ជំពូកទី១០
«ចូរត្រាប់តាមព្រះ» ពេលអ្នកប្រើអំណាចរបស់ខ្លួន
១. តើមនុស្សជាតិដែលឥតគ្រប់ល័ក្ខណ៍ងាយស្រួលធ្លាក់ចូលក្នុងអន្ទាក់អ្វី?
«អំណាចតែងបង្កប់នូវអន្ទាក់»។ ប្រសាសន៍របស់កវីមួយរូបនេះនៅសតវត្សទី១៩ បញ្ជាក់នូវគ្រោះថ្នាក់មួយដែលមិនងាយមើលឃើញ ពោលគឺ ការប្រើអំណាចក្នុងផ្លូវខុស។ គួរឲ្យសោកស្តាយណាស់ មនុស្សជាតិដែលឥតគ្រប់ល័ក្ខណ៍អាចធ្លាក់ចូលក្នុងអន្ទាក់នេះយ៉ាងងាយស្រួលជាទីបំផុត។ ពិតណាស់ ទូទាំងប្រវត្ដិសាស្ដ្រ«មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្តា ៨:៩) ការប្រើអំណាចដោយគ្មានសេចក្ដីស្រឡាញ់ បាននាំឲ្យមនុស្សជាតិរងទុក្ខវេទនាច្រើនរកពណ៌នាពុំបាន។
២, ៣. (ក) តើអ្វីដែលគួរឲ្យអស្ចារ្យអំពីរបៀបព្រះយេហូវ៉ាប្រើតេជានុភាពរបស់ទ្រង់? (ខ) តើអំណាចរបស់យើងប្រហែលរួមបញ្ចូលអ្វីខ្លះ? តើយើងគួរប្រើអំណាចនេះយ៉ាងដូចម្ដេច?
២ គួរឲ្យកត់សម្គាល់ថា តេជានុភាពដែលគ្មានកំរិតរបស់ព្រះយេហូវ៉ា ទ្រង់មិនដែលប្រើក្នុងផ្លូវខុសឡើយ។ ដូចយើងបានរៀនក្នុងជំពូកមុនៗ ទ្រង់តែងតែប្រើតេជានុភាពរបស់ទ្រង់សមស្របទៅតាមគោលបំណងប្រកបដោយសេចក្ដីស្រឡាញ់ មិនថាតេជានុភាពរបស់ទ្រង់ខាងការបង្កើត ការបំផ្លាញ ការការពារ ឬក៏ការបង្កើតសាជាថ្មីក៏ដោយ។ ពេលយើងពិចារណានូវរបៀបទ្រង់ប្រើអំណាចរបស់ទ្រង់ នេះនាំឲ្យយើងចង់ចូលទៅជិតទ្រង់។ នេះអាចជាហេតុដែលជំរុញយើងឲ្យ«ត្រាប់តាមព្រះ»ពេលយើងប្រើអំណាចរបស់ខ្លួនដែរ។ (អេភេសូរ ៥:១) ប៉ុន្ដែ តើយើងជាមនុស្សជាតិទន់ខ្សោយមានអំណាចអ្វីទៅ?
៣ សូមចាំថា ព្រះបានបង្កើតមនុស្ស «ឲ្យចំនឹងរូបអង្គទ្រង់» ឲ្យមានភាពដូចទ្រង់។ (លោកុប្បត្ដិ ១:២៦, ២៧) ដូច្នេះ យើងក៏មានអំណាចមួយកំរិតដែរ។ ប្រហែលជាអំណាចរបស់យើងគឺសមត្ថភាពសម្រេចកិច្ចការផ្សេងៗ ឬប្រហែលជាអំណាចគ្រប់គ្រងលើអ្នកឯទៀត។ ប្រហែលជាអំណាចរបស់យើងជាសមត្ថភាពបញ្ចុះបញ្ចូលអ្នកឯទៀតឲ្យស្តាប់តាមយើង ពិសេសអ្នកដែលស្រឡាញ់យើង។ អំណាចយើងក៏អាចជាកម្លាំងកាយឬទ្រព្យសម្បត្ដិផងដែរ។ អ្នកតែងបទទំនុកដំកើងបានពោលអំពីព្រះយេហូវ៉ាថា៖ «ជ្រោះ[ឬ«ប្រភព», ព.ថ.]នៃជីវិត នោះនៅជាមួយនឹងទ្រង់»។ (ទំនុកដំកើង ៣៦:៩) ដូច្នេះ ព្រះជាប្រភពនៃអំណាចណាដែលយើងមាន មិនថាយើង ទទួលអំណាចនោះពីទ្រង់ផ្ទាល់ឬមិនផ្ទាល់ក៏ដោយ។ ហេតុនេះហើយយើងចង់ប្រើអំណាចរបស់យើងធ្វើអ្វីដែលសព្វព្រះហឫទ័យទ្រង់។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
សេចក្ដីស្រឡាញ់គឺសំខាន់បំផុត
៤, ៥. (ក) តើអ្វីជាចំណុចចំបងដែលជំរុញឲ្យប្រើអំណាចយ៉ាងត្រឹមត្រូវ? តើគំរូរបស់ព្រះបញ្ជាក់ចំណុចនេះយ៉ាងដូចម្ដេច? (ខ) ស្ដីអំពីការប្រើអំណាចយ៉ាងត្រឹមត្រូវ តើសេចក្ដីស្រឡាញ់នឹងជួយយើងយ៉ាងដូចម្ដេច?
