លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីផ្ដើមផ្នែកទី៦

សេចក្ដីផ្ដើមផ្នែកទី៦

បន្ទាប់​ពី​ជន​ជាតិ​អ៊ីស្រាអែល​មក​ដល់​ស្រុក​ដែល​ព្រះ​បាន​សន្យា ត្រសាល​ជំនុំ​បាន​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។ ពួក​សង្ឃ​បង្រៀន​បណ្ដា​ជន​អំពី​ច្បាប់ ហើយ​អ្នក​សម្រេច​ក្ដី​ជួយ​ណែនាំ​បណ្ដា​ជន។ ពេល​អ្នក​អាន​ផ្នែក​នេះ អ្នក​នឹង​ឃើញ​ថា​ការ​សម្រេច​ចិត្ត និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ម្នាក់ អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​ឯ​ទៀត។ ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ៗ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា និង​បង​ប្អូន​រួម​ជំនឿ។ សូម​កត់​សម្គាល់​ដែរ អំពី​គំរូ​ល្អ​របស់​ដេបូរ៉ា ណាអូមី យ៉ូស្វេ ហាណា កូន​ស្រី​យែបថា និង​សាំយូអែល។ អ្នក​ក៏​នឹង​រៀន​អំពី​ជន​ជាតិ​ដទៃ​ដូច​ជា រ៉ាហាប រូថ យ៉ាអែល និង​ពួក​គីបៀន ដែល​បាន​សម្រេច​ចិត្ត​ចូល​រួម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​សារ​ពួក​គេ​ដឹង​ថា ព្រះ​ពិត​នៅ​ជា​មួយ​នឹង​ជន​ជាតិ​នេះ។

ក្នុងផ្នែកនេះ

មេរៀនទី២៩

ព្រះយេហូវ៉ាជ្រើសរើសយ៉ូស្វេ

បង្គាប់ដែលព្រះបានឲ្យដល់យ៉ូស្វេ ក៏អាចជួយយើងនៅសព្វថ្ងៃនេះដែរ។

មេរៀនទី៣០

រ៉ាហាបជួយលាក់អ្នកស៊ើបការណ៍

កំពែងក្រុងយេរីខូកំពុងដួលរលំ។ ប៉ុន្តែ ផ្ទះរបស់រ៉ាហាបមិនដួលរលំទេ ទោះជាផ្ទះនាងនៅជាប់កំពែងក្រុងក៏ដោយ។

មេរៀនទី៣១

យ៉ូស្វេនិងពួកអ្នកក្រុងគីបៀន

យ៉ូស្វេអធិដ្ឋានទៅព្រះថា៖«សូមឲ្យដួងអាទិត្យនៅទ្រឹង»។ តើព្រះបានធ្វើតាមសំណូមពររបស់គាត់ទេ?

មេរៀនទី៣២

អ្នកដឹកនាំថ្មីនិងស្ត្រីក្លាហានពីរនាក់

ក្រោយពីយ៉ូស្វេស្លាប់ ជនជាតិអ៊ីស្រាអែលចាប់ផ្ដើមគោរពបូជារូបព្រះផ្សេងៗ។ នេះធ្វើឲ្យជីវិតពួកគេកាន់តែពិបាក តែព្រះបានផ្ដល់ជំនួយតាមរយៈអ្នកសម្រេចក្ដីឈ្មោះបារ៉ាក់ ស្ត្រីដេបូរ៉ាជាអ្នកប្រកាសទំនាយ និងស្ត្រីយ៉ាអែលដែលបានប្រើស្នឹងត្រសាល!

មេរៀនទី៣៣

រូថនិងណាអូមី

ស្ត្រីពីរនាក់ដែលប្ដីស្លាប់ បានត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ។ ស្ត្រីម្នាក់ឈ្មោះរូថបានចេញទៅធ្វើការក្នុងស្រែ ហើយបូអូសបានកត់សម្គាល់ឃើញនាង។

មេរៀនទី៣៤

គេឌានបានវាយឈ្នះពួកម៉ាឌាន

ពេលពួកម៉ាឌានធ្វើឲ្យជីវិតពួកអ៊ីស្រាអែលវេទនា នោះពួកអ៊ីស្រាអែលបានអង្វរសុំព្រះយេហូវ៉ាឲ្យជួយ។ តើតាមរបៀបណាទាហានគេឌាន៣០០នាក់បានវាយឈ្នះកងទ័ពម៉ាឌាន១៣៥.០០០នាក់?

មេរៀនទី៣៥

ហាណាអធិដ្ឋានសុំមានកូនប្រុស

អេលកាណានាំហាណានិងផេនីណា ព្រមទាំងកូនៗទៅគោរពប្រណិប័តន៍ព្រះនៅឯវិហារក្នុងក្រុងស៊ីឡូរ។ នៅទីនោះ ហាណាអធិដ្ឋានសុំកូនប្រុសមួយ។ ប្រហែលមួយឆ្នាំក្រោយមក នាងកើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះថាសាំយូអែល!

មេរៀនទី៣៦

ពាក្យសន្យារបស់យែបថា

តើយែបថាបានសន្យាអ្វីនឹងព្រះ? ហើយហេតុអ្វី? តើកូនស្រីយែបថាបាននិយាយយ៉ាងណាចំពោះពាក្យសន្យារបស់ឪពុកនាង?

មេរៀនទី៣៧

ព្រះយេហូវ៉ាមានប្រសាសន៍ទៅសាំយូអែល

សម្ដេចសង្ឃអេលីមានកូនប្រុសពីរនាក់បម្រើជាសង្ឃនៅឯវិហារព្រះយេហូវ៉ា តែពួកគេមិនគោរពច្បាប់របស់លោកទេ។ ប៉ុន្តែ ក្មេងប្រុសសាំយូអែលស្ដាប់បង្គាប់ព្រះ។ នៅយប់មួយ ព្រះយេហូវ៉ាមានប្រសាសន៍ទៅសាំយូអែល។

មេរៀនទី៣៨

ព្រះយេហូវ៉ាបានធ្វើឲ្យសាំសុនមានកម្លាំងខ្លាំង

ព្រះបានធ្វើឲ្យសាំសុនមានកម្លាំងខ្លាំងដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីន តែការសម្រេចចិត្តមិនល្អរបស់សាំសុន នាំឲ្យពួកភីលីស្ទីនចាប់គាត់បាន។