តើគម្ពីរបង្រៀនយ៉ាងណា?
តើមានអ្វីកើតឡើងពេលយើងស្លាប់?
អ្នកខ្លះជឿថា ក្រោយពីយើងស្លាប់ យើងបន្ដរស់នៅជាវិញ្ញាណ ជាសត្វ ឬជាបុគ្គលផ្សេងទៀតជាដើម។ រីឯអ្នកខ្លះទៀតជឿថាពេលយើងស្លាប់ទៅគឺសូន្យ។ ចុះលោកអ្នកជឿយ៉ាងណាដែរ?
គម្ពីររៀបរាប់ថា
«មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ (សាស្តា ៩:៥) ពេលយើងស្លាប់ យើងលែងមានជីវិតទៀត។
តើយើងរៀនអ្វីទៀតពីគម្ពីរ?
អាដាមជាបុរសទី១បានត្រឡប់ទៅជាដីវិញ ពេលដែលគាត់ស្លាប់។ (លោកុប្បត្ដិ ២:៧; ៣:១៩) មនុស្សទាំងអស់ក៏ស្លាប់ទៅ ហើយត្រឡប់ទៅជាធូលីដីវិញដែរ។—សាស្តា ៣:១៩, ២០
អ្នកដែលស្លាប់បានត្រូវចាត់ទុកថាបានទូទាត់ឲ្យជ្រះស្រឡះពីអំពើខុសឆ្គងរបស់ខ្លួនហើយ។ (រ៉ូម ៦:៧) ដូច្នេះ គ្មានការផ្ដន្ទាទោសថែមទៀតទៅលើបុគ្គលម្នាក់ ក្រោយពីគាត់ស្លាប់ឡើយ។
តើមនុស្សស្លាប់អាចរស់ម្ដងទៀតឬ?
តើលោកអ្នកនឹងឆ្លើយថា . . .
មែន?
មិនមែនទេ?
ប្រហែល?
គម្ពីររៀបរាប់ថា
‹មនុស្សនឹងត្រូវប្រោសឲ្យរស់ឡើងវិញ›។—សកម្មភាព ២៤:១៥
តើយើងអាចរៀនអ្វីទៀតពីគម្ពីរ?
គម្ពីរច្រើនតែប្រៀបធៀបសេចក្ដីស្លាប់ទៅនឹងការដេកលក់។ (យ៉ូហាន ១១:១១-១៤) ព្រះអាចដាស់មនុស្សស្លាប់ឲ្យភ្ញាក់ពីសេចក្ដីស្លាប់ ដូចជាយើងអាចដាស់មនុស្សដេកលក់ឲ្យភ្ញាក់ពីដំណេកដែរ។—យ៉ូប ១៤:១៣-១៥
ក្នុងគម្ពីរមានកំណត់ហេតុជាច្រើនអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ កំណត់ហេតុទាំងនោះផ្ដល់ទីសំអាងដ៏រឹងមាំឲ្យយើងជឿថា មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញមែន។—ពង្សាវតារក្សត្រទី១ ១៧:១៧-២៤; លូកា ៧:១១-១៧; យ៉ូហាន ១១:៣៩-៤៤