អ្នកបម្រើរបស់ព្រះយេហូវ៉ា‹ត្រូវគេចាក់ទម្លុះ ដោយអំពើរំលងរបស់យើង›
អ្នកបម្រើរបស់ព្រះយេហូវ៉ា‹ត្រូវគេចាក់ទម្លុះ ដោយព្រោះអំពើរំលងរបស់យើង›
‹ទ្រង់ត្រូវគេចាក់ទម្លុះ ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើង . . . ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់›។—អេសា. ៥៣:៥
១. ពេលធ្វើពិធីរំលឹក តើគប្បីឲ្យយើងចងចាំអំពីអ្វី? ហើយតើទំនាយមួយណាដែលនឹងជួយយើងឲ្យធ្វើដូច្នោះ?
យើងធ្វើពិធីរំលឹកដើម្បីចងចាំពីមរណភាពរបស់គ្រិស្ត និងពីអ្វីៗទាំងអស់ដែលបានសម្រេចដោយសារមរណភាពនិងការរស់ឡើងវិញរបស់ទ្រង់។ ពិធីរំលឹកជួយយើងឲ្យចងចាំអំពីភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ការធ្វើឲ្យនាមទ្រង់បរិសុទ្ធ និងការសម្រេចគោលបំណងរបស់ទ្រង់ រួមទាំងការសង្គ្រោះមនុស្សជាតិផង។ ប្រហែលជាគ្មានទំនាយមួយណាក្នុងគម្ពីរដែលអាចពិពណ៌នាអំពីការបូជាជីវិតរបស់គ្រិស្ត និងអ្វីដែលបានសម្រេចដោយការបូជានោះ ដែលល្អប្រសើរជាងទំនាយ ដែលបានកត់ទុកក្នុងសៀវភៅអេសាយ ៥៣:៣-១២នោះទេ។ អេសាយបានទាយអំពីការរងទុក្ខរបស់អ្នកបម្រើ ហើយផ្ដល់ព័ត៌មានយ៉ាងជាក់លាក់អំពីមរណភាពរបស់គ្រិស្ត ព្រមទាំងពរដែលបានមកដោយសារមរណភាពនោះ ចំពោះបងប្អូនរើសតាំងនិង«ចៀមឯទៀត»របស់ទ្រង់។—យ៉ូន. ១០:១៦
២. តើទំនាយរបស់អេសាយផ្ដល់ទីសំអាងអំពីអ្វី? ហើយតើទំនាយនេះនឹងមានអានុភាពលើយើងយ៉ាងណា?
២ ប្រាំពីររយឆ្នាំមុនព្រះយេស៊ូកើតជាមនុស្សនៅផែនដី ព្រះយេហូវ៉ាបានបណ្ដាលឲ្យអេសាយទាយថា អ្នកបម្រើរបស់ទ្រង់ដែលត្រូវបានជ្រើសរើស នឹងរក្សាចិត្តស្មោះត្រង់ចំពោះព្រះសូម្បីតែឆ្លងកាត់ការសាកល្បងដ៏ខ្លាំងបំផុតក៏ដោយ។ ដោយបានបណ្ដាលឲ្យអេសាយកត់ទុកទំនាយនេះ នោះជាទីសំអាងដែលបញ្ជាក់ថាព្រះយេហូវ៉ាមានទំនុកចិត្តទាំងស្រុងទៅលើភក្ដីភាពរបស់បុត្រទ្រង់។ កាលដែលយើងពិនិត្យមើលទំនាយនេះ នោះចិត្តរបស់យើងច្បាស់ជាពោរពេញទៅដោយអំណរគុណ ហើយជំនឿរបស់យើងក៏ត្រូវបានពង្រឹងឡើងដែរ។
គេ«មើលងាយ»និង«មិនបានរាប់អាន»អ្នកបម្រើ
៣. ហេតុអ្វីគប្បីឲ្យជនជាតិយូដាទទួលស្វាគមន៍ព្រះយេស៊ូ? ក៏ប៉ុន្តែ តើពួកគេបានទទួលព្រះយេស៊ូយ៉ាងដូចម្ដេច?