៤ ចំណុចចំបងសំរាប់ការប្រើអំណាចយ៉ាងត្រឹមត្រូវគឺសេចក្ដីស្រឡាញ់។ គំរូរបស់ព្រះផ្ទាល់បង្ហាញចំណុចនេះយ៉ាងច្បាស់ មែនទេ? សូមគិតអំពីមេរៀននៅជំពូកទី១អំពីគុណសម្បត្ដិចំបងរបស់ព្រះ គឺតេជានុភាព យុត្ដិធម៌ ប្រាជ្ញា និងសេចក្ដីស្រឡាញ់។ ក្នុងចំណោមគុណសម្បត្ដិទាំងបួននេះ តើគុណសម្បត្ដិមួយណាលេចធ្លោជាងគេ? គឺសេចក្ដីស្រឡាញ់។ យ៉ូហានទី១ ៤:៨ ចែងថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ ពិតណាស់ សេចក្ដីស្រឡាញ់គឺជាធាតុពិតរបស់ព្រះយេហូវ៉ា ហើយសេចក្ដីស្រឡាញ់មានឥទ្ធិពលទៅលើអ្វីទាំងអស់ដែលទ្រង់ធ្វើ។ ដូច្នេះ ជារៀងរាល់ដងដែលទ្រង់ប្រើតេជានុភាព នោះសេចក្ដីស្រឡាញ់ជាកម្លាំងដែលជំរុញព្រះទ័យទ្រង់។ ម្យ៉ាងទៀត រាល់ដងដែលទ្រង់ប្រើតេជានុភាព នោះជាប្រយោជន៍ដល់អស់អ្នកដែលស្រឡាញ់ទ្រង់។
៥ សេចក្ដីស្រឡាញ់ក៏នឹងជួយយើងប្រើអំណាចរបស់យើងយ៉ាងត្រឹមត្រូវដែរ។ យ៉ាងណាមិញ ព្រះគម្ពីរចែងថា សេចក្ដីស្រឡាញ់គឺ«សប្បុរស»និង«មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន»។ (កូរិនថូសទី១ ១៣:៤, ៥) ដូច្នេះ សេចក្ដីស្រឡាញ់នឹងទប់មិនឲ្យយើងប្រព្រឹត្ដយ៉ាងឃោរឃៅឬដោយគ្មានមេត្ដាចំពោះអ្នកដែលនៅក្រោមអំណាចរបស់យើង។ ផ្ទុយទៅវិញ យើងនឹងប្រព្រឹត្ដទៅលើអ្នកឯទៀតដោយសេចក្ដីថ្លៃថ្នូរ ហើយនិងគិតដល់សេចក្ដីត្រូវការនិងអារម្មណ៍របស់ពួកគេ មុនដែលគិតដល់សេចក្ដីត្រូវការនិងអារម្មណ៍របស់ខ្លួន។—ភីលីព ២:៣, ៤
៦, ៧. (ក) តើការកោតខ្លាចព្រះជាអ្វី? ហេតុអ្វីការកោតខ្លាចព្រះនឹងជួយយើងចៀសពីការប្រើអំណាចក្នុងផ្លូវខុស? (ខ) សូមលើកឧទាហរណ៍ដែលបញ្ជាក់ទំនាក់ទំនងរវាងសេចក្ដីស្រឡាញ់ចំពោះព្រះ និងការក្រែងរអែងធ្វើអ្វីដែលមិនសព្វព្រះហឫទ័យទ្រង់។
៦ សេចក្ដីស្រឡាញ់ក៏ជាប់ទាក់ទងនឹងគុណសម្បត្ដិមួយទៀតដែលអាចជួយយើងចៀសពីការប្រើអំណាចក្នុងផ្លូវខុស។ គុណសម្បត្ដិនេះគឺ ការកោតខ្លាចព្រះ។ តើសុភាសិត ១៦:៦ ចែងថា៖ «មនុស្សនឹងរួចពីសេចក្ដីអាក្រក់បាន ដោយកោតខ្លាចដល់ព្រះយេហូវ៉ា»។ ការប្រើអំណាចក្នុងផ្លូវខុសពិតជាស្ថិតក្នុងចំណោមសេចក្ដីអាក្រក់ដែលយើងត្រូវតែចៀសឲ្យផុត។ ការកោតខ្លាចព្រះនឹងទប់មិនឲ្យយើងធ្វើបាបអ្នកដែលនៅក្រោមអំណាចយើង។ ហេតុអ្វី? ហេតុមួយ គឺយើងដឹងថាយើងត្រូវទទួលខុសត្រូវនៅចំពោះព្រះស្ដីអំពីរបៀបយើងប្រព្រឹត្ដទៅលើអ្នកដែលនៅក្រោមអំណាចរបស់យើង។ (នេហេមា ៥:១-៧, ១៥) ប៉ុន្ដែ ការកោតខ្លាចព្រះរួមបញ្ចូលអ្វីថែមទៀត។ ពាក្យភាសាដើមដែលត្រូវបកប្រែថា«កោតខ្លាច»ច្រើនតែទាក់ទងនឹងការគោរពយ៉ាងជ្រាលជ្រៅនិងការកោតស្ញប់ស្ញែងចំពោះព្រះ។ ហេតុនេះហើយ ព្រះគម្ពីរផ្សារភ្ជាប់ការកោតខ្លាចជាមួយនឹងសេចក្ដីស្រឡាញ់ចំពោះព្រះ។ (ចោទិយកថា ១០:១២, ១៣) ការកោតគោរពស្ញប់ស្ញែងនេះរួមបញ្ចូលការក្រែងរអែងមិនចង់ធ្វើអ្វីដែលទ្រង់មិនសព្វព្រះហឫទ័យ មិនគ្រាន់តែដោយសារយើងខ្លាចទទួលទោសប៉ុណ្ណោះទេ តែពីព្រោះយើងពិតជាស្រឡាញ់ទ្រង់មែន។
