ជំពូកទី១៨
តើខ្ញុំគួរប្រគល់ខ្លួនជូនព្រះហើយទទួលការជ្រមុជទឹកឬ?
១. តើអ្នកប្រហែលជាគិតអំពីអ្វីក្រោយពីបានសិក្សាសៀវភៅនេះយ៉ាងដិតដល់?
ក្នុងអំឡុងពេលដែលអ្នករៀនសៀវភៅនេះ អ្នកបានរៀនសេចក្ដីពិតជាច្រើនក្នុងគម្ពីរដូចជា សេចក្ដីសន្យារបស់ព្រះអំពីជីវិតដែលគ្មានទីបញ្ចប់ ស្ថានភាពមនុស្សស្លាប់ និងសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញជាដើម។ (សាស្តា ៩:៥; លូកា ២៣:៤៣; យ៉ូហាន ៥:២៨, ២៩; ការបើកបង្ហាញ ២១:៣, ៤) អ្នកប្រហែលជាបាន ចូលរួមកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ា ហើយបានជឿថាពួកគេកាន់តាមការគោរពប្រណិប័តន៍ពិត។ (យ៉ូហាន ១៣:៣៥) អ្នកប្រហែលជាបានចាប់ផ្ដើមបណ្ដុះចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ថែមទាំងបានសម្រេចចិត្ដចង់បម្រើលោកទៀតផង។ ដូច្នេះ អ្នកប្រហែលជាគិតថា ‹នៅឥឡូវនេះ តើខ្ញុំគួរធ្វើអ្វីដើម្បីបម្រើព្រះ?›។
២. ហេតុអ្វីបានជាបុរសជនជាតិអេត្យូពីចង់ទទួលការជ្រមុជទឹក?
២ នៅសម័យលោកយេស៊ូ នេះជាអ្វីដែលបុរសជនជាតិអេត្យូពីម្នាក់បានគិត។ មិនយូរក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ អ្នកកាន់តាមលោកឈ្មោះភីលីពបានផ្សព្វផ្សាយដល់បុរសជនជាតិអេត្យូពីម្នាក់នោះ។ ភីលីពបានជួយគាត់ឲ្យយល់ថាលោកយេស៊ូជាមេស្ស៊ី។ អ្វីដែលបុរសជនជាតិអេត្យូពីនោះបានរៀនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្ដគាត់ បានជាភ្លាមៗនោះគាត់និយាយថា៖ «មើល! កន្លែងនេះមានទឹកច្រើន! តើមានអ្វីធ្វើឲ្យខ្ញុំមិនអាចទទួលការជ្រមុជទឹកឬទេ?»។—សកម្មភាព ៨:២៦-៣៦
៣. (ក) តើលោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យធ្វើអ្វី? (ខ) តើបុគ្គលម្នាក់គួរទទួលការជ្រមុជទឹកតាមរបៀបណា?
៣ គម្ពីរបង្រៀនយ៉ាងច្បាស់ថាបើអ្នកចង់បម្រើព្រះយេហូវ៉ា អ្នកគួរទទួលការជ្រមុជទឹក។ លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ»។ (ម៉ាថាយ ២៨:១៩) ម្យ៉ាងទៀត លោកយេស៊ូផ្ទាល់ក៏បានទុកគំរូដោយទទួលការជ្រមុជទឹកដែរ។ ពេលនោះលោកបានត្រូវពន្លិចទៅក្នុងទឹក មិនមែនត្រូវគេប្រោះទឹកឬចាក់ទឹកលើក្បាលលោកទេ។ (ម៉ាថាយ ៣:១៦) នៅសព្វថ្ងៃនេះ ពេលគ្រិស្ដសាសនិកណាម្នាក់ទទួលការជ្រមុជទឹក គាត់ក៏នឹងត្រូវគេពន្លិចទៅក្នុងទឹកដែរ។
៤. ពេលអ្នកទទួលការជ្រមុជទឹក តើអ្នកបង្ហាញអ្វីដល់មនុស្សឯទៀត?
