ចម្រៀងលេខ១៦១
ខ្ញុំពេញចិត្តធ្វើតាមព្រះប្រាថ្នា
១. លោកយេស៊ូទទួលការជ្រមុជទឹក
ប្រើជីវិតតាមបំណងបិតា
គោលបំណងព្រះដក់ជាប់ក្នុងចិន្ដា
ជំរុញឲ្យប្រគល់ជីវ៉ា។
ទោះជាជួបការល្បួងលោកបានយកឈ្នះ។
លោកខ្នះខ្នែងការពារនាមព្រះ។
លោកប្រគល់ឲ្យព្រះនូវអ្វីទាំងអស់
ខ្ញុំធ្វើតាមលោកដោយចិត្តស្មោះ។
(បន្ទរ)
ខ្ញុំពេញចិត្តធ្វើតាមព្រះប្រាថ្នា។
បម្រើលោកអស់ពីកាយចិន្ដា។
ខ្ញុំមានអំណរហើយចិត្តត្រេកអរ
តែងដើរតាមពន្លឺភ្លឺថ្លា។
ខ្ញុំពេញចិត្តធ្វើតាមព្រះប្រាថ្នា។
ខ្ញុំមានសង្ឃឹមដ៏ល្អអស្ចារ្យ។
ក្ដីស្រឡាញ់លោកតែងមានរហូត។
ខ្ញុំសរសើរលោកមួយជីវិត។
ព្រោះខ្ញុំពេញចិត្ត។
២. ពេលខ្ញុំស្គាល់បិតាព្រះយេហូវ៉ា
ក្នុងចិន្ដាមានសុភមង្គល។
ខ្ញុំរីករាយជួយគេឲ្យដឹងនិងយល់
អំពីពរដែលនឹងមកដល់។
ខ្ញុំរួបរួមនឹងបងប្អូនយ៉ាងជិតស្និទ្ធ
ផ្សាយអស់ពីកម្លាំងកាយចិត្ត។
ខ្ញុំប្រកាសនាមលោកឲ្យឮសុសសាយ។
ធ្វើឲ្យលោករីករាយសប្បាយ។
(បន្ទរ)
ខ្ញុំពេញចិត្តធ្វើតាមព្រះប្រាថ្នា។
បម្រើលោកអស់ពីកាយចិន្ដា។
ខ្ញុំមានអំណរហើយចិត្តត្រេកអរ
តែងដើរតាមពន្លឺភ្លឺថ្លា។
ខ្ញុំពេញចិត្តធ្វើតាមព្រះប្រាថ្នា។
ខ្ញុំមានសង្ឃឹមដ៏ល្អអស្ចារ្យ។
ក្ដីស្រឡាញ់លោកតែងមានរហូត។
ខ្ញុំសរសើរលោកមួយជីវិត។
ព្រោះខ្ញុំពេញចិត្ត។
ពេញចិត្តធ្វើតាមប្រាថ្នា។
(សូមពិនិត្យបន្ថែម ចសព. ៤០:៣, ១០)