៣សូមអាន អេសាយ ៥៣:៣។ សូមស្រមៃគិតអំពីអារម្មណ៍របស់បុត្រតែមួយគត់ដែលព្រះបង្កើតផ្ទាល់! ពេលបុត្រនោះត្រូវលះបង់កិច្ចបម្រើដែលនាំឲ្យមានអំណរនៅក្បែរបិតា ហើយមកផែនដីដើម្បីបូជាជីវិតក្នុងការសង្គ្រោះមនុស្សជាតិពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (ភី. ២:៥-៨) ការបូជាជីវិតរបស់ទ្រង់គឺដើម្បីឲ្យមនុស្សជាតិទទួលការអត់ឱនទោសពីអំពើខុសឆ្គង។ ប៉ុន្តែ ក្រោមក្រឹត្យវិន័យម៉ូសេ ការថ្វាយសត្វគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។ (ហេ. ១០:១-៤) ពិតជាសមហេតុផលឲ្យមនុស្សទទួលស្វាគមន៍និងផ្ដល់កិត្ដិយសដល់ទ្រង់ យ៉ាងហោចណាស់ដោយជនជាតិយូដាដែលកំពុងរង់ចាំមេស្ស៊ីដែលបានសន្យា មែនទេ? (យ៉ូន. ៦:១៤) ផ្ទុយទៅវិញ ជនជាតិយូដា«មើលងាយ»គ្រិស្ត ហើយ«មិនបានរាប់អាន»ទ្រង់សោះ ដូចអេសាយបានទាយទុកមែន។ សាវ័កយ៉ូហានបានសរសេរថា៖ «ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ»។ (យ៉ូន. ១:១១) សាវ័កពេត្រុសបានប្រាប់ជនជាតិយូដាថា៖ «ព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានដំកើងអ្នកបំរើទ្រង់នោះ គឺព្រះយេស៊ូវ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយក្នុងកាលដែលលោកពីឡាត់សំរេចសេចក្ដីថានឹងលែងទ្រង់ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលទ្រង់ទេ។ គឺជាមិនព្រមទទួលព្រះដ៏បរិសុទ្ធ ហើយសុចរិតនោះឯង»។—កិច្ច. ៣:១៣, ១៤
៤. តើព្រះយេស៊ូបានស្គាល់សេចក្ដីឈឺចាប់យ៉ាងដូចម្ដេច?
៤ អេសាយក៏បានទាយថាព្រះយេស៊ូ«ធ្លាប់ស្គាល់សេចក្ដីឈឺចាប់»ដែរ។ ក្នុងអំឡុងកិច្ចបម្រើផ្សាយ ម្ដងម្កាលព្រះយេស៊ូពិតជាអស់កម្លាំងមែន តែគ្មានអ្វីក្នុងគម្ពីរដែលបញ្ជាក់ថាទ្រង់ធ្លាប់ឈឺទេ។ (យ៉ូន. ៤:៦) ក៏ប៉ុន្តែ ទ្រង់បានស្គាល់ការឈឺចាប់ឬជំងឺរបស់មនុស្សដែលទ្រង់បានផ្សាយ។ ទ្រង់មានចិត្តអាណិតអាសូរពួកគាត់ ហើយច្រើនគ្នាត្រូវបានប្រោសឲ្យជា។ (ម៉ាក. ១:៣២-៣៤) យ៉ាងនេះ ព្រះយេស៊ូបានសម្រេចទំនាយដែលចែងថា៖ «ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត»។—អេសា. ៥៣:៤ក; ម៉ាថ. ៨:១៦, ១៧
ហាក់ដូចជា«អ្នកដែលព្រះបានវាយ»
៥. តើជនជាតិយូដាច្រើននាក់មានទស្សនៈយ៉ាងណាចំពោះមរណភាពរបស់ព្រះយេស៊ូ? ហើយហេតុអ្វីនេះនាំឲ្យទ្រង់មានការរងទុក្ខកាន់តែខ្លាំងថែមទៀត?
