ជំពូកទី១៧
«[ចូរ]ធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក»
«ដោយធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក . . . ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»។—យូដាស ២០, ២១
១, ២. តើអ្នកអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យខ្លួនអ្នកមាំមួនឡើង? ហើយហេតុអ្វីនេះគឺសំខាន់ម៉្លេះ?
យើងទាំងអស់គ្នាចង់មានសុខភាពល្អនិងរាងកាយមាំមួន។ ប៉ុន្ដែដើម្បីមានភាពមាំមួនដូច្នេះ យើងត្រូវបរិភោគអាហារដែលមានជីវជាតិ ហាត់ប្រាណឲ្យបានគ្រប់គ្រាន់ ហើយថែទាំសុខភាពរបស់យើងជានិច្ច។ ពិតមែនតែនោះតម្រូវឲ្យយើងយកចិត្ដទុកដាក់យ៉ាងខ្លាំង ប៉ុន្ដែយើងមិនឈប់ព្យាយាមទេ ពីព្រោះវាជារឿងមួយដែលទាក់ទងនឹងជីវិតព្រមទាំងអនាគតរបស់យើងផងដែរ។ មានវិធីមួយទៀតដែលយើងត្រូវធ្វើឲ្យខ្លួនយើងមាំមួនឡើង ហើយនោះក៏តម្រូវឲ្យយើងយកចិត្ដទុកដាក់ដែរ។ តើវិធីនោះជាអ្វី?
២ យូដាសបានបញ្ជាក់អំពីរឿងនោះពេលដែលគាត់ដាស់តឿនគ្រិស្ដសាសនិកថា«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»។ ក្នុងខគម្ពីរដដែលនោះគាត់បានបញ្ជាក់វិធីដែលយើងអាចធ្វើដូច្នេះ ពោលគឺដោយ«ធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក»។ (យូដាស ២០, ២១) តើអ្នកអាចធ្វើអ្វី ខ្លះ ដើម្បីធ្វើឲ្យជំនឿរបស់អ្នកកាន់តែមាំមួនឡើង ហើយរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់? យើងនឹងពិចារណាវិធីបីយ៉ាងដែលយើងត្រូវយកចិត្ដទុកដាក់។
បន្ដធ្វើឲ្យជំនឿរបស់អ្នកលើខ្នាតតម្រាសុចរិតរបស់ព្រះយេហូវ៉ាកាន់តែមាំមួនឡើង
៣-៥. (ក) តើសាថានចង់បំភាន់អ្នកឲ្យមានទស្សនៈបែបណាចំពោះតម្រូវការរបស់ព្រះយេហូវ៉ា? (ខ) តើយើងគួរមានទស្សនៈបែបណាចំពោះតម្រូវការរបស់ព្រះ? ហើយតើនោះគួរមានឥទ្ធិពលយ៉ាងណាមកលើអារម្មណ៍របស់យើង? សូមឲ្យឧទាហរណ៍។
៣ ដំបូងបង្អស់ យើងត្រូវពង្រឹងជំនឿរបស់យើងទៅលើច្បាប់របស់ព្រះ។ ពេលដែលអ្នកសិក្សាសៀវភៅនេះ អ្នកបានពិចារណាអំពីខ្នាតតម្រាសុចរិតយុត្ដិធម៌ជាច្រើនរបស់ព្រះយេហូវ៉ា ស្ដីអំពីរបៀបដែលយើងត្រូវប្រព្រឹត្ដ។ តើអ្នកមានទស្សនៈយ៉ាងណាចំពោះខ្នាតតម្រារបស់ព្រះយេហូវ៉ា? សាថានចង់បំភាន់អ្នកឲ្យគិតថាច្បាប់ គោលការណ៍ និងខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺតឹងតែងពេក ហើយផ្ដាច់ការ។ សាថានបានប្រើវិធីសាស្ដ្រនេះតាំងពីវាឃើញថាមានប្រសិទ្ធភាពនៅសួនអេដែន។ (លោកុប្បត្ដិ ៣:១-៦) តើវិធីរបស់វានឹងមានប្រសិទ្ធភាពចំពោះអ្នកឬទេ? ភាគច្រើន នេះអាស្រ័យទៅលើទស្សនៈរបស់អ្នក។