៤ ពេលអ្នកទទួលការជ្រមុជទឹក អ្នកបង្ហាញមនុស្សឯទៀតថាអ្នកពិតជាចង់ធ្វើជាមិត្ដសម្លាញ់របស់ព្រះ និងចង់បម្រើលោក។ (ទំនុកតម្កើង ៤០:៧, ៨) ដូច្នេះ អ្នកប្រហែលជាឆ្ងល់ថា ‹តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលការជ្រមុជទឹក?›។
ចំណេះនិងជំនឿ
៥. (ក) តើមុនដំបូងអ្នកត្រូវធ្វើអ្វីដើម្បីអ្នកអាចទទួលការជ្រមុជទឹក? (ខ) ហេតុអ្វីការចូលរួមកិច្ចប្រជុំគ្រិស្ដសាសនិកគឺសំខាន់?
៥ មុនពេលអ្នកអាចទទួលការជ្រមុជទឹក អ្នកត្រូវស្គាល់ព្រះយេហូវ៉ានិងលោកយេស៊ូឲ្យបានច្បាស់។ អ្នកបានចាប់ផ្ដើមធ្វើដូច្នេះ តាមរយៈការរៀនគម្ពីរ។ (សូមអាន យ៉ូហាន ១៧:៣) ប៉ុន្ដែនេះមិនទាន់គ្រប់គ្រាន់ទេ។ គម្ពីរប្រាប់ថាអ្នកត្រូវ«ពោរពេញទៅដោយចំណេះត្រឹមត្រូវ»អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ (កូឡុស ១:៩) ការចូលរួមកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ានឹងជួយអ្នកឲ្យមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងលោក។ នេះជាមូលហេតុសំខាន់មួយដែលអ្នកគួរចូលរួមកិច្ចប្រជុំទាំងនោះជាទៀងទាត់។—ហេប្រឺ ១០:២៤, ២៥
៦. តើអ្នកត្រូវមានចំណេះអំពីគម្ពីរច្រើនប៉ុនណាមុនពេលដែលអ្នកអាចទទួលការជ្រមុជទឹក?
៦ ព្រះយេហូវ៉ាមិនតម្រូវឲ្យអ្នកស្គាល់អ្វីៗទាំងអស់ក្នុងគម្ពីរមុនពេលដែលអ្នកទទួលការជ្រមុជទឹកនោះឡើយ ដូចលោកក៏មិនបានតម្រូវឲ្យបុរសជនជាតិអេត្យូពីនោះមានចំណេះទាំងអស់មុនពេលដែលគាត់ទទួលការជ្រមុជទឹកដែរ។ (សកម្មភាព ៨:៣០, ៣១) យើងនឹងបន្ដរៀនអំពីលោកជារៀងរហូត។ (សាស្តា ៣:១១) ប៉ុន្ដែដើម្បីទទួលការជ្រមុជទឹក យ៉ាងហោចណាស់អ្នកត្រូវស្គាល់ហើយជឿសេចក្ដីបង្រៀនជាមូលដ្ឋានក្នុងគម្ពីរជាមុនសិន។—ហេប្រឺ ៥:១២
៧. តើការសិក្សាគម្ពីរបានជួយអ្នកយ៉ាងដូចម្ដេច?
៧ គម្ពីរចែងថា៖ «បើគ្មានជំនឿ មិនអាចធ្វើឲ្យព្រះពេញចិត្ដបានឡើយ»។ (ហេប្រឺ ១១:៦) ដូច្នេះ អ្នកត្រូវមានជំនឿមុនពេលអ្នកអាចទទួលការជ្រមុជទឹកបាន។ គម្ពីរប្រាប់យើងថាមនុស្សខ្លះនៅក្រុងកូរិនថូសសម័យបុរាណបានឮអ្វីដែលអ្នកកាន់តាមលោកយេស៊ូបង្រៀន ជាលទ្ធផលពួកគេ«ចាប់ផ្ដើមជឿហើយទទួលការជ្រមុជទឹក»។ (សកម្មភាព ១៨:៨) ស្រដៀងគ្នាដែរ ការសិក្សាគម្ពីរបានជួយអ្នកឲ្យមានជំនឿលើសេចក្ដីសន្យារបស់ព្រះ ហើយជឿថាគ្រឿងបូជាលោះរបស់លោកយេស៊ូអាចសង្គ្រោះយើងពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។—យ៉ូស្វេ ២៣:១៤; សកម្មភាព ៤:១២; ធីម៉ូថេទី២ ៣:១៦, ១៧
ចូរប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតក្នុងគម្ពីរ
៨. តើអ្វីនឹងជំរុញចិត្ដអ្នកឲ្យប្រាប់មនុស្សឯទៀតអំពីអ្វីដែលអ្នកបានរៀន?