៥សូមអាន អេសាយ ៥៣:៤ខ។ ពួកអ្នកនៅសម័យព្រះយេស៊ូមិនយល់មូលហេតុដែលទ្រង់រងទុក្ខនិងទទួលមរណភាពឡើយ។ ពួកគេជឿថាព្រះដាក់ទោសលើទ្រង់ ហាក់ដូចជានាំឲ្យទ្រង់មានជំងឺដ៏ស្អប់ខ្ពើមមួយ។ (ម៉ាថ. ២៧:៣៨-៤៤) ជនជាតិយូដាបានចោទថាទ្រង់ប្រមាថព្រះ។ (ម៉ាក. ១៤:៦១-៦៤; យ៉ូន. ១០:៣៣) ប្រាកដណាស់ ព្រះយេស៊ូមិនមែនជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឬប្រមាថព្រះទេ។ ប៉ុន្តែ ដោយមានសេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះបិតារបស់ទ្រង់ នោះការទទួលមរណភាពជាអ្នកដែលគេចោទប្រកាន់ទោសថាប្រមាថព្រះ ពិតជានាំឲ្យអ្នកបម្រើរបស់ព្រះយេហូវ៉ាទទួលរងទុក្ខកាន់តែខ្លាំងថែមទៀត។ យ៉ាងណាក្ដី ទ្រង់ស្ម័គ្រចិត្តចុះចូលតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។—ម៉ាថ. ២៦:៣៩
៦, ៧. តើព្រះយេហូវ៉ាបាន‹វាយជាំ›អ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់ក្នុងន័យអ្វី? ហើយហេតុអ្វីនេះនាំឲ្យទ្រង់«សព្វព្រះហឫទ័យ»?
៦ មិនជាអ្វីដែលចម្លែកទេ ពេលទំនាយរបស់អេសាយចែងថាមនុស្ស
ឯទៀតនឹងគិតថា«ព្រះបានវាយ»គ្រិស្ត ប៉ុន្តែប្រហែលជានាំឲ្យយើងភ្ញាក់ផ្អើលបន្ដិចដែលទំនាយនេះបានទាយថា៖ «ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ជាំ»។ (អេសា. ៥៣:១០) ដោយព្រោះ ព្រះយេហូវ៉ាធ្លាប់មានបន្ទូលថា៖ «មើល! នេះនែអ្នកបំរើរបស់អញ . . . គឺជាអ្នកជ្រើសរើសរបស់អញ ដែលជាទីរីករាយដល់ចិត្តអញ»។ ដូច្នេះ តើព្រះយេហូវ៉ា«សព្វព្រះហឫទ័យនឹងវាយទ្រង់ជាំ»យ៉ាងដូចម្ដេចបាន? (អេសា. ៤២:១) តើនេះនាំឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យឬមានអំណរក្នុងន័យអ្វី?៧ ដើម្បីឲ្យយើងយល់ទំនាយនេះ យើងគួរចាំថាពេលសាតាំងចោទប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា នោះវានាំឲ្យមានការសង្ស័យលើអ្នកបម្រើរបស់ព្រះទាំងអស់នៅស្ថានសួគ៌និងផែនដី ថាពួកគាត់គ្មានភក្ដីភាពចំពោះព្រះឡើយ។ (យ៉ូប ១:៩-១១; ២:៣-៥) ដោយរក្សាភាពស្មោះត្រង់រហូតដល់ទីមរណៈ នោះព្រះយេស៊ូផ្ដល់ចម្លើយដ៏ល្អឥតខ្ចោះចំពោះពាក្យចោទប្រកាន់របស់សាតាំង។ យ៉ាងនេះ ខណៈដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកសត្រូវសម្លាប់គ្រិស្ត នោះពិតជានាំឲ្យព្រះយេហូវ៉ាឈឺចាប់មែន ពេលឃើញគេសម្លាប់អ្នកបម្រើដែលទ្រង់បានជ្រើសរើស។ យ៉ាងណាក៏ដោយ ដោយឃើញបុត្ររបស់ទ្រង់រក្សាចិត្តស្មោះត្រង់ដល់ទីបំផុត នោះនាំឲ្យព្រះយេហូវ៉ារីករាយណាស់។ (សុ. ២៧:១១) ម្យ៉ាងទៀត ដោយដឹងថាមរណភាពរបស់បុត្រទ្រង់ នាំឲ្យមនុស្សដែលប្រែចិត្តទទួលប្រយោជន៍ នោះនាំឲ្យទ្រង់មានអំណររឹតតែខ្លាំងថែមទៀត។—លូ. ១៥:៧
‹ត្រូវគេចាក់ទម្លុះដោយព្រោះអំពើរំលងរបស់យើង›
៨, ៩. (ក) តើព្រះយេស៊ូត្រូវបាន‹ចាក់ទម្លុះដោយព្រោះអំពើរំលងរបស់យើង›យ៉ាងដូចម្ដេច? (ខ) តើពេត្រុសបានបញ្ជាក់អំពីរឿងនេះយ៉ាងដូចម្ដេច?
