ចំណុចហាត់រៀនទី៩
បង្រៀនដោយប្រើរូបភាពនិងវីដេអូ
លោកុប្បត្តិ ១៥:៥
សេចក្ដីសង្ខេប: សូមប្រើរូបភាពនិងវីដេអូដែលជួយបង្រៀនដើម្បីធ្វើឲ្យចំណុចសំខាន់ច្បាស់ជាងនិងស្រួលចាំជាង។
របៀបអនុវត្ត:
-
ជ្រើសរើសរូបភាពនិងវីដេអូដែលបង្កើនគុណភាពនៃការបង្រៀន។ ពេលអ្នកថ្លែងសុន្ទរកថាអ្នកអាចប្រើរូបភាព គំនូរ ផែនទី និងតារាងលំដាប់ពេលដើម្បីដៅបញ្ជាក់ចំណុចសំខាន់ៗ មិនមែនចំណុចបន្ទាប់បន្សំឡើយ។ ក្នុងកិច្ចបម្រើផ្សាយ អ្នកអាចប្រើវីដេអូដើម្បីសម្រេចគោលដៅដូចគ្នា។ សូមជួយអ្នកស្ដាប់ឲ្យចាំចំណុចសំខាន់ មិនគ្រាន់តែចាំរូបភាពនិងវីដេអូប៉ុណ្ណោះឡើយ។
-
ត្រូវប្រាកដថាអ្នកស្ដាប់អាចមើលឃើញរូបភាពនិងវីដេអូ។