លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្រុមគ្រួសារព្រះយេហូវ៉ា

ក្រុមគ្រួសារព្រះយេហូវ៉ា

ថត​ចម្លង​៖

  1. ១. នៅ​ឥឡូវ មិន​ងាយ​រក​មិត្ត​សម្លាញ់—

    អ្នក​ដែល​ចាំ​យក​អាសា ក្នុង​គ្រា​ទុក្ខ​គ្រា​សប្បាយ

    ខ្ញុំ​ធ្លាប់​ប្រាថ្នា​រក​បាន អ្នក​ណា​ខ្ញុំ​អាច​រាប់​អាន

    ដូច​ជា​ក្រុម​គ្រួសារ មិន​ត្រឹម​តែ​មិត្ត​កល្យាណ។

  2. ២. ឥឡូវ​បាន​ជួប​ហើយ មាន​រាប់​លាន​នាក់

    ពួក​គេ​ជា​រាស្ត្រ​ព្រះ​យេហូវ៉ា រាប់​អាន​ខ្ញុំ​យ៉ាង​រាក់​ទាក់

    ខ្ញុំ​បាន​ដូច​បំណង សែន​សប្បាយ​ក្នុង​ចិន្ដា

    ពួក​គេ​លើស​ពី​មិត្ត គេ​ជា​គ្រួសារ​នៃ​យេហូវ៉ា។

    (​បន្ថែម​)

    មាន​បង​ប្អូន​ប្រុស​ស្រី រាប់​មិន​អស់​ទេ មាន​ឪពុក​ម្ដាយ​ផង

    ប្អូន​ប្រុស​តូច​និង​ប្អូន​ស្រី​តូច និង​ប្រុស​ៗ​ជា​បង

    ពួក​គេ​មក​ពី​គ្រប់​ជាតិ​សាសន៍ កុលសម្ព័ន្ធ​និង​ភាសា

    យើង​ចង់​រួម​ចំណែក ក្នុង​គ្រួសារ​ព្រះ​យេហូវ៉ា

  3. ៣. យើង​រាប់​អាន​ទៅ​មក មិន​ដែល​សៅហ្មង

    យើង​រាល់​គ្នា​ពិត​ជា​សប្បាយ​រីករាយ​ពន់​ពេក​កន្លង

    ព្រោះ​មាន​ប្អូន​បង​វិសេស​លើស​គេ​លើ​លោកា

    យើង​ចង់​រួម​ចំណែក ក្នុង​គ្រួសារ​ព្រះ​យេហូវ៉ា។

    (​បន្ថែម​)

    ពួក​យើង​មក​ពី​គ្រប់​ជាតិ​សាសន៍ កុលសម្ព័ន្ធ​និង​ភាសា

    យើង​ចង់​រួម​ចំណែក ក្នុង​គ្រួសារ​ព្រះ​យេហូវ៉ា

  4. ៤. មិន​ត្រឹម​ជា​មិត្ត​លោក ចង់​ឲ្យ​យើង​ចូល​ទៅ​ជិត

    លោក​ចង់​បាន​យើង​ជា​កូន​ៗ ហើយ​ស្រឡាញ់​យើង​មិន​លែង

    ពេល​គិត​ដល់​គ្រា​ដែល​យើង​រស់​មិន​អស់​សង្ខារ

    ពេល​នោះ​យើង​នឹង​ទៅ​ជា​គ្រួសារ​ព្រះ​យេហូវ៉ា—

    ចំណែក​ក្រុម​គ្រួសារ​ព្រះ​យេហូវ៉ា

    ជា​គ្រួសារ

    ជា​គ្រួសារ​៕