លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រៀនពីកំហុស

រៀនពីកំហុស

ថត​ចម្លង៖

  1. ១. ក្នុង​ចំណោម​មនុស្ស​ទាំង​អស់

    មិន​ដែល​មាន​អ្នក​ណា​សោះ

    ដែល​អាច​និយាយ​ថា៖

    ខ្ញុំ​នេះ​មិន​ដែល​ធ្វើ​ខុស​ម្ដង​ណា

    ឥឡូវ​អ្នក​ធ្វើ​ខុស​ដែរ

    តែ​អ្នក​អាច​ធ្វើ​ការ​កុន​កែ

    កំហុស​ពី​មុន​អ្នក​គួរ​រៀន

    ទទួល​យក​ដំបូន្មាន​ដែល​ព្រះ​លោក​ឲ្យ

    (​បន្ទរ​)

    ក្រោក​ឡើង​វិញ បើ​ដួល​ហើយ

    អ្នក​មិន​មែន​ទាល់​ផ្លូវ​ឡើយ

    ក្រោក​ឡើង​វិញ ដើរ​ត្រង់​ចុះ

    អ្នក​អាច​រៀន​ពី​កំហុស

    ពី​ព្រះ​សូម​រក​ជំនួយ

    អ្នក​អាច​ងើប​ដើរ បាន​លោក​ជួយ

    អ្នក​នឹង​បាន​យល់​បាន​ដឹង

    អ្នក​រឹត​តែ​រឹង​មាំ​រឹង​ប៉ឹង

    បើ​អ្នក​រៀន​ពី​កំហុស

  2. ២. ពេល​ថ្ងៃ​ថ្មី​ឈាន​ចូល​មក​ដល់

    ចិត្ត​អ្នក​អាច​មាន​ទុក្ខ​កង្វល់

    រឿង​កន្លង​អ្នក​មិន​អាច​កែ

    មាន​តែ​ខំ​ប្រឹង​ត​ស៊ូ

    រៀន​គិត​រៀន​កែ​គំនិត

    ហើយ​យក​ព្រះ​ទុក​ជា​ទី​ពឹង

    លោក​មាន​ពាក្យ​ពេចន៍​ទុក​ណែនាំ

    ជួយ​លើក​អ្នក​ឡើង ប្រាប់​ជំហាន​ត្រូវ​កុន​កែ

    (​បន្ទរ​)

    ក្រោក​ឡើង​វិញ បើ​ដួល​ហើយ

    អ្នក​មិន​មែន​ទាល់​ផ្លូវ​ឡើយ

    ក្រោក​ឡើង​វិញ ដើរ​ត្រង់​ចុះ

    អ្នក​អាច​រៀន​ពី​កំហុស

    ពី​ព្រះ​សូម​រក​ជំនួយ

    អ្នក​អាច​ងើប​ដើរ បាន​លោក​ជួយ

    អ្នក​នឹង​បាន​យល់​បាន​ដឹង

    អ្នក​រឹត​តែ​រឹង​មាំ​រឹង​ប៉ឹង

    (​បន្ថែម​)

    សូម​ចាំ​ក្នុង​ចិត្ត​ពាក្យ​យេហូវ៉ា

    ជួយ​អ្នក​ដើរ​ទៅ​មុខ​មួយ​ជីវ៉ា

    ព្រោះ​ព្រះ​ធំ​ជាង​ចិត្ត​របស់​យើង

    ចាំ​ពាក្យ​នេះ​ចុះ

    រៀន​ពី​កំហុស

    (​បន្ទរ​)

    ក្រោក​ឡើង​វិញ បើ​ដួល​ហើយ

    អ្នក​មិន​មែន​ទាល់​ផ្លូវ​ឡើយ

    ក្រោក​ឡើង​វិញ ដើរ​ត្រង់​ចុះ

    អ្នក​អាច​រៀន​ពី​កំហុស

    ពី​ព្រះ​សូម​រក​ជំនួយ

    អ្នក​អាច​ងើប​ដើរ បាន​លោក​ជួយ

    អ្នក​នឹង​បាន​យល់​បាន​ដឹង

    អ្នក​រឹត​តែ​រឹង​មាំ​រឹង​ប៉ឹង

    បើ​អ្នក​រៀន​ពី​កំហុស

    អ្នក​អាច​រៀន​ពី​កំហុស៕