ចម្រៀងលេខ១៥៨
‹ថ្ងៃនោះមកជាពិត!›
(ហាបាគុក ២:៣)
១. ផែនដីសែនស្រស់ស្អាត
ពេញដោយភាពអស្ចារ្យ
ស្នាដៃរបស់លោក
ល្អក្រៃគ្មានអ្វីវាចា
ទោះអ្វីប្រែប្រួលអស់
បំណងលោកមិនដូរ
ដោយចិត្តអត់ធ្មត់លោក
ឲ្យផែនដីល្អដូចដើម
(បន្ទរ)
បិតាយើងទន្ទឹងចាំ
ផែនដីក្លាយជាឧទ្យាន
សូមជួយយើងឲ្យចេះអត់ធ្មត់
ថ្ងៃលោកនឹងមកមិនខាន
ដូចបិតាបានសន្យា
មិនថាត្រូវចាំយូរយ៉ាងណា
‹ថ្ងៃនោះមកជាពិត!›
២. ដោយជំនឿយើងចាំ
អ្នកស្លាប់រស់ឡើងវិញ
បិតាយើងដឹងច្បាស់
លោកនឹកពួកគេខ្លាំងណាស់
លោកតែងតែនឹកចាំ
មិនភ្លេចពួកគេទេ
សូមជួយយើងអត់ធ្មត់
ដូចលោកបានអត់ធ្មត់ដែរ
(បន្ទរ)
បិតាយើងទន្ទឹងចាំ
ផែនដីក្លាយជាឧទ្យាន
សូមជួយយើងឲ្យចេះអត់ធ្មត់
ថ្ងៃលោកនឹងមកមិនខាន
ដូចបិតាបានសន្យា
មិនថាត្រូវចាំយូរយ៉ាងណា
‹ថ្ងៃនោះមកជាពិត!›
៣. ដោយអត់ធ្មត់លោករក
អស់អ្នកមានចិត្តស្មោះ
លោកផ្ដល់ក្ដីសង្ឃឹម
និងជីវិតរៀងរហូត
រួមកិច្ចការនឹងលោក
យើងផ្សាយដំណឹងល្អ
រាល់ពេលរាល់វេលា
យើងកាន់តែជិតបិតា
(បន្ទរ)
បិតាយើងទន្ទឹងចាំ
ផែនដីក្លាយជាឧទ្យាន
សូមជួយយើងឲ្យចេះអត់ធ្មត់
ថ្ងៃលោកនឹងមកមិនខាន
ដូចបិតាបានសន្យា
មិនថាត្រូវចាំយូរយ៉ាងណា
‹ថ្ងៃនោះមកជាពិត!›
បិតា សូមជួយយើងអត់ធ្មត់៕
(សូមពិនិត្យបន្ថែម កូឡ. ១:១១)