៨ កាលដែលអ្នករៀនកាន់តែច្រើនពីគម្ពីរ ហើយឃើញថាចំណេះនេះមានឥទ្ធិពលល្អក្នុងជីវិតអ្នក នោះជំនឿរបស់អ្នកនឹងកាន់តែរឹងមាំឡើង។ រួចមក អ្នកនឹងចង់ប្រាប់អ្នកឯទៀតអំពីអ្វីដែលអ្នកបានរៀន។ (យេរេមា ២០:៩; កូរិនថូសទី២ ៤:១៣) ប៉ុន្ដែ តើអ្នកគួរប្រាប់អ្នកណា?
៩, ១០. (ក) តើមុនដំបូងអ្នកអាចប្រាប់អ្នកណាខ្លះអំពីអ្វីដែលអ្នកបានរៀន? (ខ) តើអ្នកគួរធ្វើយ៉ាងណាបើអ្នកចង់ផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំ?
៩ អ្នកប្រហែលជាចង់ប្រាប់ក្រុមគ្រួសារ មិត្ដភក្ដិ អ្នកជិតខាង ឬអ្នករួមការងារ អំពីអ្វីដែលអ្នកបានរៀន។ ការធ្វើដូច្នេះគឺល្អណាស់ ប៉ុន្ដែសូមនិយាយដោយសប្បុរសនិងដោយសេចក្ដីស្រឡាញ់។ ក្រោយមក អ្នកនឹងអាចចាប់ផ្ដើមផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំ។ ពេលអ្នកមានអារម្មណ៍ថាអ្នកចង់ធ្វើដូច្នេះ សូមប្រាប់សាក្សីព្រះយេហូវ៉ាដែលជាអ្នកបង្រៀនគម្ពីរអ្នកថា អ្នកចង់ចូលរួមកិច្ចផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំ។ បើគាត់គិតថាអ្នកបានត្រៀមលក្ខណៈរួចហើយ ព្រមទាំងមានរបៀបរស់នៅដែលស្របតាមខ្នាតតម្រាក្នុងគម្ពីរ នោះអ្នកទាំងពីរនឹងជួបអ្នកចាស់ទុំពីរនាក់ក្នុងក្រុមជំនុំ។
១០ តើអ្នកចាស់ទុំនឹងនិយាយជាមួយអ្នកអំពីអ្វីខ្លះ? ពួកគាត់នឹងនិយាយជាមួយអ្នកដើម្បីឲ្យដឹងថា អ្នកបានយល់ហើយបានជឿសេចក្ដីបង្រៀនជាមូលដ្ឋានក្នុងគម្ពីរ ព្រមទាំងធ្វើតាមអ្វីដែលអ្នកបានរៀនពីគម្ពីរក្នុងជីវិតប្រចាំថ្ងៃ។ ម្យ៉ាងទៀត ពួកគាត់ចង់ដឹងថាអ្នកពិតជាចង់ក្លាយទៅជាសាក្សីព្រះយេហូវ៉ាមែនឬមិនមែន។ សូមចាំថាពួកអ្នកចាស់ទុំមានភារកិច្ចថែរក្សាសមាជិកទាំងអស់ក្នុងក្រុមជំនុំ រួមទាំងអ្នកដែរ។ ដូច្នេះ សូមកុំខ្លាចនិយាយជាមួយនឹងពួកគាត់ឡើយ។ (សកម្មភាព ២០:២៨; ពេត្រុសទី១ ៥:២, ៣) ក្រោយពីជួបអ្នកចាស់ទុំហើយ នោះពួកគាត់នឹងប្រាប់អ្នកឲ្យដឹងថាអ្នកអាចចាប់ផ្ដើមផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំបានឬមិនបាន។
១១. មុនពេលអ្នកអាចផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំ ហេតុអ្វីការកែប្រែក្នុងជីវិតគឺសំខាន់ម៉្លេះ?