ការកោតខ្លាចព្រះមានប្រយោជន៍អ្វី?៧ ជាឧទាហរណ៍: សូមគិតក្នុងចិត្ដអំពីទំនាក់ទំនងរវាងក្មេងប្រុសតូចមួយរូបនិងឪពុក។ ក្មេងប្រុសតូចម្នាក់នេះរីករាយនឹងការយកចិត្ដទុកដាក់ប្រកបដោយសេចក្ដីស្រឡាញ់និងភាពកក់ក្ដៅដែលគាត់ទទួលពីឪពុក។ ប៉ុន្ដែ ក្មេងប្រុសតូចនេះក៏យល់ដឹងអំពីអ្វីដែលឪពុកតម្រូវពីគាត់ដែរ ហើយដឹងថាឪពុកនឹងប្រដៅពេលខ្លួនធ្វើខុស។ ក្មេងប្រុសនេះមិនភ័យរន្ធត់ចំពោះឪពុកទេ។ ផ្ទុយទៅវិញ គាត់ស្រឡាញ់ឪពុកណាស់ ហើយរីករាយធ្វើអ្វីដែលពេញចិត្ដឪពុក។ ការកោតខ្លាចព្រះគឺដូចគ្នាដែរ។ ដោយព្រោះយើងស្រឡាញ់ព្រះយេហូវ៉ាដែលជាវរបិតាសួគ៌ារបស់យើង យើងក៏ក្រែងរអែងមិនចង់ធ្វើអ្វីដែលធ្វើឲ្យទ្រង់«មានព្រះហឫទ័យព្រួយ»ឡើយ។ (លោកុប្បត្ដិ ៦:៦) ផ្ទុយទៅវិញ យើងចង់ធ្វើឲ្យទ្រង់មានព្រះទ័យរីករាយបំផុត។ (សុភាសិត ២៧:១១) នេះហើយជាមូលហេតុដែលយើងចង់ប្រើអំណាចរបស់យើងយ៉ាងត្រឹមត្រូវនោះ។ យើងសូមពិចារណាយ៉ាងល្អិតល្អន់នូវរបៀបដែលយើងអាចធ្វើដូច្នេះ។
ក្នុងក្រុមគ្រួសារ
៨. (ក) តើស្វាមីមានអំណាចអ្វីក្នុងក្រុមគ្រួសារ? តើគាត់ត្រូវប្រើអំណាចនេះយ៉ាងដូចម្ដេច? (ខ) តើស្វាមីអាចបង្ហាញយ៉ាងដូចម្ដេចថា គាត់ផ្ដល់កិត្ដិយសចំពោះភរិយាខ្លួន?
៨ មុនបង្អស់ សូមគិតអំពីអំណាចក្នុងក្រុមគ្រួសារ។ អេភេសូរ ៥:២៣ ចែងថា៖ «ប្ដីជាក្បាលនៃប្រពន្ធ»។ តើស្វាមីត្រូវប្រើអំណាចដែលគាត់បានទទួលពីព្រះយ៉ាងដូច ម្ដេច? ព្រះបង្គាប់ស្វាមីទាំងឡាយឲ្យរួមរស់ជាមួយភរិយា«ដោយប្រាជ្ញា ផ្ដល់ឲ្យនាងនូវកិត្ដិយសប្រៀបដូចគ្រឿងភាជនៈដ៏ទន់ខ្សោយ»។ (ពេត្រុសទី១ ៣:៧, ព.ថ.) នាមស័ព្ទភាសាក្រិចដែលត្រូវបកប្រែថា«កិត្ដិយស»មានន័យថា«តម្លៃ . . . ការគោរព»។ ស្វាមីមួយរូបដែលផ្ដល់កិត្ដិយសចំពោះភរិយា នឹងមិនដែលធ្វើបាបភរិយាខាងផ្លូវកាយ ហើយក៏នឹងមិនធ្វើឲ្យនាងអាម៉ាស់មុខ ឬនិយាយបន្ទាបបន្ថោកនាំឲ្យនាងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ ផ្ទុយទៅវិញ ស្វាមីនឹងទទួលស្គាល់តម្លៃរបស់ភរិយាហើយប្រព្រឹត្ដទៅលើនាងដោយសេចក្ដីគោរព។ ស្វាមីនឹងបង្ហាញដោយពាក្យសំដីនិងការប្រព្រឹត្ដទាំងនៅមុខអ្នកឯទៀតនិងនៅឯផ្ទះថា នាងមានតម្លៃចំពោះគាត់។ (សុភាសិត ៣១:២៨) ស្វាមីបែបនេះមិនគ្រាន់តែទទួលនូវសេចក្ដីស្រឡាញ់និងការគោរពអំពីភរិយាប៉ុណ្ណោះ តែសំខាន់លើសជាងនោះទៅទៀត ព្រះសព្វព្រះហឫទ័យ។
៩. (ក) តើភរិយាទាំងឡាយមានអំណាចអ្វីខ្លះក្នុងក្រុមគ្រួសារ? (ខ) តើអ្វីដែលនឹងជួយភរិយាប្រើសមត្ថភាពខ្លួនដើម្បីគាំទ្រស្វាមី? តើនឹងមានលទ្ធផលអ្វី?
