មេរៀនទី៥៤
តើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ជាអ្នកណា ហើយមានតួនាទីអ្វី?
លោកយេស៊ូជាប្រមុខនៃក្រុមជំនុំ។ (អេភេសូរ ៥:២៣) សព្វថ្ងៃនេះ លោកយេស៊ូនៅស្ថានសួគ៌កំពុងដឹកនាំពួកអ្នកកាន់តាមលោកនៅផែនដី តាមរយៈ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (សូមអាន ម៉ាថាយ ២៤:៤៥) លោកយេស៊ូផ្ទាល់បានតែងតាំង«ខ្ញុំបម្រើ»នោះ ហើយឲ្យពួកគាត់មានសិទ្ធិធ្វើការសម្រេចចិត្តមួយចំនួន។ ប៉ុន្តែ ខ្ញុំបម្រើនោះត្រូវបន្តស្ដាប់បង្គាប់គ្រិស្តនិងបម្រើបងប្អូនរបស់គ្រិស្ត។ តើខ្ញុំបម្រើនោះជាអ្នកណា? តើខ្ញុំបម្រើនោះថែរក្សាយើងតាមរបៀបណាខ្លះ?
១. តើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ជាអ្នកណា?
ព្រះយេហូវ៉ាតែងតែប្រើមនុស្សម្នាក់ឬមនុស្សមួយក្រុមតូច ដើម្បីផ្ដល់ការណែនាំដល់រាស្ត្ររបស់លោក។ (ម៉ាឡាគី ២:៧; ហេប្រឺ ១:១) ក្រោយពីលោកយេស៊ូស្លាប់ ពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិមបានធ្វើជាអ្នកនាំមុខ។ (សកម្មភាព ១៥:២) ដូចសម័យមុនដែរ នៅសព្វថ្ងៃនេះអ្នកចាស់ទុំមួយក្រុមតូចដែលហៅថាគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា ពួកគាត់ផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ និងផ្ដល់ការណែនាំអំពីកិច្ចការផ្សព្វផ្សាយ។ បុរសមួយក្រុមនេះគឺជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែល[លោកយេស៊ូ]បានតែងតាំង»។ (ម៉ាថាយ ២៤:៤៥ក) សមាជិកទាំងអស់នៃគណៈអភិបាល គឺជាគ្រិស្តសាសនិកដែលបានត្រូវតែងតាំងដោយឫទ្ធានុភាពរបស់ព្រះ។ ពួកគាត់ទន្ទឹងរង់ចាំគ្រប់គ្រងជាមួយនឹងគ្រិស្តក្នុងរាជាណាចក្ររបស់លោកនៅស្ថានសួគ៌ ក្រោយពីពួកគាត់បញ្ចប់កិច្ចបម្រើនៅផែនដី។
២. តើខ្ញុំបម្រើដ៏ស្មោះត្រង់ផ្ដល់សេចក្ដីបង្រៀនអ្វីខ្លះដែលប្រៀបដូចជាអាហារ?
លោកយេស៊ូបានមានប្រសាសន៍ថា ខ្ញុំបម្រើដ៏ស្មោះត្រង់នឹង«ឲ្យអាហារ[បងប្អូនរួមជំនឿ]បរិភោគនៅពេលត្រឹមត្រូវ»។ (ម៉ាថាយ ២៤:៤៥ខ) ដូចអាហារដែលយើងបរិភោគជួយយើងឲ្យមានសុខភាពល្អនិងរាងកាយមាំមួន នោះសេចក្ដីបង្រៀនពីបណ្ដាំរបស់ព្រះយេហូវ៉ាជួយយើងឲ្យមានកម្លាំងដែលយើងត្រូវការដើម្បីរក្សាភក្ដីភាពចំពោះលោក និងដើម្បីបំពេញកិច្ចការដែលលោកយេស៊ូបានប្រគល់ឲ្យយើង។ (ធីម៉ូថេទី១ ៤:៦) យើងទទួលសេចក្ដីបង្រៀនតាមរយៈកិច្ចប្រជុំ សន្និបាត មហាសន្និបាត សៀវភៅ និងវីដេអូផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។ អ្វីទាំងនេះគឺដើម្បីជួយយើងឲ្យយល់អំពីបំណងប្រាថ្នារបស់ព្រះ និងដើម្បីពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។
បង្កើនចំណេះ
សូមពិចារណាអំពីមូលហេតុដែលយើងត្រូវការ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ពោលគឺគណៈអភិបាល។
៣. រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវរៀបចំជាអង្គការមួយ
ក្រោមការដឹកនាំរបស់លោកយេស៊ូ គណៈអភិបាលចាត់ចែងកិច្ចការរបស់សាក្សីព្រះយេហូវ៉ា។ គ្រិស្តសាសនិកនៅសម័យដើមក៏មានការរៀបចំដូចនេះដែរ។ លេងវីដេអូ។
សូមអាន កូរិនថូសទី១ ១៤:៣៣, ៤០ រួចពិភាក្សាសំណួរនេះ៖
-
តើខទាំងនេះបង្ហាញយ៉ាងណាថាព្រះយេហូវ៉ាចង់ឲ្យសាក្សីរបស់លោករៀបចំជាអង្គការមួយ?
