Privacy Settings

ដើម្បីផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការប្រើប្រាស់គេហទំព័ររបស់យើង យើងប្រើឃូគីនិងបច្ចេកវិទ្យាស្រដៀងនេះ។ ឃូគីខ្លះគឺពិតជាសំខាន់សម្រាប់ឲ្យគេហទំព័រយើងដំណើរការបានល្អហើយឃូគីនោះមិនអាចបិទបានទេ។ លោកអ្នកអាចទទួលឬបដិសេធ ប្រើប្រាស់កម្មវីធីឃូគីឯទៀតដែលយើងប្រើសម្រាប់តែផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការប្រើប្រាស់គេហទំព័ររបស់យើងប៉ុណ្ណោះ។ ទិន្នន័យរបស់លោកអ្នកនឹងមិនប្រើប្រាស់ក្នុងគោលបំណងធ្វើពាណិជ្ជកម្មឬលក់ឡើយ។ ដើម្បីរៀនថែមទៀត សូមអាន Global Policy on Use of Cookies and Similar Technologies។ លោកអ្នកក៏អាចកែប្រែការកំណត់នោះនៅពេលណាក៏បានដោយចូលទៅកាន់ Privacy Settings

លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

តើសាក្សីព្រះយេហូវ៉ាជាមនុស្សបែបណា?

តើសាក្សីព្រះយេហូវ៉ាជាមនុស្សបែបណា?
សាក្សីព្រះយេហូវ៉ាម្នាក់នៅប្រទេសដាណឺម៉ាក

ដាណឺម៉ាក

សាក្សីព្រះយេហូវ៉ានៅប្រទេសតៃវ៉ាន់

តៃវ៉ាន់

សាក្សីព្រះយេហូវ៉ានៅប្រទេសវេណេស៊ូអេឡា

វេណេស៊ូអេឡា

សាក្សីព្រះយេហូវ៉ានៅប្រទេសឥណ្ឌា

ឥណ្ឌា

តើលោកអ្នកស្គាល់សាក្សីព្រះយេហូវ៉ាប៉ុន្មាននាក់? សាក្សីព្រះយេហូវ៉ាខ្លះប្រហែលជាអ្នកជិតខាងរបស់លោកអ្នក ជាអ្នករួមការងារ ជាមិត្ដរួមថ្នាក់ ឬប្រហែលជាធ្លាប់ពិភាក្សាគម្ពីរជាមួយលោកអ្នក។ តើយើងជាអ្នកណា? ហើយហេតុអ្វីយើងប្រាប់ជំនឿរបស់យើងដល់អ្នកទៀត?

យើងជាមនុស្សធម្មតា។ យើងមកពីមជ្ឈដ្ឋានផ្សេងគ្នា ហើយមានប្រវត្ដិខុសគ្នា។ កាលពីមុនអ្នកខ្លះក្នុងចំណោមយើងធ្លាប់កាន់សាសនាផ្សេង រីឯអ្នកខ្លះទៀតមិនជឿទៅលើព្រះទេ។ ក៏ប៉ុន្ដែ មុនក្លាយជាសាក្សីព្រះយេហូវ៉ា យើងទាំងអស់គ្នាបានចំណាយពេលពិនិត្យមើលសេចក្ដីបង្រៀនក្នុងគម្ពីរយ៉ាងហ្មត់ចត់។ (សកម្មភាព ១៧:១១) យើងយល់ស្របនឹងអ្វីដែលយើងបានរៀន បន្ទាប់មកយើងសម្រេចចិត្ដគោរពប្រណិប័តន៍ព្រះយេហូវ៉ា។

យើងទទួលប្រយោជន៍ពីការសិក្សាគម្ពីរ។ ដូចមនុស្សទៀត យើងក៏ត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗ ហើយត្រូវខំយកឈ្នះគុណវិបត្ដិរបស់ខ្លួនដែរ។ ប៉ុន្ដែដោយព្យាយាមធ្វើតាមគោលការណ៍គម្ពីរនៅក្នុងជីវិតប្រចាំថ្ងៃ នោះយើងធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើង។ (ទំនុកតម្កើង ១២៨:១, ២) នោះជាមូលហេតុមួយដែលយើងប្រាប់អ្នកទៀតអំពីអ្វីល្អដែលយើងបានរៀនពីគម្ពីរ។

យើងរស់នៅតាមគោលការណ៍សីលធម៌របស់ព្រះ។ គោលការណ៍សីលធម៌ទាំងនេះដែលយើងបានរៀនពីគម្ពីរជួយយើងឲ្យមានសុភមង្គល និងឲ្យគោរពអ្នកទៀត ព្រមទាំងអប់រំខ្លួនឲ្យមានគុណសម្បត្ដិដូចជា ចិត្ដទៀងត្រង់ និងចិត្ដសប្បុរស។ គោលការណ៍ទាំងនេះក្នុងគម្ពីរជួយមនុស្សឲ្យមានចិត្ដគំនិតនិងការប្រព្រឹត្ដល្អ ដែលមានប្រយោជន៍ដល់សង្គម ព្រមទាំងលើកទឹកចិត្ដក្រុមគ្រួសារឲ្យមានសាមគ្គីភាព និងមានសីលធម៌ល្អ។ ដោយសារយើងជឿជាក់ថា«ព្រះមិនរើសមុខទេ» នោះយើងជាបងប្អូនរួមជំនឿដែលមកពីសាសន៍ផ្សេងៗ ហើយដែលមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយ។ ទោះជាយើងម្នាក់ជាមនុស្សធម្មតាក៏ដោយ យើងរួមគ្នាជាមនុស្សមួយក្រុមដ៏ពិសេស។—សកម្មភាព ៤:១៣; ១០:៣៤, ៣៥

  • តើសាក្សីព្រះយេហូវ៉ានិងមនុស្សទៀតមានអ្វីដែលស្រដៀងគ្នា?

  • តើគោលការណ៍សីលធម៌របស់អ្នកណាដែលសាក្សីព្រះយេហូវ៉ាបានរៀនពីគម្ពីរ? ហើយតើនេះនាំឲ្យពួកគេទទួលប្រយោជន៍អ្វី?