័យយើងថា«គ្រាចុងក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១) សូមមើលអ្វីដែលគម្ពីរបានប្រាប់ទុកជាមុនអំពីគ្រាចុងក្រោយបង្អស់នេះ។
សូមអាន ម៉ាថាយ ២៤:៦, ៧ រួចពិភាក្សាសំណួរនេះ៖
-
តើគម្ពីរបានរៀបរាប់សញ្ញាសម្គាល់អ្វីខ្លះដែលនឹងកើតឡើងនៅគ្រាចុងក្រោយបង្អស់?
សូមអាន ធីម៉ូថេទី២ ៣:១-៥ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើគម្ពីររៀបរាប់យ៉ាងណាអំពីការប្រព្រឹត្តរបស់មនុស្សនៅគ្រាចុងក្រោយបង្អស់?
-
តើការប្រព្រឹត្តណាខ្លះដែលអ្នកច្រើនតែសង្កេតឃើញ?
មនុស្សខ្លះនិយាយថា៖ «គម្ពីរជាសៀវភៅរឿងព្រេងនិងរឿងប្រឌិត»។
-
តាមគំនិតរបស់អ្នក តើភ័ស្តុតាងអ្វីដែលបញ្ជាក់ច្បាស់បំផុតថាយើងអាចទុកចិត្តគម្ពីរបាន?
សេចក្ដីសង្ខេប
ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និងទំនាយក្នុងគម្ពីរ បញ្ជាក់ថាអ្នកអាចទុកចិត្តគម្ពីរបាន។
រៀនសាឡើងវិញ
-
តើគម្ពីរជាសៀវភៅរឿងពិតឬរឿងប្រឌិត?
-
តើមានចំណុចអ្វីខ្លះដែលគម្ពីរនិងវិទ្យាសាស្ត្រស្របគ្នា?
-
តើអ្នកគិតថាគម្ពីរប្រាប់ទុកជាមុនអំពីអនាគតឬទេ? តើអ្វីនាំឲ្យអ្នកគិតដូច្នេះ?
ស្វែងយល់ថែមទៀត
តើមានចំណុចដែលគម្ពីរមិនត្រឹមត្រូវខាងវិទ្យាសាស្ត្រឬទេ?
«តើគម្ពីរស្របគ្នានឹងវិទ្យាសាស្ត្រឬទេ?» (អត្ថបទក្នុងគេហទំព័រ)
តើមានហេតុការណ៍ពិតអ្វីខ្លះអំពី«គ្រាចុងក្រោយបង្អស់»?
សូមមើលរបៀបដែលទំនាយក្នុងគម្ពីរអំពីចក្រភពក្រិចក្លាយជាការពិត។
សូមពិចារណារបៀបដែលទំនាយបានធ្វើឲ្យបុរសម្នាក់ផ្លាស់ប្ដូរទស្សនៈចំពោះគម្ពីរ។
«ខ្ញុំមិនជឿថាមានព្រះទេ» (ទស្សនាវដ្ដីប៉មយាម លេខ៤ ឆ្នាំ២០១៧)