តើគម្ពីរបង្រៀនយ៉ាងណា?
តើព្រះមាននាមឬទេ?
មនុស្សខ្លះនិយាយថា លោកគ្មាននាមទេ។ អ្នកខ្លះទៀតប្រាប់ថា នាមព្រះគឺព្រះឬព្រះជាម្ចាស់ ហើយមនុស្សមួយចំនួនទៀតប្រាប់ថា ព្រះមាននាមជាច្រើន។ តើលោកអ្នកគិតយ៉ាងណា?
គម្ពីររៀបរាប់ថា
«គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។—ទំនុកតម្កើង ៨៣:១៨
តើយើងរៀនអ្វីទៀតពីគម្ពីរ?
ទោះជាព្រះមានឋានន្ដរជាច្រើនក្ដី តែលោកមាននាមផ្ទាល់របស់លោកតែមួយប៉ុណ្ណោះ។—និក្ខមនំ ៣:១៥
ព្រះមិនមែនជាបុគ្គលអាថ៌កំបាំងទេ តែលោកចង់ឲ្យយើងស្គាល់លោក។—សកម្មភាព ១៧:២៧
ការស្គាល់នាមរបស់ព្រះអាចជាជំហានដំបូងក្នុងការមានចំណងមិត្ដភាពជាមួយនឹងលោក។—យ៉ាកុប ៤:៨
តើការប្រើនាមព្រះគឺជាការខុសឬទេ?
តើលោកអ្នកនឹងឆ្លើយយ៉ាងណា?
មែន
មិនមែនទេ
ប្រហែល
គម្ពីររៀបរាប់ថា
«កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ»។ (និក្ខមនំ ២០:៧) ការប្រើនាមព្រះដោយមិនគោរពគឺជាការខុស។—យេរេមា ២៩:៩
តើយើងអាចរៀនអ្វីទៀតពីគម្ពីរ?
លោកយេស៊ូបានស្គាល់ហើយបានប្រើនាមព្រះ។—យ៉ូហាន ១៧:២៥, ២៦
ព្រះអញ្ជើញយើងឲ្យប្រើនាមរបស់លោក។—ទំនុកតម្កើង ១០៥:១
សត្រូវរបស់ព្រះព្យាយាមធ្វើឲ្យមនុស្សបំភ្លេចនាមរបស់លោក។—យេរេមា ២៣:២៧