៨សូមអាន អេសាយ ៥៣:៦។ ដូចចៀមដែលបានវង្វេង មនុស្សដែលមានអំពើខុសឆ្គងបានដើរបកចុះបកឡើង ស្វះស្វែងរកការប្រោសឲ្យរួចពីជំងឺនិងសេចក្ដីស្លាប់ដែលទទួលពីអ័ដាមមក។ (១ពេ. ២:២៥) កូនចៅរបស់អ័ដាមសុទ្ធតែមិនល្អឥតខ្ចោះ ហេតុនេះហើយបានជាគ្មាននរណាអាចលោះយកមកវិញនូវអ្វីដែលអ័ដាមបានបាត់បង់ទេ។ (ទំនុក. ៤៩:៧) ក៏ប៉ុន្តែ ដោយមានសេចក្ដីស្រឡាញ់ដ៏ធំធេង នោះ«ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើ»ព្រះយេស៊ូ ដែលជាបុត្រស្ងួនភ្ងានិងជាអ្នកបម្រើរបស់ទ្រង់។ ដោយគ្រិស្តស្ម័គ្រចិត្តឲ្យគេ‹ចាក់ទម្លុះដោយព្រោះអំពើរំលងរបស់យើង› និង«ត្រូវវាយជាំដោយព្រោះអំពើទុច្ចរិតរបស់យើង» នោះទ្រង់បានបោះអំពើខុសឆ្គងរបស់យើងជាប់ទៅលើបង្គោលឈើ ហើយស្លាប់ជំនួសយើងផង។
៩ សាវ័កពេត្រុសបានសរសេរថា៖ «ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់។ ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ»។ ក្រោយមក ពេត្រុសបានដកស្រង់ពាក្យពីទំនាយរបស់អេសាយ ដោយបន្ថែមថា៖ «គឺ ‹ដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា›»។ (១ពេ. ២:២១, ២៤; អេសា. ៥៣:៥) នេះបើកផ្លូវឲ្យអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងអាចទទួលមេត្រីភាពជាមួយនឹងព្រះ ដូចពេត្រុសបានពោលបន្ថែមថា៖ «ព្រះគ្រីស្ទទ្រង់បានរងទុក្ខម្ដង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ»។—១ពេ. ៣:១៨
«ដូចជាកូនចៀមដែលគេដឹកទៅសំឡាប់»
១០. (ក) តើយ៉ូហានដែលជាអ្នកជ្រមុជទឹកឲ្យបានពិពណ៌នាពីព្រះយេស៊ូយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីបានជាពាក្យរបស់យ៉ូហានសមរម្យ?
