សេចក្ដីផ្ដើម
តើជីវិតបានត្រូវបង្កើត ឬបានកើតមកដោយសារបាតុភូតចៃដន្យផ្សេងៗដែលគ្មានមូលហេតុឬ? នេះជាសំណួរមួយដែលនាំឲ្យមានការទាស់ទែង ខ្វែងគំនិតខ្លាំងបំផុត។ ប៉ុន្តែ ចម្លើយចំពោះសំណួរនោះគឺសំខាន់ណាស់។ សៀវភៅនេះឆ្លើយសំណួរផ្សេងៗដូចតទៅនេះ:
តើភពផែនដីបានត្រូវរៀបចំឡើងដើម្បីទ្រទ្រង់ជីវិតទេ?
តើយើងអាចរៀនអ្វីពីគំរូផ្សេងៗក្នុងធម្មជាតិ?
តើសេចក្ដីបង្រៀនអំពីការវិវត្តន៍ មានមូលដ្ឋានលើហេតុការណ៍ពិតទាំងស្រុងទេ?
តើវិទ្យាសាស្ត្របានបង្ហាញថា អ្វីដែលគម្ពីរចែងអំពីការបង្កើតគឺខុសទេ?
ហេតុអ្វីលោកអ្នកជឿឬមិនជឿនោះ ជារឿងសំខាន់?