លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែក​ទី​២

«ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​សេចក្ដី​យុត្ដិធម៌»

«ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​សេចក្ដី​យុត្ដិធម៌»

ភាព​អយុត្ដិធម៌​មាន​ពាស​ពេញ​ពិភព​លោក​សព្វ​ថ្ងៃ​នេះ ហើយ​មនុស្ស​ជា​ច្រើន​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ។ ប៉ុន្ដែ ព្រះ​គម្ពីរ​បង្រៀន​នូវ​សេចក្ដី​ពិត​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់។ ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​សេចក្ដី​យុត្ដិធម៌»។ (ទំនុក​ដំកើង ៣៧:២៨) ក្នុង​ផ្នែក​នេះ យើង​នឹង​រៀន​នូវ​របៀប​ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ថា ទ្រង់​ពិត​ជា​សព្វ​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​យុត្ដិធម៌​ពិត​មែន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​មាន​សេចក្ដី​សង្ឃឹម។

ក្នុងផ្នែកនេះ

ជំពូកទី១១

«អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្ដិធម៌»

តើ​យុត្ដិធម៌​របស់​ព្រះ​ទាក់​ទាញ​ចិត្ដ​យើង​យ៉ាង​ដូច​ម្ដេច?

ជំពូកទី១២

«តើ​ព្រះ​អយុត្ដិធម៌​ឬ?»

បើ​ព្រះ​យេហូវ៉ា​ស្អប់​ភាព​អយុត្ដិធម៌ ហេតុ​អ្វី​លោកីយ៍​នេះ​ពោរ​ពេញ​ទៅ​ដោយ​ភាព​អយុត្ដិធម៌?

ជំពូកទី១៣

«ក្រិត្យវិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍»

តើ​ប្រព័ន្ធ​ច្បាប់​អាច​លើក​ស្ទួយ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណា?

ជំពូកទី១៤

ព្រះ​យេហូវ៉ា​ប្រទាន​«ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»

សេចក្ដី​បង្រៀន​ដ៏​ស្រួល​យល់ តែ​ពេញ​ដោយ​ខ្លឹម​សារ​ជ្រាល​ជ្រៅ​នេះ​អាច​ជួយ​អ្នក​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ។

ជំពូកទី១៥

ព្រះ​យេស៊ូ​«តាំង​សេចក្ដី​យុត្ដិធម៌​ឡើង​នៅ​ផែនដី»

នៅ​អតីតកាល តើ​តាម​របៀប​ណា​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​យុត្ដិធម៌​កាន់​តែ​ច្រើន​ឡើង? តើ​ទ្រង់​កំពុង​ធ្វើ​ឲ្យ​មាន​យុត្ដិធម៌​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច? តើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​យុត្ដិធម៌​ឡើង​វិញ​នៅ​អនាគត​យ៉ាង​ដូច​ម្ដេច?

ជំពូកទី១៦

ចូរ​«ប្រព្រឹត្ដ​តាម​យុត្ដិធម៌»​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ

ហេតុ​អ្វី​ព្រះ​យេស៊ូ​បាន​ព្រមាន​ថា៖ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ»?