១០សូមអាន អេសាយ ៥៣:៧, ៨។ ពេលយ៉ូហានជាអ្នកដែលជ្រមុជទឹកឲ្យបានឃើញព្រះយេស៊ូ នោះគាត់លាន់មាត់ថា៖ «នុ៎ះន៏! កូនចៀមនៃព្រះដែលដោះបាបមនុស្សលោក»។ (យ៉ូន. ១:២៩) ក្នុងការរៀបរាប់អំពីព្រះយេស៊ូជាកូនចៀម នោះយ៉ូហានប្រហែលជានឹកចាំពីពាក្យរបស់អេសាយដែលថា៖ «ដូចជាកូនចៀមដែលគេដឹកទៅសំឡាប់»។ (អេសា. ៥៣:៧) អេសាយបានទាយថា៖ «ទ្រង់បានច្រួចព្រលឹង[«ជីវិត»]ចេញរហូតដល់ស្លាប់»។ (អេសា. ៥៣:១២; អស. ៥៣:១២, ខ.ស.) គួរឲ្យចាប់អារម្មណ៍ណាស់ថា នៅយប់ដែលព្រះយេស៊ូប្រារព្ធពិធីរំលឹកមរណភាពរបស់ទ្រង់ នោះទ្រង់ផ្ដល់ស្រាមួយពែងដល់សាវ័កដ៏ស្មោះត្រង់១១នាក់ ហើយមានប្រសាសន៍ថា៖ «នេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្ដាច់បាប»។—ម៉ាថ. ២៦:២៨
១១, ១២. (ក) អ៊ីសាកស្ម័គ្រចិត្តបូជាជីវិត តើនេះបង្ហាញអ្វីស្តីពីការបូជារបស់គ្រិស្ត? (ខ) ពេលយើងធ្វើពិធីរំលឹក តើយើងគួរចងចាំអ្វីអំពីព្រះយេហូវ៉ាដែលឧត្តមជាងអ័ប្រាហាំ?
១១ ដូចអ៊ីសាក ព្រះយេស៊ូស្ម័គ្រចិត្តបូជាខ្លួននៅលើអាសនៈ ដែលជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ាសម្រាប់ខ្លួន។ (លោ. ២២:១, ២, ៩-១៣; ហេ. ១០:៥-១០) អ៊ីសាកពិតជាស្ម័គ្រចិត្តបូជាជីវិតមែន តែគឺអ័ប្រាហាំដែលចង់ថ្វាយគ្រឿងបូជានោះ។ (ហេ. ១១:១៧) ស្រដៀងគ្នាដែរ ព្រះយេស៊ូស្ម័គ្រចិត្តទទួលមរណភាព តែគឺព្រះយេហូវ៉ាដែលសម្រេចនូវរបៀបដែលត្រូវបង់ថ្លៃលោះ។ ការបូជាបុត្ររបស់ទ្រង់គឺជាការបង្ហាញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលព្រះមានចំពោះមនុស្សជាតិ។
១២ ព្រះយេស៊ូអង្គទ្រង់ផ្ទាល់ពោលថា៖ «ព្រះទ្រង់ស្រឡាញ់មនុស្សយ៉ូន. ៣:១៦) សាវ័កប៉ុលបានសរសេរថា៖ «ឯព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។ (រ៉ូម ៥:៨) ដូច្នេះហើយ ពេលយើងលើកកិត្ដិយសព្រះយេស៊ូដោយធ្វើពិធីរំលឹកមរណភាពរបស់ទ្រង់ នោះយើងមិនគួរភ្លេចអំពីបុគ្គលដែលសម្រេចនូវរបៀបដែលត្រូវបង់ថ្លៃលោះទេ ពោលគឺព្រះយេហូវ៉ាដែលឧត្តមជាងអ័ប្រាហាំទៅទៀត។ យើងធ្វើពិធីរំលឹកមរណភាពរបស់ព្រះយេស៊ូ គឺដើម្បីសរសើរតម្កើងព្រះយេហូវ៉ា។
លោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (អ្នកបម្រើនាំ«ឲ្យមនុស្សជាច្រើនបានសុចរិត»
១៣, ១៤. តើអ្នកបម្រើរបស់ព្រះយេហូវ៉ាបាន«ធ្វើឲ្យមនុស្សជាច្រើនបានសុចរិត»យ៉ាងដូចម្ដេច?