៤ ជាឧទាហរណ៍ អ្នកកំពុងដើរក្នុងសួនស្អាតមួយ ស្រាប់តែប្រទះឃើញរបងខ្ពស់ខណ្ឌផ្នែកខ្លះនៃសួន។ ទេសភាពខាងក្រោយរបងនោះមើលទៅស្អាត។ មុនដំបូងអ្នកប្រហែលជាចាត់ទុកថារបងនោះកំពុងរារាំងសិទ្ធិសេរីភាពរបស់អ្នកដោយមិនចាំបាច់។ ប៉ុន្ដែកាលដែលអ្នកមើលតាមរបងនោះ អ្នកឃើញថាមានសត្វតោដ៏សាហាវមួយកំពុងលបចាប់សត្វធ្វើជាចំណី! ឥឡូវអ្នកយល់នាទីពិតប្រាកដរបស់របងនោះ ពោលគឺដើម្បីការពារអ្នក។ តើមានបុគ្គលដែលដូចជាសត្វសាហាវកំពុងលបចាប់អ្នកឥឡូវនេះឬទេ? បណ្ដាំរបស់ព្រះព្រមានថា៖ «ចូរដឹងខ្លួនជានិច្ច ហើយប្រុងប្រយ័ត្នចុះ។ មេកំណាចដែលជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់»។—ពេត្រុសទី១ ៥:៨
អេភេសូរ ៦:១១) ដូច្នេះ ពេលណាយើងរំពឹងគិតអំពីច្បាប់របស់ព្រះ យើងគួរចាត់ទុកនោះជារបៀបមួយដែលបិតារបស់យើងនៅស្ថានសួគ៌បង្ហាញសេចក្ដីស្រឡាញ់។ បើយើងមានទស្សនៈបែបនេះ ច្បាប់របស់ព្រះនឹងធ្វើឲ្យយើងមានអំណរនិងមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព។ យ៉ាកុបធ្លាប់សរសេរថា៖ «អ្នកដែលពិនិត្យមើលច្បាប់ល្អឥតខ្ចោះដែលនាំឲ្យមានសេរីភាព ហើយព្យាយាមធ្វើនោះជានិច្ច អ្នកនោះនឹងមានសុភមង្គលក្នុងការនោះ»។—យ៉ាកុប ១:២៥
៥ សាថានគឺដូចសត្វសាហាវ។ ព្រះយេហូវ៉ាមិនចង់ឲ្យយើងធ្លាក់ខ្លួនទៅជាចំណីរបស់វាទេ ដូច្នេះលោកបានឲ្យច្បាប់ដើម្បីការពារយើងពី«កលល្បិចទាំងប៉ុន្មាន»របស់មេកំណាច។ (៦. តើអ្វីជាវិធីល្អបំផុតដើម្បីពង្រឹងជំនឿទៅលើច្បាប់និងគោលការណ៍សុចរិតយុត្ដិធម៌របស់ព្រះ? សូមឲ្យឧទាហរណ៍។
៦ ការរស់នៅសមស្របតាមបញ្ញត្ដិរបស់ព្រះជាវិធីល្អបំផុតដើម្បីពង្រឹងជំនឿរបស់យើងទៅលើលោកដែលជាអ្នកបង្កើតច្បាប់ឲ្យយើង ថែមទាំងពង្រឹងជំនឿថាច្បាប់របស់លោកផ្ដល់ប្រយោជន៍។ ជាឧទាហរណ៍ «ច្បាប់គ្រិស្ដ»រួមបញ្ចូលបញ្ញត្ដិរបស់លោកយេស៊ូដែលឲ្យយើងបង្រៀនអ្នកឯទៀតនូវ«អ្វីៗទាំងអស់ដែល[លោក]បានបង្គាប់»។ (កាឡាទី ៦:២; ម៉ាថាយ ២៨:១៩, ២០) ម្យ៉ាងទៀត គ្រិស្ដសាសនិកចាត់ទុកថាបង្គាប់ដែលឲ្យយើងជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍និងលើកទឹកចិត្ដគ្នាជាបង្គាប់ដ៏សំខាន់។ (ហេប្រឺ ១០:២៤, ២៥) បញ្ញត្ដិរបស់ព្រះក៏រួមបញ្ចូលសេចក្ដីដាស់តឿនដែលឲ្យយើងអធិដ្ឋានទៅព្រះយេហូវ៉ាជាទៀងទាត់ ជារឿយៗ និងចេញពីចិត្ដដែរ។ (ម៉ាថាយ ៦:៥-៨; ថែស្សាឡូនិចទី១ ៥:១៧) កាលដែលយើងរស់នៅសមស្របតាមបញ្ញត្ដិទាំងនេះ យើងឃើញកាន់តែច្បាស់ថា ការណែនាំនោះពិតជាបង្ហាញឲ្យឃើញនូវសេចក្ដីស្រឡាញ់របស់ព្រះ។ ពេលដែលយើងធ្វើតាមបង្គាប់ទាំងនោះ យើងមានអំណរនិងការពេញចិត្ដដែលយើងពុំអាចទទួលបានពីកន្លែងណាផ្សេងទៀតក្នុងពិភពលោកនេះដែលពោរពេញទៅដោយបញ្ហា។ ពេលដែលអ្នករំពឹងគិតអំពីផលប្រយោជន៍ដែលអ្នកបានទទួលដោយរស់នៅឲ្យសមស្របតាមច្បាប់របស់ព្រះ នោះជំនឿរបស់អ្នកទៅលើច្បាប់របស់ព្រះគឺកាន់តែមាំមួនឡើង មែនទេ?
៧, ៨. តើតាមរបៀបណាដែលបណ្ដាំរបស់ព្រះពង្រឹងទំនុកចិត្ដរបស់ពួកអ្នកដែលបារម្ភថាយូរៗទៅពួកគេនឹងមិនអាចដើរក្នុងផ្លូវសុចរិត?