៩ ភរិយាទាំងឡាយក៏មានអំណាចមួយកំរិតក្នុងក្រុមគ្រួសារដែរ។ ព្រះគម្ពីរចែងអំពីស្ដ្រីមួយចំនួនដែលគោរពព្រះ បានមានអានុភាពដ៏ល្អទៅលើស្វាមី ឬក៏បានជួយស្វាមីខ្លួនឲ្យចៀសពីការសម្រេចចិត្ដខុស ដោយមិនបំពានទៅលើច្បាប់របស់ព្រះស្ដីអំពីការនាំមុខក្នុងក្រុមគ្រួសារឡើយ។ (លោកុប្បត្ដិ ២១:៩-១២; ២៧:៤៦–២៨:២) ភរិយាប្រហែលជាមានគំនិតវាងវៃជាងស្វាមីឬក៏នាងប្រហែលជាមានសមត្ថភាពណាមួយដែលស្វាមីគ្មាន។ ប៉ុន្ដែ នាងនៅតែត្រូវ«កោតខ្លាចប្ដី»និង«ចុះចូល»ចំពោះគាត់«ដូចជាចុះចូលនឹងព្រះអម្ចាស់»ដូច្នោះដែរ។ (អេភេសូរ ៥:២២, ៣៣) បើភរិយាព្យាយាមធ្វើអ្វីដែលផ្គាប់ព្រះហឫទ័យព្រះ នេះអាចជួយនាងប្រើសមត្ថភាពរបស់ខ្លួនដើម្បីគាំទ្រស្វាមី ជាជាងមើលងាយគាត់ឬក៏ខំធ្វើជាអ្នកនាំមុខ។ «ស្រីៗដែលមានប្រាជ្ញា»ដូច្នេះ សហការយ៉ាងជិតស្និទ្ធជាមួយស្វាមីរបស់នាងដើម្បីគាំទ្រក្រុមគ្រួសារ។ យ៉ាងនេះ នាងរក្សាមិត្ដភាពជាមួយព្រះ។—សុភាសិត ១៤:១
១០. (ក) តើព្រះបានប្រទានអំណាចអ្វីដល់មាតាបិតា? (ខ) តើអ្វីជាអត្ថន័យពាក្យថា«ដំបូន្មាន»? ហើយតើដំបូន្មានត្រូវជូនដោយដូចម្ដេច? (សូមមើលសម្គាល់ហេតុ)
១០ ព្រះក៏បានប្រទានអំណាចដល់មាតាបិតាដែរ។ ព្រះគម្ពីរបង្គាប់ថា៖ «ឪពុករាល់គ្នាអើយ! កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ (អេភេសូរ ៦:៤) ក្នុងព្រះគម្ពីរ ពាក្យថា«ដំបូន្មាន»សំដៅទៅលើ«ការអប់រំ ការបង្ហាត់បង្រៀន និងការណែនាំ»។ កូនត្រូវ ការនូវដំបូន្មាន ហើយពួកគេអាចលូតលាស់និងមានសុភមង្គលច្រើនជាងពេលមានគោលការណ៍ច្បាស់លាស់ ខ្នាតតម្រាជាក់លាក់ និងការកំណត់ត្រឹមត្រូវ។ ព្រះគម្ពីរចែងពីទំនាក់ទំនងរវាងដំបូន្មានឬការណែនាំនិងសេចក្ដីស្រឡាញ់។ (សុភាសិត ១៣:២៤) ដូច្នេះ «រំពាត់វាយផ្ចាល»មិនត្រូវជាការធ្វើបាបកូន មិនថាតាមផ្លូវចិត្ដឬក៏ផ្លូវកាយក៏ដោយ។ * (សុភាសិត ២២:១៥; ២៩:១៥) ការអប់រំដែលតឹងរ៉ឹងឬឃោរឃៅដោយគ្មានសេចក្ដីស្រឡាញ់ គឺជាការរំលោភទៅលើអំណាចជាមាតាបិតា ហើយនេះអាចនាំឲ្យកូនខូចចិត្ដទៅវិញទេ។ (កូល៉ុស ៣:២១) ផ្ទុយទៅវិញ ការអប់រំដែលប្រកបទៅដោយតុល្យភាពយ៉ាងត្រឹមត្រូវ បញ្ជាក់ឲ្យកូនដឹងថា មាតាបិតាស្រឡាញ់កូននិងយកចិត្ដទុកដាក់ថាកូននឹងទៅជាបុគ្គលបែបណានៅអនាគត។
១១. តើកូនអាចប្រើអំណាចរបស់ខ្លួនឲ្យបានត្រឹមត្រូវយ៉ាងដូចម្ដេច?