១៣សូមអាន អេសាយ ៥៣:១១, ១២។ ចំពោះអ្នកបម្រើរបស់ទ្រង់ដែលត្រូវបានជ្រើសរើស ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត»។ តើធ្វើឲ្យបានសុចរិតតាមរបៀបណា? ព័ត៌មាននៅចុងខ១២ជួយឲ្យយើងដឹងចម្លើយ។ ខនោះអានថា៖ «[អ្នកបម្រើ]បានអង្វរជំនួសមនុស្សដែលទទឹងច្បាប់»។ កូនចៅរបស់អ័ដាមគ្រប់រួបត្រូវបានកើតមកជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង ជា«មនុស្សដែលទទឹងច្បាប់» ហើយទទួល«ឈ្នួលរបស់អំពើបាប»ដែលជាសេចក្ដីស្លាប់។ (រ៉ូម ៥:១២; ៦:២៣) ការផ្សះផ្សារវាងព្រះយេហូវ៉ានិងមនុស្សដែលមានភាពខុសឆ្គងគឺជាការចាំបាច់។ ទំនាយនៅអេសាយជំពូកទី៥៣ ពណ៌នាយ៉ាងល្អពីរបៀបដែលព្រះយេស៊ូ«អង្វរ»ជំនួសមនុស្សជាតិដែលមានភាពខុសឆ្គង ដោយថា៖ «ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»។—អេសា. ៥៣:៥
១៤ ដោយផ្ទុកភាពខុសឆ្គងរបស់យើងនិងស្លាប់ជំនួសយើង នោះគ្រិស្តបាន«ធ្វើឲ្យមនុស្សជាច្រើនបានសុចរិត»។ សាវ័កប៉ុលបានសរសេរថា៖ «ព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្ដី ពោរពេញបានស្ថិតនៅក្នុងទ្រង់[គ្រិស្ត]។ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្ដី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់»។—កូល. ១:១៩, ២០
១៥. (ក) តើអ្វីជា«របស់នៅស្ថានសួគ៌»ដែលសាវ័កប៉ុលបានរៀបរាប់? ហើយហេតុអ្វីបានរបស់ទាំងនោះអាចរាប់ជាសុចរិត? (ខ) តើមានតែអ្នកណាដែលអាចបរិភោគវត្ថុតំណាងក្នុងពិធីរំលឹក?
១៥ «របស់នៅស្ថានសួគ៌»ដែលត្រូវបានផ្សះផ្សាជាមួយព្រះយេហូវ៉ាដោយសារឈាមដែលព្រះយេស៊ូបានបង្ហូរនោះ គឺជាពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ដែលនឹងសោយរាជ្យជាមួយគ្រិស្ត។ គ្រិស្តសាសនិកដែលមាន«ចំណែកក្នុងការងារស្ថានសួគ៌»ត្រូវបានរាប់ជា«សុចរិតឲ្យបានជីវិត»។ (ហេ. ៣:១; រ៉ូម ៥:១, ១៨) ក្រោយមក ព្រះយេហូវ៉ាទទួលពួកគាត់ជាកូនរបស់ទ្រង់។ សកម្មពលបរិសុទ្ធរបស់ព្រះបានធ្វើជាសាក្សីបញ្ជាក់ឲ្យដឹងថាពួកគាត់«ជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទ» ដែលបានតាំងជាស្តេចនិងសង្ឃក្នុងរាជាណាចក្ររបស់ទ្រង់នៅស្ថានសួគ៌។ (រ៉ូម ៨:១៥-១៧; វិវរ. ៥:៩, ១០) ពួកគាត់ក្លាយទៅជាសមាជិក«សាសន៍អ៊ីស្រាអែលនៃព្រះ» ហើយបានរួមចំណែកក្នុង«សញ្ញាថ្មី»ឬកិច្ចព្រមព្រៀងថ្មី។ (យេ. ៣១:៣១-៣៤; កា. ៦:១៦) ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងថ្មី ពួកគាត់មានសិទ្ធិបរិភោគវត្ថុតំណាងរួមទាំងស្រាក្រហម ដែលព្រះយេស៊ូមានប្រសាសន៍ថា៖ «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា»។—លូ. ២២:២០
១៦. តើ«របស់ . . . នៅផែនដី»ជាអ្វី? ហើយតើពួកគាត់ត្រូវបានចាត់ជាមនុស្សសុចរិតចំពោះព្រះយេហូវ៉ាតាមរបៀបណាខ្លះ?
