លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៦៩

ចូរបន្តផ្សាយដំណឹងពីរាជាណាចក្រ!

ចូរបន្តផ្សាយដំណឹងពីរាជាណាចក្រ!

(​ធីម៉ូថេ​ទី​២ ៤:៥​)

  1. ១. បន្ត​ផ្សាយ​ដំណឹង​ពី​រាជ្យ​ព្រះ​ដល់

    មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់

    មាន​ចិត្ត​ស្រឡាញ់​ដល់​អ្នក​ជិត​ខាង​យើង

    ជួយ​ជន​ស្លូត​ឲ្យ​តាំង​ចិត្ត​ស្មោះ

    យើង​មាន​ឯក​សិទ្ធិ​ណាស់​បម្រើ​បិតា

    បណ្ដាំ​លោក​យើង​ត្រេក​អរ​ប្រកាស

    ចូរ​ផ្សព្វ​ផ្សាយ​ពី​រាជ្យ​ព្រះ​អស់​ពី​ចិត្ត

    តម្កើង​នាម​របស់​លោក​ល្អ​ល្អះ។

    (បន្ទរ)

    បន្ត​ប្រកាស​ផ្សាយ​ដំណឹង

    រាជ្យ​ព្រះ​ពាស​ពេញ​ដល់​ទី​ជិត​ឆ្ងាយ

    ចូរ​ឈាន​ទៅ​មុខ​ស្មោះ​នឹង​ព្រះ​យេហូវ៉ា

    អស់​ពី​ចិត្ត​និង​កាយ។

  2. ២. អ្នក​ដែល​ព្រះ​រើស​តាំង​និង​ចៀម​ឯ​ទៀត

    រួម​គ្នា​ឈាន​ទៅ​មុខ​ឥត​ឈប់

    ទាំង​ក្មេង​ចាស់​និង​ប្រុស​ស្រី​ទាំង​អស់​គ្នា

    ក្ដី​ពិត​យើង​ត្រូវ​ដឹង​សព្វ​គ្រប់

    ដំណឹង​ថា​រាជ្យ​ព្រះ​ជិត​ដល់​ហើយ​ណា៎

    មនុស្ស​ទាំង​អស់​ត្រូវ​រៀន​ដឹង​ស្គាល់

    យើង​ផ្សព្វ​ផ្សាយ​ដោយ​ពឹង​លើ​កម្លាំង​យ៉ា

    ហើយ​ឥត​ខ្លាច​ព្រោះ​លោក​ជួយ​យើង​ផ្ទាល់!

    (បន្ទរ)

    បន្ត​ប្រកាស​ផ្សាយ​ដំណឹង

    រាជ្យ​ព្រះ​ពាស​ពេញ​ដល់​ទី​ជិត​ឆ្ងាយ

    ចូរ​ឈាន​ទៅ​មុខ​ស្មោះ​នឹង​ព្រះ​យេហូវ៉ា

    អស់​ពី​ចិត្ត​និង​កាយ៕

(​សូម​ពិនិត្យ​បន្ថែម ចសព. ២៣:៤; សកម្ម. ៤:២៩, ៣១; ១ពេ. ២:២១​)