អេសាយ ៤៨:១៧, ១៨) តើអ្នកធ្លាប់រំពឹងគិតអំពីមូលហេតុដែលពាក្យទាំងនេះអាចលើកទឹកចិត្ដយើងឬទេ?
៧ ជួនកាលបងប្អូនខ្លះបារម្ភថា យូរៗទៅការកាន់តាមច្បាប់របស់ព្រះយេហូវ៉ានឹងពិបាកពេក។ ពួកគេខ្លាចថានៅពេលណាមួយពួកគេនឹងធ្វើខុសច្បាប់របស់លោក។ កាលណាអ្នកមានអារម្មណ៍បែបនោះ សូមនឹកឃើញពាក្យតទៅនេះដែលថា៖ «អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ ឱបើឯងបានស្តាប់តាមបញ្ញត្ដទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ»។ (៨ ក្នុងខទាំងនេះ ព្រះយេហូវ៉ាជួយរំលឹកយើងថា យើងទទួលប្រយោជន៍ដោយស្តាប់បង្គាប់លោក។ លោកសន្យាអ្វីពីរយ៉ាងបើយើងធ្វើដូច្នេះ។ ទី១ សេចក្ដីសុខរបស់យើងនឹងដូចជាទន្លេ ពោលគឺស្ងប់ បរិបូរ និងបន្ដជានិច្ច។ ទី២ សេចក្ដីសុចរិតរបស់យើងនឹងដូចរលកសមុទ្រ។ បើអ្នកឈរនៅឆ្នេរសមុទ្រហើយមើលរលកមកជាបន្ដបន្ទាប់ អ្នកប្រាកដជាមានអារម្មណ៍ថានោះជាសកម្មភាពមួយដែលបន្ដជារៀងរហូត។ អ្នកដឹងថារលកទាំងនោះនឹងមកឥតឈប់ឈរបោកប៉ះឆ្នេរនោះច្រើនសម័យតទៅទៀត។ ព្រះយេហូវ៉ាមានប្រសាសន៍ថាសេចក្ដីសុចរិតរបស់អ្នកអាចដូចរលកសមុទ្រ។ ដរាបណាដែលអ្នកព្យាយាមស្មោះត្រង់នឹងលោក ដរាបនោះលោកនឹងមិនឲ្យអ្នកដួលឡើយ! (សូមអាន ទំនុកតម្កើង ៥៥:២២) សេចក្ដីសន្យាដ៏កក់ក្ដៅទាំងនេះ ពិតជាធ្វើឲ្យជំនឿរបស់អ្នកទៅលើព្រះយេហូវ៉ានិងតម្រូវការដ៏សុចរិតយុត្ដិធម៌របស់លោកកាន់តែមាំមួនឡើង មែនទេ?
«ខំប្រឹងឈានទៅរកភាពចាស់ទុំ»
៩, ១០. (ក) ហេតុអ្វីការព្យាយាមឲ្យមានភាពចាស់ទុំជាគោលដៅល្អប្រសើរសម្រាប់គ្រិស្ដសាសនិក? (ខ) ហេតុអ្វីការមានទស្សនៈដូចព្រះចំពោះរឿងផ្សេងៗធ្វើឲ្យមានអំណរ?
៩ លក្ខណៈទី២នៃការធ្វើឲ្យខ្លួនយើងមាំមួនឡើង បានត្រូវបញ្ជាក់ក្នុងពាក្យដែលហេប្រឺ ៦:១) ភាពចាស់ទុំជាគោលដៅល្អប្រសើរមួយសម្រាប់គ្រិស្ដសាសនិក។ ឥឡូវនេះ មនុស្សជាតិមិនអាចទទួលបានភាពល្អឥតខ្ចោះឡើយ តែពួកគេអាចមានភាពចាស់ទុំបាន។ ម្យ៉ាងទៀត គ្រិស្ដសាសនិកមានអំណរច្រើនជាងក្នុងកិច្ចបម្រើព្រះកាលដែលពួកគេមានភាពចាស់ទុំកាន់តែច្រើន។ ហេតុអ្វី?