១៦ «របស់ . . . នៅផែនដី»ជាពួកចៀមឯទៀតរបស់គ្រិស្ត ដែលមានសេចក្ដីសង្ឃឹមរស់នៅជារៀងរហូតលើផែនដី។ អ្នកបម្រើរបស់ព្រះយេហូវ៉ាដែលត្រូវបានរើសតាំងក៏នាំឲ្យពួកគាត់មានភាពសុចរិតនៅវិវរ. ៧:៩, ១០, ១៤; យ៉ា. ២:២៣) ដោយមិនរួមចំណែកក្នុងកិច្ចព្រមព្រៀងថ្មី ហើយមិនមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ នោះពួកចៀមឯទៀតមិនបរិភោគវត្ថុតំណាងក្នុងពិធីរំលឹកទេ តែមានវត្តមាននៅពិធីនោះដើម្បីបង្ហាញការគោរព។
មុខព្រះយេហូវ៉ាដែរ។ ពួកគាត់មានជំនឿទៅលើយញ្ញបូជាលោះរបស់គ្រិស្ត ព្រមទាំង«បានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។ ហេតុនេះហើយបានជាព្រះយេហូវ៉ាចាត់ពួកគាត់ជាមនុស្សសុចរិត មិនមែនដូចជាកូនរបស់ទ្រង់ទេ តែជាមិត្តសម្លាញ់របស់ទ្រង់វិញ ហើយទ្រង់ផ្ដល់ឱកាសដ៏អស្ចារ្យឲ្យពួកគាត់រួចរស់ជីវិតពី«គ្រាវេទនាយ៉ាងធំ»។ (ព្រះយេហូវ៉ានិងអ្នកបម្រើដែលជាទីគាប់ចិត្តរបស់ទ្រង់ គួរទទួលអំណរគុណទាំងអស់!
១៧. តើការសិក្សាទំនាយក្នុងសៀវភៅអេសាយដែលទាក់ទងយ៉ាងចំៗអំពីអ្នកបម្រើ បានជួយយើងឲ្យប្រុងប្រៀបចិត្តគំនិតសម្រាប់ពិធីរំលឹកយ៉ាងដូចម្ដេច?
១៧ ការពិនិត្យមើលទំនាយក្នុងសៀវភៅអេសាយដែលទាក់ទងយ៉ាងចំៗអំពីអ្នកបម្រើ គឺជាវិធីដ៏ល្អដើម្បីឲ្យយើងប្រុងប្រៀបចិត្តគំនិតសម្រាប់ពិធីរំលឹកមរណភាពរបស់គ្រិស្ត។ ការពិនិត្យនេះនាំឲ្យយើង«រំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្ដើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង»។ (ហេ. ១២:២) យើងបានរៀនថា បុត្ររបស់ព្រះមិនចេះបះបោរប្រឆាំងឡើយ។ មិនដូចសាតាំងទេ ព្រះយេស៊ូរីករាយទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ា ហើយទទួលស្គាល់ថាបិតារបស់ទ្រង់ជាលោកម្ចាស់មហាក្សត្រ។ ណាមួយទៀត ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់ព្រះយេស៊ូ យើងបានឃើញថាទ្រង់បង្ហាញចិត្តអាណិតអាសូរចំពោះមនុស្សដែលទ្រង់បានជួប ហើយប្រោសមនុស្សច្រើននាក់ឲ្យជាសះស្បើយខាងរាងកាយ ព្រមទាំងជួយពួកគាត់ឲ្យមានចំណងមេត្រីភាពជាមួយព្រះយេហូវ៉ាផង។ យ៉ាងនេះ ទ្រង់បានបង្ហាញអ្វីដែលទ្រង់នឹងធ្វើ ក្នុងឋានៈជាស្តេចមេស្ស៊ីក្នុងរបៀបរបបពិភពលោកថ្មី ពេលទ្រង់«តាំងសេចក្ដីយុត្ដិធម៌ឡើងនៅផែនដី»។ (អេសា. ៤២:៤) ចិត្តខ្នះខ្នែងដែលទ្រង់បានសម្ដែងក្នុងការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ជា«ពន្លឺភ្លឺដល់អស់ទាំងសាសន៍» នោះរំលឹកអ្នកកាន់តាមទ្រង់ឲ្យផ្សព្វផ្សាយដំណឹងល្អនៅទូទាំងផែនដីយ៉ាងខ្នះខ្នែងដែរ។—អេសា. ៤២:៦
១៨. ហេតុអ្វីបានជាទំនាយរបស់អេសាយនាំឲ្យចិត្តយើងពោរពេញទៅដោយកតញ្ញុតាធម៌ ចំពោះព្រះយេហូវ៉ានិងអ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់?
