សេចក្ដីផ្ដើមផ្នែកទី១២
លោកយេស៊ូបង្រៀនមនុស្សអំពីរាជាណាចក្រស្ថានសួគ៌។ លោកក៏បង្រៀនពួកគេឲ្យអធិដ្ឋានសុំឲ្យនាមព្រះបានបរិសុទ្ធ សុំឲ្យរាជាណាចក្រព្រះបានមកដល់ និងសុំឲ្យបំណងប្រាថ្នាព្រះបានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ។ បើអ្នកជាឪពុកម្ដាយ សូមជួយពន្យល់កូនថាសេចក្ដីអធិដ្ឋាននេះ មានន័យយ៉ាងណាចំពោះយើង។ លោកយេស៊ូមិនព្រមឲ្យសាថានបំផ្លាញភក្ដីភាពរបស់លោកទេ។ លោកបានជ្រើសរើសអ្នកកាន់តាមខ្លះឲ្យធ្វើជាសាវ័ក ហើយពួកគេបានក្លាយជាគ្រឹះនៃរាជាណាចក្រព្រះ។ សូមកត់សម្គាល់ចិត្តខ្នះខ្នែងរបស់លោកចំពោះការគោរពប្រណិប័តន៍ពិត។ លោកយេស៊ូចង់ជួយមនុស្ស ដូច្នេះលោកបានធ្វើឲ្យអ្នកដែលឈឺជាសះស្បើយ ផ្ដល់អាហារដល់អ្នកស្រេកឃ្លាន និងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ អព្ភូតហេតុរបស់លោកយេស៊ូបង្ហាញទុកជាមុន អំពីអ្វីដែលរាជាណាចក្ររបស់ព្រះនឹងធ្វើសម្រាប់មនុស្សជាតិ។
ក្នុងផ្នែកនេះ
មេរៀនទី៧៥
មេកំណាចល្បងលលោកយេស៊ូ
មេកំណាចបានល្បងលលោកយេស៊ូអស់បីដង។ តើការល្បងលទាំងបីនោះមានអ្វីខ្លះ? តើលោកយេស៊ូបានឆ្លើយតបយ៉ាងណាចំពោះការល្បងលទាំងនោះ?
មេរៀនទី៧៦
លោកយេស៊ូបណ្ដេញពួកអ្នកលក់ដូរចេញពីវិហារ
ហេតុអ្វីលោកយេស៊ូយកខ្សែពួរវាយបណ្ដេញសត្វចេញពីវិហារ ហើយផ្កាប់តុរបស់ពួកអ្នកដូរប្រាក់?
មេរៀនទី៧៧
ស្ត្រីនៅអណ្ដូងទឹក
ស្ត្រីជនជាតិសាម៉ារីដែលទៅដងទឹកនៅអណ្ដូងយ៉ាកុប មានការភ្ញាក់ផ្អើល ពេលឮលោកយេស៊ូនិយាយជាមួយនាង។ ហេតុអ្វី? លោកយេស៊ូបានប្រាប់នាងអំពីរឿងមួយ ហើយនោះជារឿងដែលលោកមិនធ្លាប់ប្រាប់អ្នកណាឡើយ។ តើនោះជារឿងអ្វី?
មេរៀនទី៧៨
លោកយេស៊ូផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ
លោកយេស៊ូបានអញ្ជើញអ្នកកាន់តាមលោកមួយចំនួនឲ្យធ្វើជា‹អ្នកនេសាទមនុស្ស›។ ក្រោយមក លោកបានបង្ហាត់បង្រៀនអ្នកកាន់តាមចំនួន៧០នាក់ឲ្យផ្សព្វផ្សាយដំណឹងល្អ។
មេរៀនទី៧៩
លោកយេស៊ូធ្វើអព្ភូតហេតុជាច្រើន
មិនថាលោកយេស៊ូទៅកន្លែងណាទេ មនុស្សដែលមានជំងឺបានមកសុំលោកឲ្យជួយ ហើយលោកក៏បានធ្វើឲ្យពួកគេជាសះស្បើយ។ លោកថែមទាំងបានប្រោសក្មេងស្រីដែលស្លាប់ ឲ្យរស់ឡើងវិញទៀតផង!
មេរៀនទី៨០
លោកយេស៊ូជ្រើសរើស១២នាក់ឲ្យធ្វើជាសាវ័ក
តើលោកជ្រើសរើសពួកគាត់ឲ្យធ្វើកិច្ចការអ្វី? តើអ្នកចាំឈ្មោះរបស់ពួកគាត់ទេ?
មេរៀនទី៨២
លោកយេស៊ូបង្រៀនអ្នកកាន់តាមអំពីការអធិដ្ឋាន
តើលោកយេស៊ូបង្រៀនអ្នកកាន់តាមឲ្យ‹បន្តអធិដ្ឋានសុំ›អ្វី?
មេរៀនទី៨៣
លោកយេស៊ូផ្ដល់អាហារដល់មនុស្សរាប់ពាន់នាក់
តើអព្ភូតហេតុនេះបង្រៀនយើងយ៉ាងណាអំពីលោកយេស៊ូនិងព្រះយេហូវ៉ា?
មេរៀនទី៨៥
លោកយេស៊ូជួយមនុស្សឲ្យជានៅថ្ងៃឈប់សម្រាក
ហេតុអ្វីមិនមែនមនុស្សគ្រប់គ្នាសប្បាយចិត្តអំពីអ្វីដែលលោកយេស៊ូបានធ្វើ?
មេរៀនទី៨៦
លោកយេស៊ូប្រោសឡាសាឲ្យរស់ឡើងវិញ
ពេលលោកយេស៊ូឃើញម៉ារៀយំ លោកក៏ចាប់ផ្ដើមយំដែរ។ ប៉ុន្តែ បន្តិចទៀត ទឹកភ្នែករបស់ពួកគេនឹងប្រែទៅជាអំណរវិញ។