លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី៣

របៀប​ប្រើ​សំណួរ

របៀប​ប្រើ​សំណួរ

ម៉ាថាយ ១៦:១៣​-​១៦

សេចក្ដី​សង្ខេប: សូម​សួរ​សំណួរ​ផ្សេង​ៗ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​ពី​ដើម​ដល់​ចប់ ព្រម​ទាំង​ដើម្បី​វែក​ញែក​ជា​មួយ​ពួក​គេ ហើយ​បញ្ជាក់​ចំណុច​សំខាន់​ៗ។ សូម​សួរ​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ទើស​ចិត្ត។

របៀប​អនុវត្ត:

  • ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​ពី​ដើម​ដល់​ចប់។ សូម​សួរ​សំណួរ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ពិចារណា ឬ​ធ្វើ​ឲ្យ​ពួក​គាត់​ចង់​ដឹង​ចម្លើយ។

  • វែក​ញែក​អំពី​ប្រធានបទ​មួយ។ សូម​លើក​សំណួរ​មួយ​ចំនួន ដើម្បី​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ការ​ពន្យល់​របស់​អ្នក​គឺ​សម​ហេតុ​ផល។

  • បញ្ជាក់​ចំណុច​សំខាន់​ៗ។ សូម​សួរ​សំណួរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ចាប់​ផ្ដើម​ប្រាប់​អំពី​គំនិត​សំខាន់។ សូម​សួរ​សំណួរ​សម្រាប់​រៀន​សា​ឡើង​វិញ បន្ទាប់​ពី​អ្នក​ពិគ្រោះ​ចំណុច​សំខាន់​ឬ​ក៏​ពេល​បញ្ចប់​សុន្ទរកថា​ឬ​ការ​ផ្សព្វ​ផ្សាយ​របស់​អ្នក។