ព្រះបានដឹកនាំឲ្យសរសេរដូចតទៅនេះ៖ «ចូរយើងខំប្រឹងឈានទៅរកភាពចាស់ទុំ»។ (១០ គ្រិស្ដសាសនិកដែលមានភាពចាស់ទុំមានចំណងមិត្ដភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ា។ គាត់មានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ (យ៉ូហាន ៤:២៣) ប៉ូលបានសរសេរថា៖ «អ្នកដែលរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ផ្ដោតគំនិតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ប៉ុន្ដែអ្នកដែលរស់នៅស្របតាមសកម្មពលរបស់ព្រះ ផ្ដោតគំនិតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងសកម្មពលរបស់ព្រះ»។ (រ៉ូម ៨:៥) បើទស្សនៈរបស់យើងផុសចេញពីសេចក្ដីប៉ងប្រាថ្នានៃរូបកាយ នោះយើងនឹងមានអំណរតិច ពីព្រោះទស្សនៈបែបនេះច្រើនតែនាំឲ្យផ្ដោតអារម្មណ៍ទៅលើទ្រព្យសម្បត្ដិ មានគំនិតខ្លី និងគិតតែប្រយោជន៍ខ្លួនប៉ុណ្ណោះ។ មនុស្សដែលមានទស្សនៈដូចព្រះមានអំណរ ដោយសារពួកគេផ្ដោតអារម្មណ៍ទៅលើព្រះយេហូវ៉ាដែលជា«ព្រះដែលមានសេចក្ដីសប្បាយ»។ (ធីម៉ូថេទី១ ) មនុស្សដែលមានទស្សនៈដូចព្រះចំពោះរឿងផ្សេងៗសប្បាយនឹងធ្វើអ្វីដែលលោកពេញចិត្ដ ហើយពួកគេមានអំណរសូម្បីតែពេលកំពុងប្រឈមមុខទុក្ខលំបាកក៏ដោយ។ ហេតុអ្វី? ទុក្ខលំបាកផ្ដល់ឱកាសឲ្យយើងបង្ហាញថាសាថានជាអ្នកភូតភរ ថែមទាំងផ្ដល់ឱកាសឲ្យយើងពង្រឹងចិត្ដស្មោះគ្រប់លក្ខណៈចំពោះព្រះ។ នេះធ្វើឲ្យបិតានៅស្ថានសួគ៌រីករាយ។— ១:១១សុភាសិត ២៧:១១; សូមអាន យ៉ាកុប ១:២, ៣
១១, ១២. (ក) តើប៉ូលនិយាយអ្វីអំពី«សមត្ថភាពយល់ដឹង»របស់គ្រិស្ដសាសនិក? ហើយតើពាក្យដែលបានត្រូវបកប្រែថា«បង្វឹកបង្ហាត់»មានន័យដូចម្ដេច? (ខ) តើរូបកាយត្រូវទទួលការបង្វឹកបង្ហាត់បែបណាដើម្បីទៅជាស្ទាត់ជំនាញនិងធំពេញវ័យ?
១១ ដើម្បីមានទស្សនៈដូចព្រះចំពោះរឿងផ្សេងៗហើយមានភាពចាស់ទុំយើងត្រូវចេះបង្វឹកបង្ហាត់ខ្លួន។ សូមពិចារណាអំពីខគម្ពីរនេះ: «អាហាររឹងគឺសម្រាប់មនុស្សពេញវ័យដែលបានប្រើប្រាស់សមត្ថភាពយល់ដឹង ហើយហេតុនេះសមត្ថភាពនោះបានត្រូវបង្វឹកបង្ហាត់ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។ (ហេប្រឺ ៥:១៤) ពេលប៉ូលនិយាយអំពីការ«បង្វឹកបង្ហាត់»សមត្ថភាពយល់ដឹងរបស់យើង គាត់ប្រើពាក្យភាសាក្រិចមួយដែលពួកគេទំនងជាប្រើនៅកន្លែងហាត់ប្រាណនៅប្រទេសក្រិចនាសតវត្សរ៍ទី១ ពីព្រោះពាក្យនោះអាចត្រូវបកប្រែថា‹បានត្រូវបង្វឹកបង្ហាត់ដូចអ្នកហាត់កីឡាកាយសម្ព័ន្ធ›។ ឥឡូវសូមគិតអំពីអ្វីដែលការបង្វឹកបង្ហាត់នោះរួមបញ្ចូល។
១២ ពេលដែលយើងកើតមក រូបកាយរបស់យើងមិនទាន់ទទួលការបង្វឹកបង្ហាត់ឡើយ។ ជាឧទាហរណ៍ កូនខ្ចីមួយមិនទាន់ចេះប្រើដៃនិងជើងរបស់វានៅឡើយទេ។ ហេតុនេះហើយបានជាកូនខ្ចីវាសដៃវាសជើង ជួនកាលទះមុខខ្លួនឯងធ្វើឲ្យខ្លួនភ្ញាក់និងមិនសប្បាយចិត្ដ។ បន្ដិចម្ដងៗតាមរយៈការប្រើប្រាស់ រូបកាយរបស់កូនខ្ចីទទួលការបង្វឹកបង្ហាត់។ កូនខ្ចីចេះវារ ទារកចេះដើរ កុមារចេះរត់។ * ប៉ុន្ដែចុះអ្នកហាត់កីឡា កាយសម្ព័ន្ធវិញ? ពេលដែលអ្នកឃើញគាត់លោតហក់យ៉ាងពូកែ ហើយល្អមើល អ្នកប្រាកដជាគិតថាសាច់ដុំក្នុងរូបកាយរបស់គាត់បានត្រូវបង្វឹកបង្ហាត់យ៉ាងយូរទើបគាត់អាចធ្វើដូច្នោះបាន។ អ្នកហាត់កីឡាកាយសម្ព័ន្ធមិនមែនទៅជាស្ទាត់ជំនាញដោយចៃដន្យទេ គាត់ត្រូវហាត់ច្រើនម៉ោង។ គម្ពីរបញ្ជាក់ថាការបង្វឹកបង្ហាត់រាងកាយ«មានប្រយោជន៍បន្ដិចបន្ដួច»។ បើដូច្នេះ ការបង្វឹកបង្ហាត់សមត្ថភាពយល់ដឹងរបស់យើងក្នុងការគោរពប្រណិប័តន៍ព្រះគឺមានតម្លៃច្រើនជាងនោះទៅទៀត!—ធីម៉ូថេទី១ ៤:៨
១៣. តើយើងអាចបង្វឹកបង្ហាត់សមត្ថភាពយល់ដឹងរបស់យើងយ៉ាងដូចម្ដេច?