១១ អ្នកចាស់ទុំប្រហែលជាពន្យល់អ្នកថា អ្នកត្រូវធ្វើការកែប្រែថែមទៀតក្នុងកូរិនថូសទី១ ៦:៩, ១០; កាឡាទី ៥:១៩-២១
ជីវិត មុនអាចចាប់ផ្ដើមផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំ។ ហេតុអ្វីការកែប្រែទាំងនេះគឺសំខាន់ម៉្លេះ? ពីព្រោះពេលយើងប្រាប់អ្នកឯទៀតអំពីព្រះ គឺយើងតំណាងព្រះយេហូវ៉ា ដូច្នេះយើងត្រូវមានរបៀបរស់នៅដែលលើកកិត្ដិយសលោក។—ចូរប្រែចិត្ដហើយវិលមកវិញចុះ
១២. ហេតុអ្វីមនុស្សទាំងអស់ត្រូវប្រែចិត្ដ?
១២ មានអ្វីផ្សេងទៀតដែលអ្នកត្រូវធ្វើមុនអ្នកអាចទទួលការជ្រមុជទឹកបាន។ សាវ័កពេត្រុសបាននិយាយថា៖ «ចូរប្រែចិត្ដ ហើយវិលមកវិញចុះ ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាត្រូវលុបចោល»។ (សកម្មភាព ៣:១៩) តើការប្រែចិត្ដមានន័យអ្វី? នេះមានន័យថាយើងមានអារម្មណ៍សោកស្តាយយ៉ាងស្មោះចំពោះអ្វីដែលយើងធ្លាប់ធ្វើខុស។ ជាឧទាហរណ៍ បើអ្នកធ្លាប់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ នោះអ្នកត្រូវប្រែចិត្ដ។ ទោះបីជាអ្នកបានខំអស់ពីសមត្ថភាពដើម្បីធ្វើអ្វីដែលត្រឹមត្រូវហើយក្ដី អ្នកក៏នៅតែត្រូវប្រែចិត្ដដែរ ពីព្រោះយើងទាំងអស់គ្នាចេះធ្វើខុស ហើយត្រូវសុំការអភ័យទោសពីព្រះ។—រ៉ូម ៣:២៣; ៥:១២
១៣. តើការ«វិលមកវិញ»មានន័យអ្វី?
១៣ តើគ្រាន់តែមានអារម្មណ៍សោកស្តាយចំពោះអ្វីដែលអ្នកបានធ្វើគឺគ្រប់គ្រាន់ឬ? មិនគ្រប់គ្រាន់ទេ។ ពេត្រុសប្រាប់ថាអ្នកត្រូវការ«វិលមកវិញ»។ នេះមានន័យថាអ្នកត្រូវឈប់ប្រព្រឹត្ដអ្វីដែលមិនត្រឹមត្រូវទៀត ហើយចាប់ផ្ដើមធ្វើអ្វីដែលត្រឹមត្រូវវិញ។ ដើម្បីយល់អំពីរឿងនេះ សូមស្រមៃគិតថាអ្នកកំពុងធ្វើដំណើរជាលើកដំបូងទៅកន្លែងមួយ។ ក្រោយពីធ្វើដំណើរអស់មួយរយៈពេល អ្នកឃើញថាខ្លួនកំពុងទៅខុសទិសដៅ។ តើអ្នកនឹងធ្វើយ៉ាងណា? អ្នកច្បាស់ជានឹងបន្ថយល្បឿន ហើយឈប់សិន រួចត្រឡប់មកទិសដៅត្រឹមត្រូវវិញ។ ស្រដៀងគ្នាដែរ កាលដែលអ្នករៀនគម្ពីរ អ្នកប្រហែលជាឃើញថាអ្នកមានទម្លាប់ឬការប្រព្រឹត្ដខ្លះដែលអ្នកត្រូវធ្វើការកែប្រែ។ ដូច្នេះ សូមសុខចិត្ដ«វិលមកវិញ» ពោលគឺធ្វើការកែប្រែណាដែលចាំបាច់ ហើយចាប់ផ្ដើមធ្វើអ្វីដែលត្រឹមត្រូវវិញ។
ចូរប្រគល់ខ្លួនជូនព្រះដោយស្ម័គ្រពីចិត្ដ
១៤. តើអ្នកប្រគល់ខ្លួនជូនព្រះយេហូវ៉ាតាមរបៀបណា?