១៨ ទំនាយរបស់អេសាយក៏បង្កើនការយល់ដឹងរបស់យើងស្តីអំពីការលះបង់ប្រយោជន៍ដ៏ធំ ពេលព្រះយេហូវ៉ាបញ្ជូនបុត្រដ៏ស្ងួនភ្ងារបស់ទ្រង់មករងទុក្ខនិងស្លាប់នៅផែនដីដើម្បីយើង។ ព្រះយេហូវ៉ារីករាយខ្លាំង មិនមែនដោយសារឃើញបុត្ររងទុក្ខទេ តែដោយសារឃើញព្រះយេស៊ូស្មោះត្រង់រហូតដល់ទីមរណៈ។ ដូចព្រះយេហូវ៉ា គប្បីឲ្យយើងរីករាយទទួលស្គាល់អ្វីទាំងអស់ដែលព្រះយេស៊ូបានធ្វើដើម្បីបង្ហាញថាសាតាំងជាអ្នកភូតភរ និងធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបរិសុទ្ធ ហើយបង្ហាញថាព្រះយេហូវ៉ាមានសិទ្ធិត្រឹមត្រូវធ្វើជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុត។ បន្ថែមទៅទៀត គ្រិស្តបានផ្ទុកភាពខុសឆ្គងរបស់យើង ហើយស្លាប់ជំនួសយើង។ តាមវិធីនេះ ព្រះយេស៊ូបើកឱកាសឲ្យហ្វូងតូចនៃបងប្អូនរបស់ទ្រង់ដែលត្រូវបានរើសតាំង និងពួកចៀមឯទៀតមានភាពសុចរិតចំពោះព្រះយេហូវ៉ា។ ពេលដែលយើងជួបជុំគ្នាដើម្បីធ្វើពិធីរំលឹក សូមឲ្យចិត្តយើងពោរពេញទៅដោយកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ា និងអ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់។
ការសើរើឡើងវិញ
• តើព្រះយេហូវ៉ា«សព្វព្រះហឫទ័យ»ដោយបាន‹វាយជាំ›បុត្ររបស់ទ្រង់ក្នុងន័យអ្វី?
• តើព្រះយេស៊ូត្រូវបាន‹ចាក់ទម្លុះដោយព្រោះអំពើរំលងរបស់យើង›យ៉ាងដូចម្ដេច?
• តើអ្នកបម្រើរបស់ព្រះយេហូវ៉ាបាន«ធ្វើឲ្យមនុស្សជាច្រើនបានសុចរិត»យ៉ាងដូចម្ដេច?
• តើការសិក្សាទំនាយស្តីអំពីអ្នកបម្រើ បានជួយអ្នកឲ្យប្រុងប្រៀបចិត្តគំនិតចំពោះពិធីរំលឹកយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៦]
«ទ្រង់ត្រូវគេមើលងាយ . . . ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»
[រូបភាពនៅទំព័រ២៨]
«ទ្រង់បានច្រួចព្រលឹង[«ឬជីវិត»]ចេញ រហូតដល់ស្លាប់»
[រូបភាពនៅទំព័រ២៩]
ពួក«ចៀមឯទៀត»មានវត្តមាននៅពិធីរំលឹក ដើម្បីបង្ហាញការគោរព