គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
«ការប្រព្រឹត្តរបស់ខ្ញុំ ធ្លាប់តែសាហាវឃោរឃៅ»
រៀបរាប់ដោយ អ៊ីសា ឡេណរណិន
ឆ្នាំកំណើត: ១៩៦០
ប្រទេសកំណើត: ហ្វាំងឡង់
ប្រវត្ដិ: តន្ត្រីករ(HEAVY-METAL)
អតីតកាលរបស់ខ្ញុំ: ខ្ញុំបានធំឡើងនៅទីក្រុងថឺគូជាក្រុងមានកំពង់ផែសមុទ្រ។ តំបន់ដែលខ្ញុំរស់នៅមានសុទ្ធតែកម្មករ។ ឪពុកខ្ញុំធ្លាប់ជាអ្នកប្រដាល់ជើងឯក ខ្ញុំនិងប្អូនប្រុសខ្ញុំក៏បានចូលប្រឡូកយ៉ាងសកម្មក្នុងកីឡាប្រដាល់ដែរ។ នៅសាលារៀន ខ្ញុំមិនដែលញញើតនឹងការប្រកួតវាយតប់គ្នាទេ។ ពេលខ្ញុំនៅក្មេងជំទង់ ខ្ញុំបានចូលក្នុងក្រុមបងធំដ៏ល្បីមួយ ដែលនាំឲ្យខ្ញុំវាយតប់គ្នាកាន់តែសាហាវជាងមុន។ ខ្ញុំក៏បានចាប់ផ្ដើមស្គាល់បទភ្លេងពេញនិយមម្យ៉ាង (Heavy-Metal) និងស្រមៃចង់ក្លាយជាតារាចម្រៀងល្បីមួយរូប។
ខ្ញុំបានទិញស្គរ បង្កើតក្រុមតន្ត្រី ហើយមិនយូរក្រោយមកខ្ញុំបានក្លាយជាអ្នកចម្រៀងនាំមុខក្នុងក្រុមតន្ត្រីនោះ។ ពេលខ្ញុំនៅលើឆាក ខ្ញុំចូលចិត្តច្រៀងរាំឥតបើគិត។ ដោយសារសមាជិកក្នុងក្រុមតន្ត្រីសុទ្ធតែកាចនិងស្លៀកពាក់ប្លែកៗ បន្ដិចម្ដងៗមនុស្សចាប់ផ្ដើមស្គាល់យើងកាន់តែច្រើន។ ក្រុមយើងបានសម្ដែងខាងមុខទស្សនិកជនជាច្រើន ហើយយើងបានថតចម្រៀងខ្លះ ចម្រៀងដែលបានថតចុងក្រោយបានទទួលការគាំទ្រយ៉ាងខ្លាំង។ នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ យើងបានធ្វើដំណើរទៅសហរដ្ឋអាម៉េរិកដើម្បីឲ្យគេស្គាល់ក្រុមតន្ត្រីរបស់យើង។ យើងបានសម្ដែងពីរបីដងនៅទីក្រុងញូវយ៉ក និងទីក្រុងឡូសានចេលេស ហើយមុនទៅប្រទេសហ្វាំងឡង់ យើងបានទាក់ទងជាមួយអ្នកជំនាញខ្លះក្នុងផលិតកម្មបទភ្លេង។
ទោះជាខ្ញុំចូលចិត្តនៅក្នុងក្រុមតន្ត្រីនេះក៏ដោយ ខ្ញុំចង់ឲ្យជីវិតរបស់ខ្ញុំមានន័យខ្លឹមសារថែមទៀត។ ខ្ញុំចាប់ផ្ដើមខកចិត្តនឹងមនុស្សក្នុងវិស័យសិល្បៈចម្រៀងដែលចេះតែប្រកួតប្រជែងនិងដណ្ដើមគ្នា ហើយខ្ញុំចាប់ផ្ដើមធុញថប់នឹងរបៀបរស់នៅដែលគ្មានបានការរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាមនុស្សអាក្រក់ ដូច្នេះខ្ញុំខ្លាចថាខ្លួនត្រូវដុតក្នុងភ្លើងនរក។ ខ្ញុំខំស្វែងរកចម្លើយពីសៀវភៅសាសនាច្រើនប្រភេទ ហើយអធិដ្ឋានអស់ពីចិត្តសុំជំនួយពីព្រះ ទោះជាខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចធ្វើឲ្យលោកពេញចិត្តក៏ដោយ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត: ដើម្បីចិញ្ចឹមជីវិត ខ្ញុំបានធ្វើការនៅប្រៃសណីយ៍មួយក្នុងតំបន់របស់ខ្ញុំ។ ថ្ងៃមួយ ខ្ញុំបានឮថាអ្នករួមការងារម្នាក់ជាសាក្សីព្រះយេហូវ៉ា។ ខ្ញុំបានសួរដេញដោលគាត់នូវសំណួរជាច្រើន។ ចម្លើយសមហេតុផលរបស់គាត់ពីបទគម្ពីរបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ដូច្នេះខ្ញុំក៏យល់ព្រមរៀនគម្ពីរជាមួយគាត់។ ក្រោយពីខ្ញុំសិក្សាបានប៉ុន្មានសប្ដាហ៍ ក្រុមតន្ត្រីខ្ញុំបានទទួលសំណើឲ្យធ្វើកិច្ចសន្យាថតចម្រៀងដែលអាចមានលទ្ធភាពចេញជាអាល់ប៊ុមមួយក្នុងសហរដ្ឋអាម៉េរិក។ ខ្ញុំយល់ថានេះជាឱកាសតែមួយគត់ក្នុងជីវិតរបស់ខ្ញុំ។
ម៉ាថាយ ៦:២៤។ ខនោះចែងថា៖ «គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ»។ ខ្ញុំស្រឡាំងកាំងពេលដែលខ្ញុំយល់អំពីអត្ថន័យនៃប្រសាសន៍របស់លោកយេស៊ូ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានធ្វើឲ្យអ្នកបង្រៀនគម្ពីរខ្ញុំស្រឡាំងកាំងវិញម្ដង! ខ្ញុំបានប្រាប់គាត់ថា ដោយសារខ្ញុំចង់ធ្វើតាមលោកយេស៊ូ ឥឡូវខ្ញុំចេញពីក្រុមតន្ត្រីនោះហើយ!
ខ្ញុំបានប្រាប់សាក្សីដែលបង្រៀនខ្ញុំថា ខ្ញុំចង់ចេញអាល់ប៊ុមមួយទៀត ហើយក្រោយពីចេញអាល់ប៊ុមនោះហើយ ខ្ញុំនឹងអនុវត្តយ៉ាងដិតដល់តាមគោលការណ៍គម្ពីរ។ គាត់មិនបានប្រាប់ទស្សនៈរបស់គាត់ទេ តែគាត់បានសុំឲ្យខ្ញុំអានប្រសាសន៍របស់លោកយេស៊ូដែលបានកត់ទុកនៅគម្ពីរប្រៀបដូចជាកញ្ចក់ឆ្លុះដែលបង្ហាញឲ្យខ្ញុំឃើញចំណុចខ្សោយរបស់ខ្ញុំ។ (យ៉ាកុប ១:២២-២៥) ខ្ញុំឃើញថាការប្រព្រឹត្តរបស់ខ្ញុំធ្លាប់តែសាហាវឃោរឃៅ ដោយសារខ្ញុំមានអំណួត ហើយមានមហិច្ឆតាធំ។ ខ្ញុំប្រើពាក្យអាក្រក់ៗ វាយតប់គ្នា ជក់បារីនិងផឹកស្រាហួសប្រមាណទៀតផង។ ពេលខ្ញុំដឹងថារបៀបរស់នៅរបស់ខ្ញុំខុសពីគោលការណ៍គម្ពីរ ខ្ញុំខឹងនឹងខ្លួនឯងណាស់។ ដូច្នេះ ទោះជាពិបាកខ្លាំងក៏ដោយ ខ្ញុំបានត្រៀមខ្លួនដើម្បីកែប្រែ។—អេភេសូរ ៤:២២-២៤
