លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ៣១

ចូរដើរជាមួយនឹងព្រះ!

ចូរដើរជាមួយនឹងព្រះ!

(​មីកា ៦:៨​)

  1. ១. ដើរ​ជា​មួយ​ព្រះ​ដោយ​ចិត្ត​សុភាព

    បង្ហាញ​ក្ដី​ស្រឡាញ់​ស្មោះ​ត្រង់

    នៅ​ជិត​ព្រះ​យេហូវ៉ា​និង​ទុក​ចិត្ត​លោក

    ហើយ​បាន​កម្លាំង​ពី​លោក​ផង

    ចូរ​កាន់​តាម​សេចក្ដី​ពិត​លោក​ថ្លា​ថ្លៃ

    នោះ​អ្នក​នឹង​មិន​បែរ​គេច

    ដូច្នេះ​ឲ្យ​ព្រះ​បង្រៀន​រាល់​ថ្ងៃ

    កាល​អ្នក​ស្ដាប់​តាម​លោក​មិន​ភ្លេច។

  2. ២. ដើរ​ជា​មួយ​ព្រះ​ដោយ​បរិសុទ្ធ

    ហើយ​គិត​ពី​អ្វី​ដែល​ទៀង​ត្រង់

    ស៊ូ​ទ្រាំ​នឹង​ក្ដី​ល្បួង​ព្រះ​លោក​ជួយ​ប្រាកដ

    មិន​ឲ្យ​អ្នក​ពិបាក​សៅ​ហ្មង

    អ្វី​ៗ​ដែល​គួរ​ឲ្យ​សរសើរ​ថ្លៃ​ថ្លា

    អ្វី​ៗ​ណា​ដែល​ពិត​ត្រង់

    ចូរ​យើង​បន្ត​ពិចារណា

    នោះ​ព្រះ​យើង​លោក​មិន​បោះ​បង់។

  3. ៣. ដើរ​ជា​មួយ​ព្រះ​ដោយ​ចិត្ត​ស្មោះ​សរ

    រីក​រាយ​ដែល​លោក​ជា​មិត្ត​អ្នក

    អំណោយ​ទាំង​ប៉ុន្មាន​និង​ពរ​ដ៏​បវរ

    សូម​យើង​ចេះ​ដឹង​គុណ​ដល់​ព្រះ

    ដើរ​ជា​មួយ​ព្រះ​ទាំង​មាន​ចិត្ត​ត្រេក​អរ

    ច្រៀង​សរសើរ​លោក​យ៉ាង​លះ

    មនុស្ស​ដឹង​ថា​អ្នក​មាន​អំណរ

    ព្រោះ​អ្នក​ជា​របស់​ផង​ព្រះ៕

(​សូម​ពិនិត្យ​បន្ថែម ដក. ៥:២៤; ៦:៩; ភី. ៤:៨; ១​ធី. ៦:៦​-​៨​​)