១១ ចុះយ៉ាងណាចំពោះកូនៗវិញ? តើកូនអាចប្រើអំណាចរបស់ខ្លួនឲ្យបានត្រឹមត្រូវយ៉ាងដូចម្ដេច? សុភាសិត ២០:២៩ ចែងថា៖ «កំឡាំងកាយជា[«គ្រឿងលំអ», ព.ថ.]របស់មនុស្សកំឡោះ»។ សំរាប់យុវវ័យទាំងឡាយ ប្រាកដជាគ្មានអ្វីល្អដូចការប្រើកម្លាំងនិងថាមពលរបស់ខ្លួនដើម្បីបំរើ«ព្រះដ៏បង្កើតខ្លួន»នោះទេ។ (សាស្តា ១២:១) យកល្អ យុវវ័យទាំងឡាយត្រូវចាំថា ការប្រព្រឹត្ដរបស់ខ្លួនអាចមានឥទ្ធិពលទៅលើចិត្ដរបស់មាតាបិតាអ្នក។ (សុភាសិត ២៣:២៤, ២៥) ពេលកូនស្តាប់បង្គាប់តាមមាតាបិតាដែលកោតខ្លាចព្រះ និងកាន់ខ្ជាប់តាមសេចក្ដីល្អ នោះពួកគេនាំឲ្យមាតាបិតាខ្លួនមានអំណរ។ (អេភេសូរ ៦:១) ការប្រព្រឹត្ដបែបនេះពិតជាធ្វើឲ្យ«ព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ»ណាស់។—កូល៉ុស ៣:២០
ក្នុងក្រុមជំនុំ
១២, ១៣. (ក) តើអ្នកចាស់ទុំគួរមានទស្សនៈយ៉ាងដូចម្ដេចចំពោះអំណាចរបស់ពួកគាត់ក្នុងក្រុមជំនុំ? (ខ) សូមជូនឧទាហរណ៍អំពីមូលហេតុអ្នកចាស់ទុំគួរប្រព្រឹត្ដទៅលើចៀមរបស់ព្រះដោយប្រោសប្រណី។
១២ ព្រះយេហូវ៉ាបានរៀបចំឲ្យមានអ្នកត្រួតពិនិត្យដើម្បីនាំមុខក្នុងក្រុមជំនុំគ្រីស្ទាន។ (ហេព្រើរ ១៣:១៧) បុរសទាំងនេះដែលមានលក្ខណៈគ្រប់គ្រាន់ ត្រូវប្រើអំណាចដែល ព្រះបានប្រទានឲ្យ ដើម្បីជាជំនួយនិងជួយក្រុមជំនុំរីកចំរើនខាងវិញ្ញាណ។ តើនេះបានន័យថាអ្នកចាស់ទុំអាចត្រួតត្រាលើអ្នកជឿគ្នីគ្នាឬ? ប្រាកដជាមិនមែនមានន័យដូច្នេះទេ! អ្នកចាស់ទុំត្រូវមានទស្សនៈប្រកបដោយតុល្យភាពនិងក៏ត្រូវមានចិត្ដរាបទាបដែរចំពោះតួនាទីរបស់ខ្លួនក្នុងក្រុមជំនុំ។ (ពេត្រុសទី១ ៥:២, ៣) ព្រះគម្ពីរបង្គាប់អ្នកត្រួតពិនិត្យថា៖ ‹ឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតនៃរាជបុត្រារបស់ទ្រង់›។ (កិច្ចការ ២០:២៨) នេះជាហេតុសំខាន់ដែលអ្នកចាស់ទុំត្រូវប្រព្រឹត្ដទៅលើសមាជិកក្រុមជំនុំម្នាក់ៗដោយប្រោសប្រណី។
១៣ សូមគិតអំពីឧទាហរណ៍ដូចតទៅនេះ។ ឧបមាថា មិត្ដជិតស្និទ្ធម្នាក់សុំអ្នកទុកទ្រព្យថ្លៃវិសេសម្យ៉ាងសំរាប់គាត់។ អ្នកដឹងថាមិត្ដរបស់អ្នកបានទិញរបស់នោះមកថ្លៃណាស់។ អ្នកពិតជានឹងថែទាំរបស់ទាំងនោះឲ្យបានល្អជាទីបំផុត មែនទេ? ស្រដៀងគ្នាដែរ ព្រះបានប្រគល់ភារកិច្ចដល់អ្នកចាស់ទុំឲ្យថែរក្សាទ្រព្យដ៏ថ្លៃវិសេសម្យ៉ាងដែរ គឺក្រុមជំនុំ ដែលសមាជិកម្នាក់ៗប្រៀបដូចជាចៀម។ (យ៉ូហាន ២១:១៦, ១៧) ចៀមរបស់ព្រះយេហូវ៉ាមានតម្លៃវិសេសចំពោះទ្រង់ណាស់ ដូច្នេះហើយបានជាទ្រង់បានទិញពួកគេមកដោយលោហិតដ៏ថ្លៃរបស់ព្រះយេស៊ូគ្រីស្ទជារាជបុត្រាតែមួយរបស់ទ្រង់។ ព្រះយេហូវ៉ាបានបង់តម្លៃខ្ពស់បំផុតសំរាប់ចៀមរបស់ទ្រង់។ អ្នកចាស់ទុំដែលមានចិត្ដរាបទាបចាំចំណុចនោះជានិច្ច និងប្រព្រឹត្ដទៅលើចៀមរបស់ព្រះយេហូវ៉ាដោយប្រោសប្រណី។
«អំណាចនៃអណ្ដាត»
១៤. តើអណ្ដាតមានអំណាចអ្វីខ្លះ?
