លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រាបទាប

រាបទាប

តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​រាប​ទាប​និង​មនុស្ស​ក្រអឺត​ក្រទម?

ចសព. ១៣៨:៦; សុភ. ១៥:២៥; ១៦:១៨, ១៩; ២២:៤; ១ពេ. ៥:៥

សូម​មើល​ដែរ សុភ. ២៩:២៣; អេ. ២:១១, ១២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ២៦:៣​-​៥, ១៦​-​២១—ស្ដេច​អូសៀស​ចាប់​ផ្ដើម​មាន​ចិត្ត​ក្រអឺត​ក្រទម។ គាត់​បាន​បំពាន​ច្បាប់​របស់​ព្រះ ហើយ​ផ្ទុះ​កំហឹង​ពេល​គេ​ជូន​យោបល់​គាត់។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​កើត​ជំងឺ​ឃ្លង់

    • លូក. ១៨:៩​-​១៤—លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ ដើម្បី​ប្រាប់​អំពី​អារម្មណ៍​ព្រះ​យេហូវ៉ា ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ក្រអឺត​ក្រទម និង​មនុស្ស​រាប​ទាប

តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប និង​ដែល​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ?

២ប្រ. ៧:១៣, ១៤; ចសព. ៥១:២​-​៤, ១៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ១២:៥​-​៧—ស្ដេច​រេហូបោម​និង​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ស្រុក​យូដា បាន​បង្ហាញ​ចិត្ត​រាប​ទាប​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ដូច្នេះ លោក​មិន​បំផ្លាញ​ពួក​គេ​ទេ

    • ២ប្រ. ៣២:២៤​-​២៦—ដំបូង​ហេសេគា​ជា​ស្ដេច​ល្អ តែ​ក្រោយ​មក​គាត់​ចាប់​ផ្ដើម​មាន​អំណួត។ យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​គាត់ បន្ទាប់​ពី​គាត់​បាន​បង្ហាញ​ចិត្ត​រាប​ទាប

ហេតុ​អ្វី​ការ​មាន​ចិត្ត​រាប​ទាប​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត?

អេភ. ៤:១, ២; ភី. ២:៣; កូឡ. ៣:១២, ១៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៣៣:៣, ៤—អេសាវ​ខឹង​យ៉ាកុប​ខ្លាំង​ណាស់។ ប៉ុន្តែ យ៉ាកុប​បាន​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ខ្លាំង​ពេល​ជួប​អេសាវ។ នេះ​បាន​ជួយ​ពួក​គាត់​ឲ្យ​ត្រូវ​គ្នា​វិញ

    • អសក. ៨:១​-​៣—គេឌាន​ដែល​ជា​អ្នក​សម្រេច​ក្ដី​បាន​និយាយ​ដោយ​រាប​ទាប​ប្រាប់​ពួក​បុរស​អេប្រាអ៊ីម​ថា ពួក​គេ​ប្រសើរ​ជាង​គាត់។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ត្រជាក់​ចិត្ត​វិញ ហើយ​លែង​តវ៉ា​នឹង​គាត់​ទៀត

ដើម្បី​បង្រៀន​អំពី​សារៈ​សំខាន់​នៃ​កា​រ​មាន​ចិត្ត​រាប​ទាប តើ​លោក​យេស៊ូ​គ្រិស្ត​បាន​ធ្វើ​យ៉ាង​ណា?

ម៉ាថ. ១៨:១​-​៥; ២៣:១១, ១២; ម៉ាក. ១០:៤១​-​៤៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អេ. ៥៣:៧; ភី. ២:៧, ៨—ដូច​ទំនាយ​បាន​ទាយ​ទុក លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ទទួល​យក​ភារកិច្ច​មក​ផែន​ដី ទោះ​ជា​ត្រូវ​គេ​ប្រមាថ​មើល​ងាយ និង​ត្រូវ​គេ​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​ក្ដី

    • លូក. ១៤:៧​-​១១—លោក​យេស៊ូ​លើក​រឿង​មួយ​អំពី​កន្លែង​អង្គុយ​ក្នុង​ពិធី​ជប់​លៀង ដើម្បី​បង្ហាញ​ថា​ចិត្ត​រាប​ទាប​គឺ​សំខាន់​យ៉ាង​ណា​ក្នុង​ជីវិត​យើង

    • យ៉ូន. ១៣:៣​-​១៧—លោក​យេស៊ូ​បាន​ទុក​គំរូ​សម្រាប់​ពួក​អ្នក​កាន់​តាម​លោក ដោយ​បង្ហាញ​ចិត្ត​រាប​ទាប​ធ្វើ​កិច្ចការ​ដែល​គេ​មិន​សូវ​ឲ្យ​តម្លៃ គឺ​លាង​ជើង​ឲ្យ​ពួក​សាវ័ក

បើ​យើង​មាន​ទស្សនៈ​ចំពោះ​ខ្លួន​ឯង និង​ចំពោះ​អ្នក​ឯ​ទៀត​ដូច​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា តើ​នោះ​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ការ​ធ្វើ​ពុត​ជា​មាន​ចិត្ត​រាប​ទាប​គឺ​គ្មាន​ប្រយោជន៍?