លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បុរសម្នាក់ដែលមានចិត្តរាបទាប និងមានចិត្តក្លាហាន

បុរសម្នាក់ដែលមានចិត្តរាបទាប និងមានចិត្តក្លាហាន

ការ​ស្រាវ​ជ្រាវ​ខាង​គម្ពីរ​សម្រាប់​ប្អូន​ៗ

បុរស​ម្នាក់​ដែល​មាន​ចិត្ត​រាប​ទាប និង​មាន​ចិត្ត​ក្លាហាន

យ៉ូណាស ផ្នែក​ទី​១

គួរ​ធ្វើ​ដូច​ម្ដេច? សូម​រក​កន្លែង​ស្ងាត់​បន្ដិច​ដើម្បី​ធ្វើ​លំហាត់​នេះ។ ពេល​អាន​បទ​គម្ពីរ សូម​ខំ​យល់​ពី​អារម្មណ៍​គេ ដោយ​ស្រមៃ​គិត​ថា​ប្អូន​កំពុង​ស្ថិត​នៅ​កន្លែង​នោះ ថែម​ទាំង​កំពុង​ស្ដាប់​គេ​និយាយ​គ្នា​ផង។ សូម​គិត​ពី​អារម្មណ៍​របស់​តួ​អង្គ​ផ្សេង​ៗ ហើយ​ធ្វើ​ឲ្យ​កំណត់​ហេតុ​នោះ​មាន​ភាព​រស់​រវើក​ក្នុង​គំនិត​របស់​ប្អូន​ៗ។

1 សូម​គិត​អំពី​ស្ថានភាព​នោះ​ពេល​អាន យ៉ូណាស ១:១​-​១៧; ២:១០–៣:៥

តើ​ប្អូន​ស្រមៃ​គិត​ថា ខ្យល់​ព្យុះ​មាន​ទិដ្ឋភាព​និង​សំឡេង​យ៉ាង​ណា?

_______

ពេល​យ៉ូណាស​និង​កម្មករ​នៅ​លើ​សំពៅ​និយាយ តើ​ប្អូន​គិត​ថា​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា?

_______

ពេល​យ៉ូណាស​កំពុង​លិច​ទៅ​ក្នុង​សមុទ្រ ហើយ​ក្រោយ​ត្រី​ធំ​លេប​គាត់ សូម​ប្អូន​ពណ៌នា​មើល តើ​យ៉ូណាស​ប្រហែល​ជា​គិត​អំពី​អ្វី​ខ្លះ? (សូម​អាន យ៉ូណាស ២:១​-​៩)

_______

2 សូម​រំពឹង​គិត​បន្ថែម​ទៀត

តើ​មនុស្ស​ប្រភេទ​ណា​រស់​នៅ​ទី​ក្រុង​នីនីវេ? ហើយ​ហេតុ​អ្វី​មុន​ដំបូង​យ៉ូណាស​ស្ទាក់​ស្ទើរ​ទៅ​ជួប​មនុស្ស​ទាំង​នោះ? (ណាហ៊ុម ៣:១)

_______

តើ​ប្អូន​គិត​ថា​ទី​ក្រុង​នីនីវេ​ជា«ទី​ក្រុង​ធំ​ក្រៃ​លែង»យ៉ាង​ណា​ចំពោះ​ព្រះ? (យ៉ូណាស ៣:៣; ពេត្រុស​ទី​២ ៣:៩)

_______

ដោយ​សារ​យ៉ូណាស​ប្រាប់​ត្រង់​អំពី​កំហុស​របស់​គាត់​និង​អំពី​ព្រះ​របស់​គាត់ តើ​នេះ​បង្ហាញ​ថា​គាត់​ជា​មនុស្ស​ប្រភេទ​ណា? (សូម​អាន​ម្ដង​ទៀត យ៉ូណាស ១:៩, ១០)

_______

ក្រោយ​គេ​បាន​ចាប់​បោះ​យ៉ូណាស​ទៅ​ក្នុង​សមុទ្រ តើ​គាត់​ប្រហែល​ជា​ដឹង​យ៉ាង​ដូច​ម្ដេច​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​លើ​សំពៅ? (សូម​អាន​ម្ដង​ទៀត យ៉ូណាស ១:១៥, ១៦)

_______

3 សូម​ទាញ​យក​ប្រយោជន៍​ដោយ​កត់​ទុក​អ្វី​ដែល​ប្អូន​បាន​រៀន​អំពី . . .

ការ​ភ័យ​ខ្លាច

_______

ចិត្ត​រាប​ទាប

_______

ចិត្ត​ក្លាហាន

_______

ទស្សនៈ​របស់​ព្រះ​ចំពោះ​មនុស្ស ទោះ​ជា​មនុស្ស​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មនុស្ស​អាក្រក់​ចំពោះ​យើង​ក៏​ដោយ

_______

4 តើ​មេ​រៀន​មួយ​ណា​ក្នុង​កំណត់​ហេតុ​នេះ ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ប្អូន? ហើយ​ហេតុ​អ្វី?

_______

សូម​អាន​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​នៅ​គេហទំព័រ www.watchtower.org