១៤ ព្រះគម្ពីរចែងថា៖ «ទាំងសេចក្ដីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាត»។ (សុភាសិត ១៨:២១) ពិតណាស់ អណ្ដាតអាចបង្កគ្រោះថ្នាក់ច្រើនណាស់។ យើងទាំងអស់គ្នាច្បាស់ជាធ្លាប់ឈឺចិត្ដដោយសារអ្វីដែលមនុស្សម្នាក់ធ្លាប់និយាយដោយមិនគិតឬក៏ដោយមើលងាយនោះ។ ប៉ុន្ដែ អណ្ដាតក៏មានអំណាចផ្សះផ្សាផងដែរ។ សុភាសិត ១២:១៨ ចែងថា៖ «សំដី[«អណ្ដាត», ព.ថ.]របស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ»។ ពិតណាស់ ការពោលពាក្យដ៏ល្អនិងដែលលើកទឹកចិត្ដអាចប្រៀបដូចជាការលាបថ្នាំផ្សះលើចិត្ដ។ សូមពិចារណានូវឧទាហរណ៍ខ្លះៗដូចតទៅនេះ។
១៥, ១៦. តើយើងអាចប្រើអណ្ដាតដើម្បីលើកទឹកចិត្ដអ្នកឯទៀតយ៉ាងដូចម្ដេច?
១៥ ថែស្សាឡូនីចទី១ ៥:១៤ ដាស់តឿនយើងថា៖ «ជួយកំសាន្ដដល់ពួកអ្នកណា ដែលមានសេចក្ដីទន់ក្រំចិត្ដ»។ ការពិត សូម្បីតែអ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ាក៏ជួនកាលមានការតានតឹងក្នុងចិត្ដដែរ។ តើយើងអាចជួយអ្នកទាំងនេះយ៉ាងដូចម្ដេច? ចូរសរសើរពួកគេដោយស្មោះ និងដោយនិយាយចំៗ ដើម្បីជួយពួកគេឲ្យយល់ថាខ្លួនមានតម្លៃចំពោះព្រះយេហូវ៉ា។ ចូរអានជូនបទគម្ពីរដែលបញ្ជាក់ថាព្រះយេហូវ៉ាពិតជាយកព្រះទ័យទុកដាក់និងស្រឡាញ់អស់អ្នកដែល«មានចិត្ដសង្រេង»និង«មានវិញ្ញាណទន់ទាប»ដ្បិតបទគម្ពីរទាំងនេះមានឥទ្ធិពលខ្លាំងមកលើចិត្ដ។ (ទំនុកដំកើង ៣៤:១៨) ពេលយើងប្រើអំណាចនៃអណ្ដាតដើម្បីសម្រាលទុក្ខអ្នកឯទៀត យើងបង្ហាញថាយើងធ្វើតម្រាប់តាមព្រះដែល«កំសាន្ដចិត្ដពួកអ្នកដែលត្រូវបន្ទាប»។—កូរិនថូសទី២ ៧:៦
១៦ យើងក៏អាចប្រើអំណាចនៃអណ្ដាតដើម្បីផ្ដល់នូវការលើកទឹកចិត្ដដែលអ្នកឯទៀតត្រូវការ។ បើបងប្អូនរួមជំនឿមានអ្នកជាទីស្រឡាញ់របស់ខ្លួនស្លាប់ នោះការនិយាយដែលបង្ហាញក្ដីអាណិតអាសូរនិងការយកចិត្ដទុកដាក់អាចជួយសម្រាលទុក្ខអ្នកកាន់ទុក្ខ។ បើបងប្រុសបងស្រីជរាណាម្នាក់មានអារម្មណ៍ថាខ្លួនគ្មានតម្លៃនោះ ការប្រើអណ្ដាតពោលពាក្យដោយយល់ដល់អារម្មណ៍ពួកគាត់ អាចធ្វើឲ្យពួកគាត់ទុកចិត្ដថាខ្លួនមានតម្លៃចំពោះយើងពិតមែន។ តើមាននរណាម្នាក់កំពុងតែទ្រាំនឹងជំងឺឬទេ? ការនិយាយយ៉ាងសប្បុរសតាមទូរស័ព្ទឬដោយទៅជួបគាត់ផ្ទាល់អាចជួយធ្វើឲ្យគាត់បានអេភេសូរ ៤:២៩
អារម្មណ៍ល្អឡើងវិញ។ ព្រះដែលជាអ្នកបង្កើតយើងពិតជាសព្វព្រះហឫទ័យណាស់ ពេលយើងប្រើអំណាចនៃអណ្ដាតដើម្បីពោលពាក្យអ្វី«ដែលល្អៗសំរាប់នឹងស្អាងចិត្ដ»នោះ!—ការផ្សព្វផ្សាយដំណឹងល្អជាវិធីប្រើអំណាចយ៉ាងល្អប្រសើរ
១៧. តើយើងអាចប្រើអណ្ដាតតាមវិធីដ៏សំខាន់អ្វី ដែលផ្ដល់ប្រយោជន៍ដល់អ្នកឯទៀត? ហេតុអ្វីយើងគួរធ្វើដូច្នេះ?
