សេចក្ដីបញ្ចប់
តើអ្នកធ្លាប់នឹកឃើញគ្រាដ៏រីករាយដែលអ្នកមានជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ាឬទេ? ជាឧទាហរណ៍ តើអ្នកនៅចាំកិច្ចប្រជុំក្នុងក្រុមជំនុំដែលគួរឲ្យលើកទឹកចិត្ត មហាសន្និបាតដ៏គួរឲ្យរំភើបចិត្ត បទពិសោធន៍ដ៏ល្អក្នុងកិច្ចបម្រើផ្សាយ ឬការសន្ទនាយ៉ាងរីករាយជាមួយនឹងបងប្អូនរួមជំនឿឬទេ? បើអ្នកនៅចាំមែន អ្នកមិនបានភ្លេចព្រះយេហូវ៉ាទេ ហើយលោកក៏មិនបានភ្លេចអ្នកដែរ។ លោកចាំជានិច្ចនូវកិច្ចបម្រើស្មោះត្រង់របស់អ្នក ហើយលោកពិតជាចង់ជួយអ្នកឲ្យត្រឡប់មកលោកមកលោកវិញខ្លាំងណាស់។
ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ខ្ញុំផ្ទាល់នឹងស្វែងរកចៀមខ្ញុំ ហើយខ្ញុំនឹងថែរក្សាពួកគេ។ ខ្ញុំនឹងថែរក្សាចៀមខ្ញុំ ដូចជាគង្វាលដែលបានរកឃើញចៀមវង្វេងរបស់ខ្លួន រួចផ្ដល់ចំណីដល់ចៀមទាំងនោះ។ . . . ខ្ញុំនឹងប្រមូលចៀមខ្ញុំពីកន្លែងដែលពួកគេបានខ្ចាត់ខ្ចាយទៅ»។—អេសេគាល ៣៤:១១, ១២