ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា វិច្ឆិកា ២០១៣

តើតាមរបៀបណាយើងអាចបង្ហាញចិត្ដដឹងគុណចំពោះការអត់ធ្មត់របស់ព្រះយេហូវ៉ា កាលដែលយើងចាំព្រះយេហូវ៉ាចាត់វិធានការចំពោះរបៀបរបបដ៏អាក្រក់នេះ? សព្វថ្ងៃនេះ តើតាមរបៀបណាព្រះយេហូវ៉ានិងលោកយេស៊ូឃ្វាលហ្វូងចៀមរបស់លោកនៅផែនដី?

ចូរ«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»

ហេតុអ្វីគ្រិស្ដសាសនិកពិតគួរអធិដ្ឋានជានិច្ច? ពេលអ្នកអធិដ្ឋានឲ្យអ្នកឯទៀត តើអ្នកណាទទួលប្រយោជន៍?

របៀបដែលយើងអាចជួយបំពេញសេចក្ដីត្រូវការរបស់អ្នកឯទៀត

សូមរៀនអំពីរបៀបដែលការផ្ដល់វិភាគទានសម្រាប់កិច្ចការទូទាំងពិភពលោករបស់សាក្សីព្រះយេហូវ៉ា ជួយបំពេញសេចក្ដីត្រូវការខាងសម្ភារនិងខាងការគោរពប្រណិប័តន៍របស់អ្នកឯទៀត។

តើតាមរបៀបណាយើងអាចចេះ«រង់ចាំ»ដោយចិត្ដអត់ធ្មត់?

តើព្រឹត្ដិការណ៍អ្វីខ្លះនឹងជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាពេលដែលព្រះយេហូវ៉ានឹងបំផ្លាញរបៀបរបបដ៏អាក្រក់នេះគឺជិតដល់ហើយ? តើយើងអាចបង្ហាញចិត្ដដឹងគុណចំពោះការអត់ធ្មត់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

ជីវប្រវត្ដិ

ការបម្រើព្រះជាថ្នាំរបស់គាត់!

តាំងពីកំណើតមកអូណេស្មឺសមានជំងឺឆ្អឹងស្រួយម្យ៉ាង។ តើសេចក្ដីសន្យារបស់ព្រះនៅក្នុងគម្ពីរបានលើកទឹកចិត្ដគាត់យ៉ាងដូចម្ដេច?

តើសព្វថ្ងៃនេះគង្វាល៧នាក់និងប្រធាន៨នាក់ជាអ្នកណា?

តើតាមរបៀបណាហេសេគា អេសាយ មីកានិងពួកប្រធាននៅក្រុងយេរូសាឡិម បានបង្ហាញថាពួកគាត់ជាគង្វាលដ៏ល្អ? សព្វថ្ងៃនេះ តើអ្នកណាជាគង្វាល៧នាក់និងប្រធាន៨នាក់?

ចូរស្ដាប់បង្គាប់គង្វាលរបស់ព្រះយេហូវ៉ា

អ្នកត្រួតពិនិត្យបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធដើម្បីឃ្វាលក្រុមជំនុំរបស់ព្រះ។ ហេតុអ្វីចៀមគួរស្ដាប់ពួកគាត់?

គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្ដុង្គឧត្ដមបំផុត

ពេលសមាជិកម្នាក់ក្នុងក្រុមជំនុំត្រូវការជំនួយក្នុងការពង្រឹងចំណងមិត្ដភាពរបស់គាត់ជាមួយព្រះ តើអ្នកចាស់ទុំអាចជួយបងប្អូននោះយ៉ាងដូចម្ដេច? តើតាមរបៀបណាអ្នកចាស់ទុំអាចយកតម្រាប់គង្វាលឧត្ដុង្គឧត្ដមបំផុត ពោលគឺព្រះយេហូវ៉ានិងលោកយេស៊ូ?

អនុស្សាវរីយ៍​ពី​សម័យ​មុន

«ផ្ទះរបស់ខ្ញុំនៅជាមួយនឹងខ្ញុំជានិច្ច»

នៅចុងឆ្នាំ១៩២៩ មានវិបត្ដិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ តើអ្នកផ្សព្វផ្សាយពេញពេលអាចដោះស្រាយជីវភាពរស់នៅក្នុងអំឡុងគ្រាមានវិបត្ដិនោះយ៉ាងដូចម្ដេច?