១៧ របៀបដ៏សំខាន់បំផុតដែលយើងអាចប្រើអំណាចនៃអណ្ដាត គឺដោយប្រាប់ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដល់អ្នកឯទៀត។ សុភាសិត ៣:២៧ ចែងថា៖ «កាលណាឯងមានកំឡាំងដៃ អាចធ្វើគុណឲ្យអ្នកណា ដែលគួរផ្ដល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ»។ យើងមានភារកិច្ចប្រាប់អ្នកឯទៀតអំពីដំណឹងល្អនេះដែលអាចសង្គ្រោះជីវិតបាន។ បើយើងមិនប្រាប់អ្នកឯទៀតអំពីសារដែលព្រះយេហូវ៉ាបានប្រទានមកយើង យ៉ាងសទ្ធា នោះគឺមិនសមរម្យទេ។ (កូរិនថូសទី១ ៩:១៦, ២២) ប៉ុន្ដែ តើព្រះយេហូវ៉ាតម្រូវឲ្យយើងរួមចំណែកក្នុងកិច្ចការនេះដល់ប៉ុនណាទៅ?
ការបំរើព្រះយេហូវ៉ា‹អស់ពីកម្លាំង›
១៨. តើព្រះយេហូវ៉ាតម្រូវអ្វីពីយើង?
១៨ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាជំរុញចិត្ដយើងឲ្យរួមចំណែកពេញលេញក្នុងកិច្ចបំរើគ្រីស្ទាន។ តើព្រះយេហូវ៉ាតម្រូវអ្វីពីយើងស្ដីអំពីកិច្ចបំរើគ្រីស្ទាន? ទ្រង់តម្រូវអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន មិនថាយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គឺ«ការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ដ ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ»។ (កូល៉ុស ៣:២៣) ពេលព្រះយេស៊ូបញ្ជាក់ពីបញ្ញត្ដិសំខាន់បំផុត ទ្រង់មានបន្ទូលថា៖ ‹ត្រូវស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ឲ្យអស់ពីចិត្ដ អស់ពីព្រលឹង អស់ពីគំនិត ហើយអស់ពីកម្លាំង›។ (ម៉ាកុស ១២:៣០) ពិតណាស់ ព្រះយេហូវ៉ាតម្រូវឲ្យយើងម្នាក់ៗស្រឡាញ់ទ្រង់និងបំរើទ្រង់អស់ពីព្រលឹង។
១៩, ២០. (ក) ដោយព្រោះព្រលឹងរួមបញ្ចូលចិត្ដ គំនិត និងកម្លាំងហើយ ហេតុអ្វីបានជាផ្នែកទាំងបីនេះត្រូវរៀបរាប់ម្ដងទៀតនៅម៉ាកុស ១២:៣០? (ខ) តើការបំរើព្រះយេហូវ៉ាអស់ពីព្រលឹងបានន័យយ៉ាងដូចម្ដេច?
