នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?

សាក្សីព្រះយេហូវ៉ាមាននៅទូទាំងពិភពលោក ហើយមកពីគ្រប់ជាតិសាសន៍ និងគ្រប់វប្បធម៌។ តើអ្វីដែលបាននាំឲ្យពួកគេរួបរួមគ្នាជាក្រុមតែមួយ?

តើបំណងប្រាថ្នារបស់ព្រះជាអ្វី?

ព្រះចង់ឲ្យមនុស្សទូទាំងផែនដីដឹងអំពីបំណងប្រាថ្នារបស់លោក។ តើបំណងប្រាថ្នារបស់ព្រះជាអ្វី? ហើយតើអ្នកណាកំពុងបង្រៀនមនុស្សអំពីបំណងប្រាថ្នារបស់លោក?

មេរៀន ១

តើសាក្សីព្រះយេហូវ៉ាជាមនុស្សបែបណា?

តើលោកអ្នកស្គាល់សាក្សីព្រះយេហូវ៉ាប៉ុន្មាននាក? តើលោកអ្នកដឹងប្រាកដនូវអ្វីខ្លះអំពីយើង?

មេរៀន ២

ហេតុអ្វីយើងមានឈ្មោះសាក្សីព្រះយេហូវ៉ា?

សូមអញ្ជើញអានអំពីមូលហេតុបីយ៉ាងដែលយើងបានយកឈ្មោះនេះ។

មេរៀន ៣

តើសេចក្ដីពិតក្នុងគម្ពីរបានត្រូវរកឃើញម្ដងទៀតយ៉ាងដូចម្ដេច?

តើតាមរបៀបណាយើងអាចប្រាកដថា យើងយល់ត្រឹមត្រូវអំពីអ្វីដែលគម្ពីរបង្រៀន?

មេរៀន ៤

ហេតុអ្វីយើងមានសេចក្ដីបកប្រែពិភពលោកថ្មី?

ហេតុអ្វីសេចក្ដីបកប្រែនេះពីបណ្ដាំរបស់ព្រះគឺពិសេស?

មេរៀន ៥

តើលោកអ្នកនឹងឃើញអ្វីខ្លះនៅកិច្ចប្រជុំគ្រិស្ដសាសនិករបស់យើង?

យើងប្រជុំគ្នាដើម្បីរៀនគម្ពីរ និងដើម្បីលើកទឹកចិត្ដគ្នាទៅវិញទៅមក។ លោកអ្នកនឹងត្រូវទទួលស្វាគមន៍យ៉ាងកក់ក្ដៅ!

មេរៀន ៦

តើការសេពគប់គ្រិស្ដសាសនិករួមជំនឿជួយយើងយ៉ាងដូចម្ដេច?

បណ្ដាំរបស់ព្រះលើកទឹកចិត្ដគ្រិស្ដសាសនិកឲ្យសេពគប់គ្នា។ សូមរៀនអំពីរបៀបដែលលោកអ្នកអាចទទួលប្រយោជន៍ពីការសេពគប់បែបនេះ។

មេរៀន ៧

តើកិច្ចប្រជុំរបស់យើងមានលក្ខណៈយ៉ាងដូចម្ដេច?

លោកអ្នកធ្លាប់ឆ្ងល់ទេថា តើមានអ្វីខ្លះនៅកិច្ចប្រជុំរបស់យើង? ពេលលោកអ្នកចូលរួមកិច្ចប្រជុំរបស់យើង លោកអ្នកច្បាស់ជានឹងកោតស្ងើចក្នុងចិត្ដចំពោះអ្វីដែលលោកអ្នកនឹងទទួលពីការអប់រំដ៏ល្អក្នុងគម្ពីរ។

មេរៀន ៨

ហេតុអ្វីយើងត្រូវស្លៀកពាក់ស្អាតបាតពេលចូលរួមកិច្ចប្រជុំ?

តើការស្លៀកពាក់របស់យើងសំខាន់ចំពោះព្រះឬទេ? សូមរៀនអំពីអ្វីដែលគោលការណ៍គម្ពីរចែងដើម្បីណែនាំយើងអំពីការស្លៀកពាក់សម្អិតសម្អាងខ្លួន។

មេរៀន ៩

តើអ្វីជាវិធីដ៏ល្អបំផុតដើម្បីរៀបចំសម្រាប់កិច្ចប្រជុំ?