១៣ ក្នុងសៀវភៅនេះ យើងបានពិចារណាអំពីព័ត៌មានជាច្រើនដែលនឹងជួយអ្នកឲ្យបង្វឹកបង្ហាត់សមត្ថភាពយល់ដឹងរបស់អ្នក ដើម្បីអ្នកអាចរក្សាភាពស្មោះត្រង់នឹងព្រះយេហូវ៉ាក្នុងនាមជាអ្នកដែលមានទស្សនៈដូចលោកចំពោះរឿងផ្សេងៗ។ សូមអធិដ្ឋានព្រមទាំងគិតឲ្យបានវែងឆ្ងាយអំពីគោលការណ៍និងច្បាប់របស់ព្រះ ពេលដែលអ្នកធ្វើការសម្រេចចិត្ដក្នុងជីវិតប្រចាំថ្ងៃ។ រាល់ដងដែលអ្នកត្រូវធ្វើការសម្រេចចិត្ដ សូមសួរខ្លួនអ្នកថា‹តើច្បាប់ឬគោលការណ៍ណាក្នុងគម្ពីរជាប់ទាក់ទងនឹងរឿងនេះ? តើខ្ញុំអាចអនុវត្ដច្បាប់ឬគោលការណ៍នេះយ៉ាងដូចម្ដេច? តើការសម្រេចចិត្ដមួយណានឹងធ្វើឲ្យបិតារបស់ខ្ញុំនៅស្ថានសួគ៌ពេញចិត្ដ?›។ (សូមអាន សុភាសិត ៣:៥, ៦; យ៉ាកុប ១:៥) រៀងរាល់ដងដែលអ្នកគិតដូច្នេះមុននឹងធ្វើការសម្រេចចិត្ដ នោះនឹងបង្វឹកបង្ហាត់សមត្ថភាពយល់ដឹងរបស់អ្នកថែមទៀត។ ការបង្វឹកបង្ហាត់នេះនឹងជួយអ្នកឲ្យទៅជាមនុស្សដែលមានទស្សនៈដូចព្រះយ៉ាងពិតប្រាកដ ហើយនឹងជួយអ្នកឲ្យរក្សាទស្សនៈនោះជានិច្ច។
១៤. តើយើងត្រូវមានការស្រេកឃ្លានចំពោះអ្វីទើបអាចទៅជាមនុស្សដែលមានទស្សនៈដូចព្រះ? ប៉ុន្ដែតើយើងត្រូវប្រុងប្រយ័ត្ននឹងអ្វី?
១៤ យើងអាចរីកចម្រើនរហូតដល់មានភាពចាស់ទុំបាន ប៉ុន្ដែការព្យាយាមរីកចម្រើនក្នុងការមានទស្សនៈដូចព្រះគឺមិនដែលចប់ទេ។ ការរីកចម្រើននេះតម្រូវសុភាសិត ៤:៥-៧; ពេត្រុសទី១ ២:២) ការទទួលចំណេះនិងប្រាជ្ញាពីព្រះថែមទៀត មិនមែនជាហេតុឲ្យយើងអួតខ្លួនទេ។ យើងត្រូវពិចារណាអំពីខ្លួនយើងជារឿយៗ ក្រែងលោអំណួតឬគុណវិបត្ដិណាផ្សេងទៀតចាប់ផ្ដើមដុះដាលក្នុងចិត្ដរបស់យើង។ ប៉ូលបានសរសេរថា៖ «ចូរពិនិត្យពិចារណាអំពីខ្លួនឥតឈប់ ដើម្បីឲ្យដឹងថាអ្នកកំពុងកាន់ខ្ជាប់នូវជំនឿឬយ៉ាងណា ចូរសឲ្យឃើញជានិច្ចថាអ្នកជាមនុស្សបែបណា»។—កូរិនថូសទី២ ១៣:៥
ឲ្យមានអាហារ។ ដូច្នេះប៉ូលបានកត់សម្គាល់ថា៖ «អាហាររឹងគឺសម្រាប់មនុស្សពេញវ័យ»ឬមនុស្សដែលមានភាពចាស់ទុំ។ ចំណុចសំខាន់មួយដែលជួយអ្នកឲ្យពង្រឹងជំនឿ គឺអ្នកត្រូវបន្ដទទួលអាហាររឹង ពោលគឺចំណេះដែលកាន់តែជ្រាលជ្រៅអំពីព្រះ។ កាលដែលអ្នកអនុវត្ដយ៉ាងត្រឹមត្រូវនូវអ្វីដែលអ្នករៀន ចំណេះនោះនឹងទៅជាប្រាជ្ញា ហើយគម្ពីរចែងថា៖ «ប្រាជ្ញាជាសំខាន់លេខ១»។ ដូច្នេះ យើងត្រូវមានការស្រេកឃ្លានចំពោះសេចក្ដីពិតថ្លៃវិសេសដែលបិតារបស់យើងផ្ដល់ឲ្យ។ (១៥. ហេតុអ្វីសេចក្ដីស្រឡាញ់គឺចាំបាច់ដើម្បីរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ?
