លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៤១

សូមលោកស្ដាប់ខ្ញុំអធិដ្ឋាន

សូមលោកស្ដាប់ខ្ញុំអធិដ្ឋាន

(​ចម្រៀង​សរសើរ​ព្រះ ៥៤​)

  1. ១. បិតា​សួគ៌ា​សូម​លោក​ស្ដាប់​ខ្ញុំ​ច្រៀង

    លោក​ជា​ព្រះ​ដែល​ខ្ញុំ​បម្រើ​ឥត​ល្អៀង

    នាម​លោក​ឧត្តម​រក​ប្រៀប​ផ្ទឹម​ពុំ​បាន។

    (​បន្ទរ​)

    ឱ​បិតា​សូម​ស្ដាប់​ខ្ញុំ​អធិដ្ឋាន។

  2. ២. អរ​គុណ​ដែល​ថ្ងៃ​នេះ​ខ្ញុំ​មាន​ជីវ៉ា

    ហើយ​ដែល​បង្ហាញ​ផ្លូវ​លោក​ដ៏​ថ្លៃ​ថ្លា

    ព្រោះ​លោក​ការ​ពារ​យើង​ត្រេក​អរ​គ្រប់​ប្រាណ។

    (​បន្ទរ​)

    ឱ​បិតា​សូម​ស្ដាប់​ខ្ញុំ​អធិដ្ឋាន។

  3. ៣. ខ្ញុំ​ពិត​ជា​ចង់​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ

    សូម​លោក​ជួយ​នៅ​ក្នុង​ពន្លឺ​ត​ទៅ

    សូម​ជួយ​ខ្ញុំ​រែក​បន្ទុក​ទាំង​ប៉ុន្មាន។

    (​បន្ទរ​)

    ឱ​បិតា​សូម​ស្ដាប់​ខ្ញុំ​អធិដ្ឋាន៕

(​សូម​ពិនិត្យ​បន្ថែម ដច. ២២:២៧; ចសព. ១០៦:៤; យ៉ា. ៥:១១​)