ជាពិសេស តាំងពីដំបូង ខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំងចំពោះកំហុសដែលខ្ញុំធ្លាប់ធ្វើ។ ប៉ុន្តែសាក្សីដែលជាអ្នកបង្រៀនគម្ពីរខ្ញុំបានជួយខ្ញុំច្រើនណាស់។ គាត់បានបង្ហាញខ្ញុំនូវអ្វីដែលគម្ពីរចែងក្នុងអេសាយ ១:១៨ ដែលថា៖ «ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ»។ ខគម្ពីរនេះនិងខឯទៀតបានពង្រឹងទំនុកចិត្តខ្ញុំថា បិតាដែលនៅស្ថានសួគ៌របស់យើង លោកមានចិត្តមេត្ដាករុណា ហើយលោកចង់ព្យាបាលរបួសផ្លូវចិត្តរបស់អស់អ្នកដែលប្រែចិត្តពីកំហុសរបស់ខ្លួន។
ពេលដែលខ្ញុំស្គាល់ព្រះយេហូវ៉ានិងស្រឡាញ់លោក ខ្ញុំចង់ប្រគល់ជីវិតរបស់ខ្ញុំដល់លោក។ (ទំនុកតម្កើង ៤០:៨) ខ្ញុំបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៩២ នៅមហាសន្និបាតអន្តរជាតិរបស់សាក្សីព្រះយេហូវ៉ាដែលបានធ្វើឡើងនៅក្រុងសាំងប៉េតេសបួរ ប្រទេសរុស្ស៊ី។
ផលប្រយោជន៍ដែលខ្ញុំទទួល: ខ្ញុំមានមិត្តភក្ដិល្អជាច្រើនក្នុងចំណោមអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ម្ដងម្កាល យើងជួបជុំគ្នាលេងភ្លេងដែលសមរម្យ ហើយអរសប្បាយនឹងអំណោយនេះដែលមកពីព្រះ។ (យ៉ាកុប ១:១៧) ពរដ៏ពិសេសមួយដែលខ្ញុំបានទទួលគឺគ្រីស្ទីណាប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំអាចចែករំលែកអ្វីៗជាច្រើនជាមួយនាង រួមទាំងសុខទុក្ខ អំណរ និងអារម្មណ៍ដែលកប់ជ្រៅក្នុងចិត្តរបស់ខ្ញុំ។
បើខ្ញុំមិនបានក្លាយជាសាក្សីព្រះយេហូវ៉ាទេ ខ្ញុំប្រហែលជាមិនបានរស់មកដល់សព្វថ្ងៃនេះឡើយ។ កាលពីមុន ខ្ញុំតែងតែមានបញ្ហានិងវិបត្ដិមិនចេះអស់មិនចេះហើយ។ តែឥឡូវខ្ញុំមានគោលបំណងក្នុងជីវិត ហើយខ្ញុំមានអារម្មណ៍ថាវិថីជីវិតរបស់ខ្ញុំមានរបៀបរៀបរយ។
[រូបភាពនៅទំព័រ៨]
[រូបភាពនៅទំព័រ៨]
[អ្នកផ្ដល់សិទ្ធិ]
© Kaj Ewart
[ឃ្លាអក្សរធំនៅទំព័រ៩]
«បិតាដែលនៅស្ថានសួគ៌របស់យើង លោកមានចិត្តមេត្ដាករុណា ហើយលោកចង់ព្យាបាលរបួសផ្លូវចិត្តរបស់អស់អ្នកដែលប្រែចិត្តពីកំហុសរបស់ខ្លួន»
[រូបភាពនៅទំព័រ៩]