១៥ ទោះជាមនុស្សម្នាក់មានកម្លាំងមាំមួនហើយមានសុខភាពល្អក៏ដោយ ក៏គាត់ត្រូវបរិភោគនិងថែទាំសុខភាពរបស់គាត់តទៅទៀតដែរ។ តើយើងត្រូវធ្វើអ្វីដើម្បីមានភាពចាស់ទុំហើយមានទស្សនៈដូចព្រះជានិច្ចចំពោះរឿងផ្សេងៗ? សំខាន់បំផុត យើងត្រូវការសេចក្ដីស្រឡាញ់។ យើងត្រូវបង្កើនសេចក្ដីស្រឡាញ់ជានិច្ចចំពោះព្រះយេហូវ៉ានិងបងប្អូនរួមជំនឿ។ បើយើងគ្មានសេចក្ដីស្រឡាញ់ទេ នោះចំណេះនិងការប្រព្រឹត្ដទាំងអស់របស់យើងនឹងគ្មានប្រយោជន៍សោះ ហើយនឹងដូចសូរសំឡេងកូរិនថូសទី១ ១៣:១-៣) បើយើងមានសេចក្ដីស្រឡាញ់ យើងអាចក្លាយទៅជាគ្រិស្ដសាសនិកដែលមានភាពចាស់ទុំ ហើយបន្ដរីកចម្រើនដើម្បីមានទស្សនៈកាន់តែដូចទស្សនៈរបស់ព្រះ។
ឡូឡាឥតប្រយោជន៍។ (ចូរផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាផ្ដល់ឲ្យ
១៦. តើសាថានធ្វើឲ្យមនុស្សមានគំនិតបែបណាខ្លះ? ហើយតើព្រះយេហូវ៉ាបានផ្ដល់អ្វីដើម្បីឲ្យយើងអាចការពារខ្លួនបាន?
១៦ សូមពិចារណាលក្ខណៈទី៣ដែលអ្នកត្រូវមាន ពោលគឺ អ្នកត្រូវផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមដែលព្រះផ្ដល់ឲ្យ។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវការពារគំនិតរបស់អ្នក។ សាថានដែលជាអ្នកគ្រប់គ្រងពិភពលោកនេះ ប៉ិនប្រសប់ណាស់ខាងការធ្វើឲ្យមនុស្សធ្លាក់ទឹកចិត្ដ មានគំនិតទុទ្ទិដ្ឋិនិយម មិនទុកចិត្ដអ្នកឯទៀត និងអស់សង្ឃឹម។ (អេភេសូរ ២:២) គំនិតបែបនេះបង្កឲ្យមានគ្រោះថ្នាក់ដល់គ្រិស្ដសាសនិក ដូចសត្វកណ្ដៀរបង្កគ្រោះថ្នាក់ដល់ផ្ទះធ្វើពីឈើ។ ប៉ុន្ដែយើងមានហេតុសប្បាយចិត្ដ ដោយសារព្រះយេហូវ៉ាផ្ដល់អ្វីដ៏ចាំបាច់មួយដែលការពារយើង។ នោះគឺសេចក្ដីសង្ឃឹម។
១៧. តើបណ្ដាំរបស់ព្រះបញ្ជាក់សារៈសំខាន់នៃសេចក្ដីសង្ឃឹមដោយប្រៀបប្រដូចទៅនឹងអ្វី?
១៧ គម្ពីរបញ្ជាក់ផ្នែកផ្សេងៗនៃគ្រឿងសឹកពីព្រះដែលយើងត្រូវការដើម្បីប្រយុទ្ធប្រឆាំងសាថាននិងពិភពលោកនេះ។ ផ្នែកសំខាន់មួយនៃគ្រឿងសឹកនោះ គឺជាមួកការពារក្បាល ពោលគឺ«សេចក្ដីសង្ឃឹមលើសេចក្ដីសង្គ្រោះ»។ (ថែស្សាឡូនិចទី១ ៥:៨) កូនទាហាននៅសម័យគម្ពីរដឹងថាគាត់នឹងមិនរស់យូរទេ បើចេញទៅប្រយុទ្ធដោយគ្មានមួកការពារក្បាល។ មួកទាំងនោះច្រើនតែធ្វើពីដែកដោយមានស្រទាប់ក្រណាត់ឬស្បែកពីលើក្បាល។ ពេលណាសត្រូវវាយក្បាល មួកនោះធ្វើឲ្យប្លាតចេញដោយមិនសូវធ្វើឲ្យរបួសក្បាលទេ។ ដូចជាមួកការពារក្បាល សេចក្ដីសង្ឃឹមក៏ការពារគំនិតរបស់អ្នកដែរ។
១៨, ១៩. តើលោកយេស៊ូបានទុកគំរូអ្វីស្ដីអំពីការរក្សាសេចក្ដីសង្ឃឹម? ហើយតើយើងអាចយកតម្រាប់តាមលោកយ៉ាងដូចម្ដេច?