១៤ ជំហានសំខាន់មួយទៀតដែលអ្នកត្រូវធ្វើមុននឹងទទួលការជ្រមុជទឹក គឺអ្នកត្រូវប្រគល់ខ្លួនជូនព្រះយេហូវ៉ាសិន។ ពេលប្រគល់ខ្លួនជូនព្រះយេហូវ៉ា អ្នកជម្រាបលោកតាមរយៈសេចក្ដីអធិដ្ឋានដោយសន្យាថាអ្នកនឹងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ ហើយចាត់ទុកបំណងប្រាថ្នារបស់លោកថាសំខាន់បំផុតក្នុងជីវិតអ្នក។—ចោទិយកថា ៦:១៥
១៥, ១៦. តើអ្វីជំរុញចិត្ដបុគ្គលម្នាក់ឲ្យប្រគល់ខ្លួនជូនព្រះ?
១៥ ពេលអ្នកសន្យាថាបម្រើតែព្រះយេហូវ៉ាប៉ុណ្ណោះ នេះគឺប្រៀបដូចជាអ្នកបានសន្យាចំពោះមនុស្សដែលអ្នកស្រឡាញ់ថាអ្នកនឹងចំណាយពេលអស់មួយជីវិតជាមួយនឹងគាត់។ សូមគិតអំពីឧទាហរណ៍មួយ បុរសម្នាក់និងស្ដ្រីម្នាក់កំពុងស្វែងយល់ចិត្ដគ្នា។ កាលដែលគាត់ស្គាល់នាងកាន់តែច្បាស់ គាត់ក៏ស្រឡាញ់នាងកាន់តែខ្លាំងហើយចង់រៀបការជាមួយនឹងនាង។ ពិតមែនថាការរៀបអាពាហ៍ពិពាហ៍នាំឲ្យបុរសនោះមានភារកិច្ចថែមទៀត តែសេចក្ដីស្រឡាញ់ជំរុញចិត្ដគាត់ឲ្យព្រមរៀបការនិងសុខចិត្ដទទួលភារកិច្ចទាំងនោះ។
១៦ ពេលអ្នករៀនអំពីព្រះយេហូវ៉ា អ្នកស្គាល់ហើយស្រឡាញ់លោក ព្រមទាំងចង់ធ្វើអស់ពីសមត្ថភាពដើម្បីបម្រើលោក។ នេះនឹងជំរុញចិត្ដអ្នកឲ្យអធិដ្ឋានសន្យាចំពោះលោកថាអ្នកនឹងបម្រើលោក។ គម្ពីរចែងថាបើអ្នកណាចង់ធ្វើតាមលោកយេស៊ូ អ្នកនោះត្រូវ«ប្រគល់ខ្លួនឲ្យព្រះ»។ (ម៉ាកុស ៨:៣៤) តើនេះមានន័យអ្វី? នេះមានន័យថាអ្នកចាត់ទុកការស្តាប់បង្គាប់ព្រះយេហូវ៉ាថាសំខាន់បំផុត ពោលគឺអ្នកចាត់ទុកបំណងប្រាថ្នារបស់ព្រះយេហូវ៉ាសំខាន់ជាងចំណង់ចំណូលចិត្ដនិងគោលដៅរបស់អ្នក។—សូមអាន ពេត្រុសទី១ ៤:២
សូមកុំខ្លាចឡើយ
១៧. ហេតុអ្វីមនុស្សខ្លះមិនហ៊ានប្រគល់ខ្លួនជូនព្រះយេហូវ៉ា?
១៧ មនុស្សខ្លះមិនហ៊ានប្រគល់ខ្លួនជូនព្រះយេហូវ៉ាទេ ពីព្រោះពួកគេភ័យខ្លាចថា
មិនអាចរក្សាពាក្យសន្យារបស់ខ្លួនចំពោះលោកបាន។ ម្យ៉ាងទៀត ពួកគេមិនចង់ឲ្យព្រះយេហូវ៉ាខកចិត្ដទេ ឬពួកគេប្រហែលគិតថាបើពួកគេមិនប្រគល់ខ្លួនជូនលោក នោះព្រះយេហូវ៉ានឹងមិនឲ្យពួកគេទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេឡើយ។១៨. តើអ្វីនឹងជួយអ្នកឲ្យយកឈ្នះអារម្មណ៍ខ្លាចថាធ្វើឲ្យព្រះយេហូវ៉ាខកចិត្ដ?