ការរៀបចំទុកជាមុនសម្រាប់កិច្ចប្រជុំនឹងជួយលោកអ្នកឲ្យទទួលប្រយោជន៍ច្រើនបំផុតពីកិច្ចប្រជុំទាំងនោះ។

មេរៀន ១០

តើអ្វីទៅដែលហៅថាការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?

សូមស្វែងរកនូវរបៀបដែលការរៀបចំនេះអាចជួយលោកអ្នកឲ្យកាន់តែចូលទៅជិតព្រះនិងពង្រឹងចំណងមិត្ដភាពជាក្រុមគ្រួសារ។

មេរៀន ១១

ហេតុអ្វីយើងចូលរួមកិច្ចប្រជុំធំៗ?

ជារៀងរាល់ឆ្នាំ យើងជួបជុំគ្នានៅឯកិច្ចប្រជុំធំៗឬសន្និបាតចំនួនបី។ តើយើងអាចទទួលប្រយោជន៍ពីសន្និបាតទាំងនេះយ៉ាងដូចម្ដេច?

មេរៀន ១២

តើកិច្ចការផ្សព្វផ្សាយដំណឹងល្អបានត្រូវចាត់ចែងយ៉ាងដូចម្ដេច?

យើងយកតម្រាប់តាមគំរូរបស់លោកយេស៊ូ ពេលលោករស់នៅលើផែនដី។ តើវិធីផ្សព្វផ្សាយទាំងនោះមានអ្វីខ្លះ?

មេរៀន ១៣

តើពួកអ្នកត្រួសត្រាយធ្វើអ្វី?

សាក្សីព្រះយេហូវ៉ាខ្លះផ្សព្វផ្សាយ៣០ឬ៥០ម៉ោងឬច្រើនជាងក្នុងមួយខែ។ តើអ្វីជំរុញពួកគេឲ្យធ្វើដូច្នេះ?

មេរៀន ១៤

តើមានសាលាអ្វីខ្លះសម្រាប់អ្នកត្រួសត្រាយពេញពេល?

តើមានវគ្គសិក្សាពិសេសអ្វីខ្លះដែលបានត្រូវរៀបចំឡើងសម្រាប់អ្នកស្ម័គ្រចិត្ដបម្រើពេញពេលក្នុងកិច្ចការផ្សព្វផ្សាយរាជាណាចក្រព្រះ?

មេរៀន ១៥

តើពួកអ្នកចាស់ទុំជួយក្រុមជំនុំយ៉ាងដូចម្ដេច?

ពួកអ្នកចាស់ទុំជាបុរសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ ហើយជាអ្នកនាំមុខក្នុងក្រុមជំនុំ។ តើពួកគាត់ផ្ដល់ជំនួយអ្វីខ្លះ?

មេរៀន ១៦

តើជំនួយការខាងកិច្ចបម្រើមានតួនាទីអ្វីខ្លះ?

ជំនួយការខាងកិច្ចបម្រើជួយធ្វើឲ្យក្រុមជំនុំមានដំណើរការល្អ។ សូមរៀនអំពីរបៀបដែលកិច្ចការរបស់ពួកគាត់គឺជាប្រយោជន៍សម្រាប់អស់អ្នកដែលចូលរួមកិច្ចប្រជុំ។

មេរៀន ១៧

តើអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជួយយើងយ៉ាងដូចម្ដេច?

តើពួកអ្នកត្រួតពិនិត្យប្រចាំមណ្ឌលធ្វើទស្សនៈកិច្ចក្រុមជំនុំនានាដោយមានគោលបំណងអ្វី? តើអ្នកអាចទទួលប្រយោជន៍យ៉ាងណាពីការធ្វើទស្សនៈកិច្ចរបស់ពួកគាត់?

មេរៀន ១៨

តើយើងជួយបងប្អូនរបស់យើងពេលមានទុក្ខលំបាកយ៉ាងដូចម្ដេច?

ពេលមានគ្រោះមហន្ដរាយកើតឡើង សាក្សីព្រះយេហូវ៉ារៀបចំផ្ដល់ជំនួយភ្លាមៗដើម្បីជួយនិងសម្រាលទុក្ខដល់បងប្អូនរួមជំនឿដែលរងគ្រោះ។ តើតាមវិធីណាខ្លះ?