ហេប្រឺ ១២:២ដែលថា៖ «ដោយសារអំណរដែលនៅខាងមុខលោក លោកបានស៊ូទ្រាំលើបង្គោលទារុណកម្ម ក៏បានមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាស ហើយឥឡូវបានអង្គុយនៅខាងស្ដាំបល្ល័ង្កនៃព្រះ»។ លោកយេស៊ូមិនដែលភ្លេចនូវ«អំណរដែលនៅខាងមុខលោក»ឡើយ។
១៨ លោកយេស៊ូបានទុកគំរូល្អបំផុតអំពីការរក្សាសេចក្ដីសង្ឃឹម។ សូមគិតអំពីទុក្ខលំបាកដែលលោកបានស៊ូទ្រាំនៅយប់ចុងក្រោយដែលលោកនៅផែនដី។ មិត្ដជិតស្និទ្ធម្នាក់របស់លោកបានក្បត់លោកដើម្បីបានប្រាក់។ មិត្ដម្នាក់ទៀតមិនទាំងព្រមសារភាពថាគាត់ស្គាល់លោកផង។ អ្នកឯទៀតរត់ចោលលោក។ ជនរួមជាតិរបស់លោកបែរជាបដិសេធលោក ហើយស្រែកទាមទារឲ្យទាហានរ៉ូមប្រហារជីវិតលោកដោយធ្វើទារុណកម្ម។ យើងអាចនិយាយថាលោកយេស៊ូបានឆ្លងកាត់ទុក្ខលំបាកខ្លាំងជាងអ្វីដែលយើងទាំងអស់គ្នានឹងជួបប្រទះក្នុងជីវិតយើង។ តើអ្វីបានជួយលោក? ចម្លើយគឺនៅ១៩ តើអំណរអ្វីដែលនៅពីមុខលោកយេស៊ូ? លោកយេស៊ូជ្រាបថាលោកនឹងជួយញែកនាមរបស់ព្រះយេហូវ៉ាចេញជាបរិសុទ្ធដោយស៊ូទ្រាំទុក្ខលំបាក។ លោកក៏នឹងផ្ដល់ភ័ស្ដុតាងច្បាស់បំផុតដែលបង្ហាញថាសាថានជាអ្នកភូតភរ។ គ្មានសេចក្ដីសង្ឃឹមអ្វីដែលធ្វើឲ្យលោកមានអំណរជាងការនោះទេ! ម្យ៉ាងទៀត លោកជ្រាបថា ព្រះយេហូវ៉ានឹងឲ្យរង្វាន់ពិសេសដល់លោកបើលោកស្មោះត្រង់ ពោលគឺ លោកនឹងរីករាយរស់នៅជាមួយបិតារបស់លោកម្ដងទៀត។ លោកយេស៊ូបានរក្សានូវអំណរនេះក្នុងគំនិតក្នុងអំឡុងពេលពិបាកបំផុត។ យើងក៏ត្រូវធ្វើដូច្នេះដែរ។ យើងក៏មានអំណរនៅខាងមុខយើងដែរ។ ព្រះយេហូវ៉ាឲ្យយើងមានកិត្ដិយសជួយញែកនាមដ៏រុងរឿងរបស់លោកចេញជាបរិសុទ្ធ។ យើងអាចបង្ហាញថាសាថានជាអ្នកភូតភរ ដោយជ្រើសរើសព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងរបស់យើង ហើយរក្សាខ្លួនជាមនុស្សដែលបិតារបស់យើងស្រឡាញ់ ទោះជាយើងប្រឈមមុខនឹងទុក្ខលំបាកឬសេចក្ដីល្បួងអ្វីក៏ដោយ។
២០. តើអ្វីអាចជួយអ្នកឲ្យមានគំនិតសុទិដ្ឋិនិយមនិងមានសេចក្ដីសង្ឃឹមជានិច្ច?
