ការធូរស្រាលពីការតានតឹងចិត្ត
អ្នកអាចមានជីវិតដែលគ្មានការតានតឹងចិត្ត
ប្រាជ្ញាក្នុងគម្ពីរអាចជួយយើងឲ្យជៀសវាងពីការតានតឹងចិត្តជាច្រើន។ យើងមិនអាចបំបាត់ចោលអ្វីៗទាំងអស់ដែលបណ្ដាលឲ្យយើងមានអារម្មណ៍តានតឹងចិត្តទេ។ ប៉ុន្តែអ្នកដែលបង្កើតយើងអាច។ លោកបានតែងតាំងបុគ្គលម្នាក់ដើម្បីជួយយើង។ បុគ្គលនោះគឺលោកយេស៊ូគ្រិស្ត។ បន្តិចទៀត នៅទូទាំងពិភពលោក លោកនឹងសម្រេចកិច្ចការដ៏អស្ចារ្យច្រើនជាងអ្វីដែលលោកបានសម្រេចពេលលោកនៅផែនដីជាមនុស្ស។ ជាឧទាហរណ៍៖
លោកយេស៊ូនឹងធ្វើឲ្យមនុស្សឈឺជាសះស្បើយ ដូចលោកបានបង្ហាញពីមុន។
«ពួកគេបាននាំអស់អ្នកដែលមានទុក្ខលំបាក មនុស្សដែលកំពុងឈឺចាប់ដោយជំងឺផ្សេងៗ . . . ហើយលោកបានធ្វើឲ្យអ្នកទាំងនោះជាសះស្បើយ»។—ម៉ាថាយ ៤:២៤
លោកយេស៊ូនឹងផ្ដល់ទីលំនៅនិងស្បៀងអាហារដល់មនុស្សទាំងអស់។
«គ្រានោះ ពួកគេនឹងសង់ផ្ទះ ហើយរស់នៅក្នុងនោះ ពួកគេនឹងដាំដំណាំទំពាំងបាយជូរ ហើយក៏បរិភោគផលផ្លែពីនោះដែរ។ ពួកគេនឹងមិនសង់ រួចមានអ្នកឯទៀតរស់នៅទេ ពួកគេនឹងមិនដាំ រួចមានអ្នកឯទៀតបរិភោគផលដំណាំនោះឡើយ»។—អេសាយ ៦៥:២១, ២២
ការគ្រប់គ្រងរបស់លោកយេស៊ូនឹងនាំឲ្យមានសន្តិភាពនិងសន្តិសុខនៅពេញផែនដី។
«នៅគ្រារបស់គាត់ នោះសេចក្ដីសុចរិតនឹងមានកាន់តែច្រើនឡើង ហើយសេចក្ដីសុខនឹងមានជាបរិបូរ រហូតដល់ដួងចន្ទលែងមានទៀត។ គាត់នឹងគ្រប់គ្រងចាប់ពីសមុទ្រមួយរហូតដល់សមុទ្រមួយ និងចាប់ពីទន្លេរហូតដល់ចុងផែនដី។ . . . ហើយពួកសត្រូវរបស់គាត់នឹងលិឍធូលីដី»។—ចម្រៀងសរសើរព្រះ ៧២:៧-៩
លោកយេស៊ូនឹងបំបាត់ចោលភាពអយុត្ដិធម៌។
«គាត់នឹងអាណិតអាសូរមនុស្សទន់ទាបនិងមនុស្សក្រីក្រ គាត់នឹងសង្គ្រោះជីវិតជនតោកយ៉ាក។ គាត់នឹងរំដោះពួកគេឲ្យរួចផុតពីការសង្កត់សង្កិននិងអំពើឃោរឃៅ»។—ចម្រៀងសរសើរព្រះ ៧២:១៣, ១៤
លោកយេស៊ូនឹងបំផ្លាញចោលទុក្ខវេទនានិងសេចក្ដីស្លាប់។
«សេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ»។—ការបើកបង្ហាញ ២១:៤