លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ

សេចក្ដីភូតភរដែលធ្វើឲ្យមនុស្សគិតថាព្រះគ្មានមេត្តា

សេចក្ដីភូតភរដែលធ្វើឲ្យមនុស្សគិតថាព្រះគ្មានមេត្តា

អ្វី​ដែល​មនុស្ស​ជា​ច្រើន​ជឿ

សៀវភៅ​មួយ​របស់​សាសនា​កាតូលិក​បាន​សរសេរ​ថា​«​ពេល​មនុស្ស​ដែល​បាន​ធ្វើ​អំពើ​អាក្រក់​ស្លាប់ ភ្លាម​ៗ​នោះ​ព្រលឹង​របស់​ពួក​គេ​ចុះ​ទៅ​ស្ថាន​នរក ជា​កន្លែង​ដែល​ពួក​គេ​ទទួល​ទារុណកម្ម​ក្នុង‹ភ្លើង​ឆេះ​ជា​រៀង​រហូត›​»។ (Catechism of the Catholic Church) អ្នក​ដឹក​នាំ​សាសនា​ខ្លះ​និយាយ​ថា ស្ថាន​នរក​ជា​ស្ថានភាព​មួយ​ដែល​មនុស្ស​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ។

សេចក្ដី​ពិត​ក្នុង​គម្ពីរ

គម្ពីរ​ចែង​ថា​៖​«​ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ​»។ (​អេសេគាល ១៨:៤​) មនុស្ស​ស្លាប់​«​ឥត​ដឹង​អ្វី​ឡើយ​»។ (​សាស្ដា ៩:៥​) បើ​ព្រលឹង​ស្លាប់ ហើយ​ឥត​ដឹង​អ្វី​សោះ​ឡើយ តើ​ព្រលឹង​នោះ​អាច​រង​ទុក្ខ​ក្នុង​«​ភ្លើង​ឆេះ​ជា​រៀង​រហូត​»​ ឬ​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន?

ក្នុង​គម្ពីរ ពាក្យ​ភាសា​ហេប្រឺ​និង​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ស្ថាន​នរក​»​ តាម​ពិត​សំដៅ​ទៅ​លើ​ផ្នូរ។ ជា​ឧទាហរណ៍ គម្ពីរ​បាន​រៀប​រាប់​អំ​ពី​ទំនាយ​ដែល​ទាក់​ទង​នឹង​លោក​យេស៊ូ​ថា​៖​«​លោក[​ព្រះ​]នឹង​មិន​ទុក​ឲ្យ​ព្រលឹង​ខ្ញុំ​នៅ​ក្នុង​ផ្នូរ​»។ (​សកម្មភាព ២:២៧​) ច្បាស់​ណាស់ លោក​យេស៊ូ​មិន​ស្ថិត​ក្នុង​កន្លែង​ទទួល​ទារុណកម្ម​ឬ​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​ទេ តែ​នៅ​ក្នុង​ផ្នូរ​វិញ។

ហេតុ​អ្វី​កា​រ​ដឹង​សេចក្ដី​ពិត​អំ​ពី​រឿង​នេះ​គឺ​សំខាន់?

កា​រ​គិត​ថា​ព្រះ​គ្មាន​មេត្តា​មិន​ធ្វើ​ឲ្យ​យើង​ចង់​ចូល​ទៅ​ចិត្ត​លោក​ទេ តែ​ធ្វើ​ឲ្យ​យើង​ចង់​នៅ​ឆ្ងាយ​ពី​លោក​វិញ។ រ៉ូស៊ីអូ​ដែល​រស់​នៅ​ប្រទេស​ម៉ិកស៊ិក​បាន​និយាយ​ថា​៖​«​ខ្ញុំ​បាន​រៀន​អំ​ពី​ភ្លើង​នរក​តាំង​ពី​ក្មេង។ ខ្ញុំ​ភ័យ​ខ្លាច ហើយ​គិត​ថា​ព្រះ​មិន​មាន​គុណ​សម្បត្តិ​ល្អ​ទេ។ ខ្ញុំ​គិត​ថា​លោក​តែង​តែ​ខឹង ហើយ​មិន​ចេះ​អត់​ធ្មត់​ឡើយ​»។

សេចក្ដី​បង្រៀន​ដ៏​ច្បាស់​លាស់​អំ​ពី​កា​រ​វិនិច្ឆ័យ​របស់​ព្រះ​និង​ស្ថានភាព​របស់​មនុស្ស​ស្លាប់ បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​ដែល​រ៉ូស៊ីអូ​មាន​ចំពោះ​ព្រះ។ រ៉ូស៊ីអូ​ប្រាប់​ថា​៖​«​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ខ្លាំង​ណាស់ គឺ​ដូច​ជា​បាន​ត្រូវ​លើក​បន្ទុក​ដ៏​ធ្ងន់​មួយ​ចេញ​ពី​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្ដើម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត លោក​ស្រឡាញ់​យើង ហើយ​ខ្ញុំ​ក៏​អាច​ស្រឡាញ់​លោក​បាន​ដែរ។ លោក​ប្រៀប​ដូច​ជា​ឪពុក​ដែល​កាន់​ដៃ​កូន​របស់​គាត់ ហើយ​ចង់​ផ្ដល់​អ្វី​ដែល​ល្អ​បំផុត​ដល់​កូន​»។—អេសាយ ៤១:១៣

មនុស្ស​ជា​ច្រើន​ព្យាយាម​បម្រើ​ព្រះ​ដោយ​សារ​ពួក​គេ​ខ្លាច​ទទួល​ទារុណកម្ម​ក្នុង​ភ្លើង​នរក ប៉ុន្តែ​ព្រះ​មិន​ចង់​ឲ្យ​យើង​បម្រើ​លោក​ដោយ​សារ​តែ​ភ័យ​ខ្លាច​លោក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​»។ (​ម៉ាកុស ១២:២៩, ៣០​) បន្ថែម​ទៅ​ទៀត ពេល​ដែល​យើង​ទទួល​ស្គាល់​ថា​ព្រះ​មិន​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​ទុក​ចិត្ត​ទៅ​លើ​កា​រ​វិនិច្ឆ័យ​របស់​លោក​នៅ​ថ្ងៃ​អនាគត​ផង​ដែរ។ ដូច​អេលីហ៊ូវ​ដែល​ជា​មិត្ត​ភក្ដិ​របស់​យ៉ូប យើង​ក៏​អាច​និយាយ​ថា​៖​«​កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ​»។—យ៉ូប ៣៤:១០