១៨ សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានឹងជួយអ្នកឲ្យយកឈ្នះអារម្មណ៍ខ្លាចថាធ្វើឲ្យលោកខកចិត្ដ។ ប៉ុន្ដែ ដោយសារអ្នកស្រឡាញ់លោក អ្នកនឹងខំអស់ពីសមត្ថភាពដើម្បីរក្សាសេចក្ដីសន្យារបស់អ្នកចំពោះព្រះយេហូវ៉ា។ (សាស្តា ៥:៤; កូឡុស ១:១០) អ្នកនឹងមិនគិតថាការធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាគឺពិបាកពេកឡើយ។ សាវ័កយ៉ូហានសរសេរថា៖ «ពីព្រោះការស្រឡាញ់ព្រះ មានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក ហើយបញ្ញត្ដិរបស់លោកមិនមែនជាបន្ទុកធ្ងន់ទេ»។—យ៉ូហានទី១ ៥:៣
១៩. ហេតុអ្វីអ្នកមិនគួរខ្លាចប្រគល់ខ្លួនជូនព្រះយេហូវ៉ា?
១៩ អ្នកមិនចាំបាច់ជាមនុស្សល្អឥតខ្ចោះដើម្បីប្រគល់ខ្លួនទៅព្រះយេហូវ៉ានោះទេ។ លោកមិនតម្រូវឲ្យយើងធ្វើអ្វីដែលហួសពីសមត្ថភាពយើងឡើយ។ (ទំនុកតម្កើង ១០៣:១៤) លោកនឹងជួយអ្នកឲ្យធ្វើអ្វីដែលត្រឹមត្រូវ។ (អេសាយ ៤១:១០) ចូរទុកចិត្ដព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្ដ នោះ‹លោកនឹងដំរង់អស់ទាំងផ្លូវច្រករបស់អ្នក›។—សុភាសិត ៣:៥, ៦
ចូរប្រកាសជាសាធារណៈដើម្បីទទួលសេចក្ដីសង្គ្រោះ
២០. ក្រោយពីអ្នកបានប្រគល់ខ្លួនជូនព្រះហើយ តើអ្នកនឹងធ្វើជំហានអ្វីទៀត?
២០ តើអ្នកគិតថាអ្នកបានត្រៀមខ្លួនដើម្បីប្រគល់ខ្លួនជូនព្រះយេហូវ៉ាហើយឬនៅ? ក្រោយពីអ្នកបានប្រគល់ខ្លួនជូនលោកហើយ អ្នកអាចធ្វើតាមជំហានមួយទៀត នោះគឺអ្នកត្រូវទទួលការជ្រមុជទឹក។
២១, ២២. តើតាមរបៀបណាអ្នកអាច«ប្រកាសជាសាធារណៈ»អំពីជំនឿរបស់អ្នក?