១៩ តើការបំរើព្រះអស់ពីព្រលឹងមានន័យដូចម្ដេច? ពាក្យព្រលឹងសំដៅទៅបុគ្គលមួយទាំងមូល ទាំងកម្លាំងកាយ សមត្ថភាពនិងសតិ។ ដោយព្រោះព្រលឹងរួមបញ្ចូលចិត្ដ គំនិត និងកម្លាំងកាយហើយ ហេតុដូចម្ដេចបានជាផ្នែកទាំងបីនេះត្រូវរៀបរាប់ម្ដងទៀតនៅម៉ាកុស ១២:៣០? សូមពិចារណាឧទាហរណ៍មួយ។ នៅសម័យព្រះគម្ពីរ ជួនកាលមនុស្សម្នាក់ត្រូវលក់ខ្លួន(ឬព្រលឹង)ដើម្បីធ្វើជាទាសកររបស់អ្នកឯទៀត។ ប៉ុន្ដែ គាត់ប្រហែលជាមិនបំរើម្ចាស់ខ្លួនអស់ពីចិត្ដទេ។ គាត់ប្រហែលជាមិនខំបំរើឲ្យពេញកម្លាំងនិងអស់ពីសមត្ថភាពគិតគូររបស់គាត់ដើម្បីប្រយោជន៍ម្ចាស់ឡើយ។ (កូល៉ុស ៣:២២) ដូច្នេះ ព្រះយេស៊ូទំនងជាបានលើកបញ្ជាក់ផ្នែកទាំងបីនោះម្ដងទៀត ដើម្បីសង្កត់ធ្ងន់ថា យើងត្រូវបំរើព្រះដោយឥតសំចៃអ្វីសោះ។ ការបំរើព្រះអស់ពីព្រលឹងបានន័យថាខ្លួន ប្រើកម្លាំងកាយនិងថាមពលឲ្យពេញកម្លាំងក្នុងកិច្ចបំរើទ្រង់។
២០ តើការបំរើអស់ពីព្រលឹងបានន័យថា យើងទាំងអស់គ្នាត្រូវចំណាយពេលស្មើគ្នាទាំងអស់ក្នុងកិច្ចបំរើទេ? ប្រាកដជាមិនមានន័យដូច្នេះទេ! ដ្បិតកាលៈទេសៈរ៉ូម ១៤:១០-១២) ផ្ទុយទៅវិញ យើងចង់ប្រើអំណាចរបស់យើងដើម្បីលើកទឹកចិត្ដអ្នកឯទៀត។
ហើយសមត្ថភាពរវាងបុគ្គលមួយនិងបុគ្គលមួយទៀតតែងខុសពីគ្នា។ ជាឧទាហរណ៍ យុវជនម្នាក់ដែលមានសុខភាពល្អប្រហែលជាអាចចំណាយពេលច្រើនក្នុងកិច្ចផ្សព្វផ្សាយ ជាងអ្នកចាស់វ័យដែលខ្សោយកម្លាំង។ បងប្អូនណាដែលនៅលីវនិងគ្មានភារកិច្ចក្នុងក្រុមគ្រួសារអាចបំរើច្រើនជាងអ្នកដែលត្រូវថែរក្សាក្រុមគ្រួសារ។ បើយើងមានកម្លាំងនិងកាលៈទេសៈបំរើឲ្យបានច្រើន យើងគួរអរព្រះគុណព្រះណាស់! ប៉ុន្ដែ យើងមិនត្រូវរិះគន់អ្នកឯទៀតដោយប្រៀបធៀបខ្លួនជាមួយពួកគេឡើយ។ (២១. តើអ្វីជាវិធីល្អបំផុតនិងសំខាន់បំផុតដែលយើងអាចប្រើអំណាចរបស់យើង?
២១ ព្រះយេហូវ៉ាបានធ្វើជាគំរូដ៏ល្អឥតខ្ចោះស្ដីអំពីការប្រើអំណាចយ៉ាងត្រឹមត្រូវ។ យើងចង់យកតម្រាប់តាមទ្រង់អស់ពីសមត្ថភាពជាមនុស្សឥតគ្រប់ល័ក្ខណ៍។ យើងអាចប្រើអំណាចរបស់យើងយ៉ាងត្រឹមត្រូវដោយប្រព្រឹត្ដយ៉ាងថ្លៃថ្នូរទៅលើអ្នកក្រោមអំណាចយើង។ ម្យ៉ាងវិញទៀត យើងត្រូវផ្សព្វផ្សាយអស់ពីព្រលឹងដើម្បីបំពេញកិច្ចការសង្គ្រោះជីវិតដែលព្រះយេហូវ៉ាបានប្រគល់ឲ្យយើង។ (រ៉ូម ១០:១៣, ១៤) សូមចាំថា ព្រះយេហូវ៉ាសព្វព្រះហឫទ័យពេលយើងធ្វើអស់ពីសមត្ថភាពឬព្រលឹង។ យើងពិតជាចង់ធ្វើអស់ពីសមត្ថភាពដើម្បីបំរើព្រះមួយអង្គដែលចេះយោគយល់និងប្រកបដោយសេចក្ដីស្រឡាញ់ មែនទេ? គ្មានវិធីល្អជាងឬសំខាន់ជាងដែលយើងអាចប្រើអំណាចរបស់យើងទេ។
^ វគ្គ 10 នៅសម័យព្រះគម្ពីរ ពាក្យភាសាហេព្រើរថា«រំពាត់»សំដៅទៅលើដំបងឈើ ដូចអ្នកគង្វាលប្រើដើម្បីនាំចៀម។ (ទំនុកដំកើង ២៣:៤) ស្រដៀងគ្នាដែរ អំណាចជាមាតាបិតាដែលប្រៀបដូចជា«រំពាត់»នោះ សំដៅទៅលើការណែនាំដោយសេចក្ដីស្រឡាញ់ មិនមែនការដាក់ទោសយ៉ាងសាហាវឬឃោរឃៅឡើយ។