មេរៀន ១៩

តើអ្នកណាជាខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណា?

លោកយេស៊ូបានសន្យាថា លោកនឹងតែងតាំងខ្ញុំបម្រើដើម្បីផ្ដល់ចំណេះអំពីព្រះតាមត្រូវពេល។ តើកិច្ចការនេះបានត្រូវធ្វើឡើងយ៉ាងដូចម្ដេច?

មេរៀន ២០

តើគណៈអភិបាលបំពេញតួនាទីយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?

នៅសតវត្សរ៍ទី១ ពួកសាវ័កនិងពួកបុរសចាស់ទុំបានរួមគ្នាជាក្រុមតូចមួយ។ ពួកគាត់បម្រើជាគណៈអភិបាលតាងនាមក្រុមជំនុំគ្រិស្ដសាសនិក។ ចុះសព្វថ្ងៃនេះវិញ?

មេរៀន ២១

តើបេតអែលជាអ្វី?

បេតអែលជាកន្លែងពិសេសមួយដែលមានផ្នែកសំខាន់ៗជាច្រើន។ សូមរៀនថែមទៀតអំពីពួកអ្នកដែលបម្រើនៅទីនោះ។

មេរៀន ២២

តើការិយាល័យសាខាធ្វើកិច្ចការអ្វីខ្លះ?

ការិយាល័យសាខាទទួលស្វាគមន៍ភ្ញៀវដែលចង់មកមើល។ យើងសូមអញ្ជើញលោកអ្នក!

មេរៀន ២៣

តើសៀវភៅរបស់យើងបានត្រូវសរសេរនិងបកប្រែយ៉ាងដូចម្ដេច?

យើងបោះពុម្ពសៀវភៅជាង៧៥០ភាសា។ ហេតុអ្វីយើងព្យាយាមធ្វើដូច្នេះ?

មេរៀន ២៤

តើកិច្ចការទូទាំងពិភពលោករបស់យើងទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?

ពេលគិតអំពីប្រាក់ឧបត្ថម្ភ តើអ្វីធ្វើឲ្យអង្គការរបស់យើងខុសប្លែកពីសាសនាឯទៀត?

មេរៀន ២៥

របៀបនិងមូលហេតុដែលយើងសាងសង់សាលប្រជុំ

សូមអញ្ជើញរៀនអំពីរបៀបសាលប្រជុំទាំងនេះជួយក្រុមជំនុំរបស់យើង

មេរៀន ២៦

តើយើងអាចជួយថែទាំសាលប្រជុំយ៉ាងដូចម្ដេច?

ការសម្អាតនិងការជួសជុលថែទាំសាលប្រជុំ គឺជាការសំខាន់ណាស់ ព្រោះនេះនាំឲ្យព្រះទទួលការសរសើរ។ តើមានការរៀបចំអ្វីដើម្បីថែទាំសាលប្រជុំរបស់យើងឲ្យនៅស្អាតជានិច្ច?

មេរៀន ២៧

តើបណ្ណាល័យនៅឯសាលប្រជុំមានប្រយោជន៍អ្វីសម្រាប់យើង?

តើលោកអ្នកចង់ស្រាវជ្រាវដើម្បីបន្ថែមចំណេះរបស់លោកអ្នកអំពីគម្ពីរឬទេ? សូមទៅរកបណ្ណាល័យនៅឯសាលប្រជុំ!

មេរៀន ២៨

តើគេហទំព័ររបស់យើងមានអ្វីខ្លះ?

លោកអ្នកអាចរៀនថែមទៀតអំពីយើងនិងអំពីជំនឿរបស់យើង ថែមទាំងអាចទទួលចម្លើយចំពោះសំណួរដែលលោកអ្នកសួរអំពីគម្ពីរ។

តើលោកអ្នកនឹងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាឬទេ?

ព្រះយេហូវ៉ាពិតជាស្រឡាញ់លោកអ្នក។ តើតាមរបៀបណាលោកអ្នកអាចបង្ហាញថា នៅក្នុងជីវិតប្រចាំថ្ងៃ លោកអ្នកចង់ធ្វើឲ្យលោកពេញចិត្ដ?