២១ សូមប្រាប់អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំក្នុងក្រុមជំនុំថាអ្នកបានអធិដ្ឋានប្រគល់ខ្លួនជូនព្រះយេហូវ៉ាហើយ ឥឡូវអ្នកចង់ទទួលការជ្រមុជទឹក។ បន្ទាប់សន្និបាតឬមហាសន្និបាតរបស់សាក្សីព្រះយេហូវ៉ា។ នៅសន្និបាតនឹងមានសុន្ទរកថាដែលពន្យល់អំពីអត្ថន័យនៃការជ្រមុជទឹក។ អ្នកដែលថ្លែងសុន្ទរកថានឹងសួរអ្នកដែលនឹងទទួលការជ្រមុជទឹកឲ្យឆ្លើយសំណួរស្រួលៗពីរយ៉ាង។ ចម្លើយ របស់អ្នកចំពោះសំណួរទាំងនោះ គឺជាការ«ប្រកាសជាសាធារណៈ»អំពីជំនឿរបស់អ្នក។—រ៉ូម ១០:១០
មក គាត់នឹងសុំអ្នកចាស់ទុំខ្លះឲ្យពិគ្រោះឡើងវិញជាមួយនឹងអ្នកអំពីសេចក្ដីបង្រៀនជាមូលដ្ឋានក្នុងគម្ពីរ។ បើពួកគាត់យល់ស្របថាអ្នកមានគុណសម្បត្ដិគ្រប់គ្រាន់ហើយ នោះពួកគាត់នឹងប្រាប់អ្នកថា អ្នកអាចទទួលការជ្រមុជទឹកបាននៅ២២ រួចមក អ្នកនឹងទទួលការជ្រមុជទឹក។ ពេលនោះអ្នកនឹងត្រូវគេពន្លិចទៅក្នុងទឹក។ ការជ្រមុជទឹកនឹងបង្ហាញជាសាធារណៈថាអ្នកបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយឥឡូវអ្នកបានក្លាយទៅជាសាក្សីម្នាក់របស់ព្រះយេហូវ៉ា។
តើការជ្រមុជទឹករបស់អ្នកតំណាងអ្វី?
២៣. តើការទទួលការជ្រមុជទឹក«ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក»មានន័យអ្វី?
២៣ លោកយេស៊ូមានប្រសាសន៍ថាអ្នកកាន់តាមលោកនឹងទទួលការជ្រមុជទឹក«ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក»។ (សូមអាន ម៉ាថាយ ២៨:១៩) តើនេះមានន័យអ្វី? នេះមានន័យថាអ្នកទទួលស្គាល់អំណាចរបស់ព្រះយេហូវ៉ានិងតួនាទីរបស់លោកយេស៊ូក្នុងគោលបំណងរបស់ព្រះ រួមទាំងទទួលស្គាល់របៀបដែលព្រះប្រើសកម្មពលបរិសុទ្ធដើម្បីសម្រេចបំណងប្រាថ្នារបស់លោក។—ទំនុកតម្កើង ៨៣:១៨; ម៉ាថាយ ២៨:១៨; កាឡាទី ៥:២២, ២៣; ពេត្រុសទី២ ១:២១
២៤, ២៥. (ក) តើការជ្រមុជទឹកតំណាងអ្វី? (ខ) តើយើងនឹងពិគ្រោះអ្វីនៅជំពូកចុងក្រោយ?
២៤ ការជ្រមុជទឹកតំណាងអ្វីមួយដ៏សំខាន់។ ពេលអ្នកត្រូវគេពន្លិចទៅក្នុងទឹក នេះមានន័យថាអ្នកបានស្លាប់ ឬបោះបង់ចោលនូវរបៀបរស់នៅពីមុន។ ពេលអ្នកងើបចេញពីទឹកមក នោះមានន័យថាអ្នកនឹងចាប់ផ្ដើមមានជីវិតថ្មីដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ នេះបង្ហាញថាអ្នកនឹងបម្រើព្រះយេហូវ៉ាចាប់ពីឥឡូវនេះតទៅ។ សូមចាំថា អ្នកមិនមែនប្រគល់ខ្លួនជូនមនុស្សណាម្នាក់ អង្គការណាមួយ ឬកិច្ចការអ្វីមួយនោះឡើយ តែអ្នកបានប្រគល់ជីវិតរបស់អ្នកជូនព្រះយេហូវ៉ា។
២៥ ការប្រគល់ខ្លួនជូនព្រះនឹងជួយអ្នកឲ្យបណ្ដុះចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងលោក។ (ទំនុកតម្កើង ២៥:១៤) នេះមិនមានន័យថាមនុស្សម្នាក់នឹងទទួលការសង្គ្រោះដោយសារតែគាត់បានទទួលការជ្រមុជទឹកនោះឡើយ។ សាវ័កប៉ូលបានសរសេរថា៖ «សូមបន្ដធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច ដោយកោតខ្លាចញាប់ញ័រ»។ (ភីលីព ២:១២) ការទទួលការជ្រមុជទឹកគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ ដូច្នេះ តើតាមរបៀបណាអ្នកអាចបន្ដនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា? ជំពូកចុងក្រោយក្នុងសៀវភៅនេះនឹងប្រាប់ចម្លើយនោះ។