៤. ខ្ញុំបម្រើដ៏ស្មោះត្រង់ចាត់ចែងកិច្ចការផ្សព្វផ្សាយរបស់យើង
ការផ្សព្វផ្សាយជាកិច្ចការដ៏សំខាន់បំផុតដែលគ្រិស្តសាសនិកសម័យដើមបានធ្វើ។ សូមអាន សកម្មភាព ៨:១៤, ២៥ រួចពិភាក្សាសំណួរដូចតទៅ៖
-
ក្នុងចំណោមគ្រិស្តសាសនិកនៅសម័យដើម តើអ្នកណាបានផ្ដល់ការណែនាំអំពីកិច្ចការផ្សព្វផ្សាយ?
-
តើពេត្រុសនិងយ៉ូហានបានធ្វើតាមការណែនាំពីសាវ័កឯទៀតតាមរបៀបណា?
ការផ្សព្វផ្សាយគឺជាកិច្ចការដ៏សំខាន់បំផុតដែលចាត់ចែងដោយគណៈអភិបាល។ លេងវីដេអូ។
ម៉ាកុស ១៣:១០ រួចពិភាក្សាសំណួរដូចតទៅ៖
លោកយេស៊ូបានលើកបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចការផ្សព្វផ្សាយ។ សូមអាន-
ហេតុអ្វីគណៈអភិបាលចាត់ទុកកិច្ចការផ្សព្វផ្សាយថាសំខាន់ខ្លាំងម្ល៉េះ?
-
ហេតុអ្វីយើងត្រូវការ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ឲ្យចាត់ចែងកិច្ចការនេះទូទាំងពិភពលោក?
៥. ខ្ញុំបម្រើដ៏ស្មោះត្រង់ផ្ដល់ការណែនាំ
គណៈអភិបាលផ្ដល់ការណែនាំសម្រាប់គ្រិស្តសាសនិកទូទាំងពិភពលោក។ តើពួកគាត់ធ្វើយ៉ាងដូចម្ដេចដើម្បីដឹងថាគួរផ្ដល់ការណែនាំបែបណា? សូមពិចារណាអំពីរបៀបដែលគណៈអភិបាលនៃគ្រិស្តសាសនិកសម័យដើមបានផ្ដល់ការណែនាំ។ សូមអាន សកម្មភាព ១៥:១, ២ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើគ្រិស្តសាសនិកខ្លះនៅសម័យដើមបានខ្វែងគំនិតគ្នាអំពីបញ្ហាអ្វី?
-
ដើម្បីដោះស្រាយបញ្ហានោះ តើប៉ូល បាណាបាស និងអ្នកឯទៀតបានទៅជួបអ្នកណា?
សូមអាន សកម្មភាព ១៥:១២-១៨, ២៣-២៩ រួចពិភាក្សាសំណួរនេះ៖
-
មុនពេលធ្វើការសម្រេចចិត្ត តើគណៈអភិបាលនៅសម័យដើមបានធ្វើអ្វីដើម្បីទទួលការណែនាំពីព្រះស្ដីអំពីរឿងនោះ? (សូមមើលខ១២, ១៥ និង២៨)
សូមអាន សកម្មភាព ១៥:៣០, ៣១ និង១៦:៤, ៥ រួចពិភាក្សាសំណួរដូចតទៅ៖
-
ក្រោយពីទទួលការណែនាំពីគណៈអភិបាល តើគ្រិស្តសាសនិកនៅសម័យដើមបានធ្វើយ៉ាងណា?
-
ដោយសារពួកគាត់បានស្ដាប់បង្គាប់ តើព្រះយេហូវ៉ាបានផ្ដល់ពរអ្វីខ្លះ?
សូមអាន ធីម៉ូថេទី២ ៣:១៦ និងយ៉ាកុប ១:៥ រួចពិភាក្សាសំណួរនេះ៖
-
នៅសព្វថ្ងៃនេះ មុនធ្វើការសម្រេចចិត្តអំពីរឿងណាមួយ តើគណៈអភិបាលស្វែងរកការណែនាំយ៉ាងដូចម្ដេច?
មនុស្សខ្លះនិយាយថា៖ «បើអ្នកស្ដាប់បង្គាប់គណៈអភិបាល អ្នកគ្រាន់តែកាន់តាមមនុស្សប៉ុណ្ណោះ»។
-
ហេតុអ្វីអ្នកជឿជាក់ថា លោកយេស៊ូកំពុងដឹកនាំគណៈអភិបាល?
សេចក្ដីសង្ខេប
គណៈអភិបាលគឺជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដែលគ្រិស្តបានតែងតាំង។ ពួកគាត់ផ្ដល់ការណែនាំនិងសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់គ្រិស្តសាសនិកទូទាំងផែនដី។
រៀនសាឡើងវិញ
-
តើអ្នកណាបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»?
-
តើគណៈអភិបាលថែរក្សាយើងតាមរបៀបណាខ្លះ?
-
តើអ្នកជឿជាក់ថាគណៈអភិបាលគឺជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ឬទេ?
ស្វែងយល់ថែមទៀត
សូមមើលអំពីរបៀបដែលគណៈអភិបាលចាត់ចែងកិច្ចការផ្សេងៗ។
«តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា?» (អត្ថបទក្នុងគេហទំព័រ)
សូមរៀនអំពីរបៀបដែលគណៈអភិបាលធ្វើឲ្យប្រាកដថា យើងទទួលសេចក្ដីបង្រៀនដែលអាចទុកចិត្តបាន។
តើកិច្ចប្រជុំនិងមហាសន្និបាតរបស់យើងបញ្ជាក់យ៉ាងណាថាព្រះយេហូវ៉ាកំពុងដឹកនាំគណៈអភិបាល?