អេសាយ ៣០:១៨; សូមអាន ម៉ាឡាគី ៣:១០) លោករីករាយឲ្យអ្នកបម្រើរបស់លោកនូវអ្វីត្រឹមត្រូវដែលចិត្ដរបស់ពួកគេប៉ង។ (ទំនុកតម្កើង ៣៧:៤) ដូច្នេះ ចូរផ្ដោតអារម្មណ៍ជានិច្ចទៅលើសេចក្ដីសង្ឃឹមដែលមាននៅខាងមុខអ្នក។ កុំចាប់ផ្ដើមមានគំនិតខូចអាក្រក់ ទុទ្ទិដ្ឋិនិយម ថោកទាបតាមពិភពលោករបស់សាថានឡើយ។ បើអ្នកគិតថាចិត្ដគំនិតរបស់ពិភពលោកនេះកំពុងមានឥទ្ធិពលទៅលើចិត្ដគំនិតរបស់អ្នក ចូរអធិដ្ឋានដល់ព្រះយេហូវ៉ាអស់ពីចិត្ដ ឲ្យបាន«សេចក្ដីសុខសាន្ដរបស់ព្រះដែលហួសពីការនឹកស្មាន»។ សេចក្ដីសុខសាន្ដពីព្រះនឹងការពារចិត្ដនិងសមត្ថភាពរិះគិតរបស់អ្នក។—ភីលីព ៤:៦, ៧
២០ ព្រះយេហូវ៉ាមិនគ្រាន់តែព្រមឲ្យរង្វាន់ដល់អ្នកបម្រើរបស់លោកដែលស្មោះត្រង់ប៉ុណ្ណោះទេ តែលោកចង់ធ្វើដូច្នេះខ្លាំងណាស់។ (២១, ២២. (ក) តើបងប្អូន«មួយក្រុមធំ»មានសេចក្ដីសង្ឃឹមពិសេសអ្វី? (ខ) តើលក្ខណៈណានៃសេចក្ដីសង្ឃឹមរបស់គ្រិស្ដសាសនិកដែលមានតម្លៃបំផុតចំពោះអ្នក? ហើយតើអ្នកបានតាំងចិត្ដធ្វើអ្វី?
២១ អ្នកមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យណាស់សម្រាប់ពិចារណា! បើអ្នកនៅក្នុងចំណោមបងប្អូន«មួយក្រុមធំ»ដែលនឹង«ចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង» សូមគិតការបើកបង្ហាញ ៧:៩, ១៤) ដោយសារគ្មានសាថាននិងពួកវិញ្ញាណកំណាចរបស់វា នោះអ្នកនឹងមានអារម្មណ៍ធូរស្រាល ដែលអ្នកពិបាកយល់នៅពេលឥឡូវនេះ។ យ៉ាងណាមិញ គ្មានយើងណាម្នាក់ធ្លាប់រស់ដោយគ្មានឥទ្ធិពលអាក្រក់របស់សាថានទេ មែនទេ? ដោយគ្មានឥទ្ធិពលនោះទៀត យើងនឹងមានអំណរខ្លាំងក្រៃលែងក្នុងការជួយធ្វើឲ្យផែនដីទៅជាសួនឧទ្យានក្រោមការដឹកនាំរបស់គ្រិស្ដនិងពួក១៤៤.០០០នាក់ដែលគ្រប់គ្រងជាមួយនឹងលោក! យើងនឹងរំភើបចិត្ដណាស់ដោយឃើញលែងមានជំងឺនិងពិការភាពសព្វបែបយ៉ាង ដោយទទួលស្វាគមន៍មនុស្សជាទីស្រឡាញ់របស់យើងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដោយមានជីវិតរស់នៅតាមគោលបំណងដើមរបស់ព្រះ! កាលដែលយើងឆ្ពោះទៅរកភាពល្អឥតខ្ចោះ រង្វាន់ដ៏ប្រសើរជាងនោះទៅទៀតនឹងមកកាន់តែជិត គឺសេចក្ដីសន្យាដែលត្រូវបញ្ជាក់នៅរ៉ូម ៨:២១ ពោលគឺ«សេរីភាពរុងរឿងជាកូនព្រះ»។
អំពីជីវិតដែលអ្នកនឹងមានមិនយូរទៀត។ (២២ ព្រះយេហូវ៉ាចង់ឲ្យអ្នកបានសេរីភាពដ៏អស្ចារ្យដែលអ្នកស្មានមិនដល់ទេ។ ផ្លូវដែលនាំទៅឯសេរីភាពនោះអាស្រ័យទៅលើការស្តាប់បង្គាប់។ ពេលឥឡូវនេះ គប្បីឲ្យអ្នកព្យាយាមស្តាប់បង្គាប់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ មែនទេ? បើដូច្នេះ ចូរបន្ដធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក ដើម្បីអ្នកអាចរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ជារៀងរហូត!
^ វគ្គ 12 អ្នកវិទ្យាសាស្ដ្រនិយាយថាយើងចាប់ផ្ដើមមានវិញ្ញាណពិសេសមួយដែលផ្ដល់សមត្ថភាពឲ្យរាងកាយដឹងអំពីឥរិយាបថរបស់ខ្លួននិងដឹងថាដៃនិងជើងនៅឯណា។ ជាឧទាហរណ៍ វិញ្ញាណនេះធ្វើឲ្យអ្នកអាចទះដៃបាន ទោះជាបិទភ្នែកក៏ដោយ។ អ្នកជំងឺម្នាក់ដែលជាមនុស្សពេញវ័យបានបាត់បង់វិញ្ញាណនេះ ហើយពុំអាចងើបអង្គុយ ឈរ ឬដើរបានទេ។